ធំ​ដឹង​ក្ដី​មែន​ទែន គឺ​នៅ​ពេល​កាន់​តែ​ឈឺ​ កាន់​តែ​សម្ងំមិន​ឲ្យ​អ្នក​ណា​ដឹង

  • 2020-02-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​មាន​ជីវិត​រស់​នៅ​ស្រួល អ្នក​ត្រូវ​ប្រកួត​ប្រជែង។ អ្នក​ខ្លះ​ព្យាយាម​ដល់​ទី​បញ្ចប់ មិន​ចោល​ពាក់​កណ្ដាល​ទី​ឡើយ ទោះ​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ពួក​គេ​មិន​ប្រាប់​អ្នក​ណា​ដែរ គឺ​សុខ​ចិត្ត​សម្ងំ​រង​តែ​ម្នាក់​ឯង។

គ្មាន​វិថី​ជីវិត​របស់​អ្នក​ម្នាក់​ដែល​កើត​មក​គឺ​រលូន​នោះ​ឡើយ ទោះ​បី​ជា​អ្នក​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ ក៏​មាន​វិបត្តិ​របស់​អ្នក​មាន​ដែរ។ នៅ​តាម​ដង​វិថី​នេះ អ្នក​ត្រូវ​រៀន​សម្រប​ខ្លួន​តាម​ ព្រោះ​ទៅ​ថ្ងៃ​មុខ យើង​មិន​ដឹង​ឡើយ​ថា ត្រូវ​ប្រឈម​នឹង​រឿង​អ្វី​ខ្លះ​ទៀតទេ។

ជីវិត​មនុស្ស​ម្នាក់​ៗ ប្រៀប​ដូច​ជា​កូន​ទា​មួយ​ក្បាល​ដែរ មើល​នៅ​លើ​មាត់​បឹង​គឺ​ស្ងប់​ស្ងាត់ តែ​នៅ​ខាង​ក្រោម ជើង​វា​ប្រឹង​ហែល​យ៉ាង​ខ្លាំង​ទម្រាំ​អាច​ទៅ​មុខ​រួច។ គ្មាន​អ្នក​ណា​នៅ​សុខ​ៗ​ហើយ​ទទួល​បាន​សមិទ្ធិផល​ឡើយ បើ​មិន​ឆ្លង​កាត់ ភាព​លំបាក។ បើ​នៅ​ពេល​បច្ចុប្បន្ន អ្នក​មិន​ប្រឹង​សង្វាត​ទេ អ្នក​នឹង​មាន​តែ​ភាព​ស្ដាយ​ក្រោយ នៅ​ពេល​គិត​ឡើង​វិញ​នៅ​ពេល​ចាស់​ទៅ។

ប្រសិន​បើ​គ្រាន់​​តែ​ជួប​ការ​លំបាក​បន្តិច ហើយ​យក​ស្រា​មក​រំដោះ​ទុក្ខ បន្ទាប់​មក​ស្រែក​យំ ហើយ​អាច​ដោះ​ស្រាយ​បញ្ហា​នោះ មួយ​ពិភពលោក​នេះ​នឹង​ក្លាយ​ជា​សេព​សុរា​ហើយ។ ការ​ពិត​ទៅ ការ​យក​គ្រឿង​ស្រវឹង​មក​ធ្វើ​ជា​មិត្ត​នេះ មិន​ត្រឹម​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ គឺ​ថែម​ទាំង​​ធ្វើ​ឲ្យ​វា​យ៉ាប់​ជាង​មុន​ទៀត​ផង។

អ្នក​មិន​ទាន់​មាន​បទពិសោធម៍ ជួប​រៀង​បន្តិច​បន្តួច នឹង​ស្រែ​ឆោឡោ ទាក់​ទាញ​ចំណាប់​អារម្មណ៍។ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​មើល​មក​ដូច​ខ្លួន​លំបាក​ខ្លាំង។ ផ្ទុយ​មក​វិញ អ្នក​ដែល​ឆ្លង​កាត់​ច្រើន​ហើយ ជួប​ឧបសគ្គ​កាន់​តែ​ច្រើន ពួក​គេ​កាន់​តែ​ស្ងាត់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ ឲ្យ​ដាច់​ស្រេច។ ហើយ​ពេល​ជួប​រឿង​កាន់​តែ​ពិបាក​ចិត្ត គេ​រឹត​តែ​សម្ងំ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ព្រោះ​ពួក​គេ​ដឹង​ថា មនុស្ស​ដឹង​ច្រើន​ក៏​គ្មាន​ធ្វើ​អ្វី​បាន ហើយ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​វ៉ល់​ជាង​មុន​ទៅ​ទៀត។

នេះ​ហើយ​គឺ​ជា​មនុស្ស​ធំ​ដឹង​ក្ដី​ពិត​ប្រាកដ មាន​រឿង​លាក់​ក្នុង​ចិត្ត នៅ​ក្រៅ​ធ្វើ​សប្បាយ​ដូច​ធម្មតា ព្រោះ​ជីវិត​ប្រៀប​ដូច​ឆាក​ល្ខោន អ្នក​ណា​ពូកែ​សម្ដែង​​ជាង​គេ អ្នក​នោះ​ឈ្នះ៕

ចុចអាន៖ ជីវិតនឹងពោរពេញដោយភាពរីករាយបើកុំជួយ និង គិតរឿង ៣ យ៉ាងនេះ

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម