លក្ខណៈពិសេស ៥ យ៉ាងនៅលើមុខបញ្ជាក់ថាអ្នកជាមនុស្សស្រីពូកែ និងមានសំណាង
- 2020-02-27 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស ៥ យ៉ាងនៅលើមុខបញ្ជាក់ថាអ្នកជាមនុស្សស្រីពូកែ និងមានសំណាង
ទម្រង់មុខក៏អាចបញ្ជាក់ពីវាសនារបស់មនុស្សម្នាក់បានដែរ។ ប្រសិនបើមនុស្សស្រីមានលក្ខណៈពិសេសមួយនៅលើផ្ទៃមុខរបស់ពួកគេដូចក្នុងចំណោមប៉ុន្មានចំណុចខាងក្រោមនេះ ប្រាកដណាស់អ្នកនឹងក្លាយជាមនុស្សស្រីដែលរីករាយនឹងមានសុភមង្គល។
១. មាត់ធំ
ស្ត្រីដែលមានមាត់ធំ បូករួមនឹងសំឡេងពីរោះទៀតតែងតែជាមនុស្សស្រីដែលរួសរាយ និងមានបុគ្គលិកលក្ខណៈល្អ។ ក្រៅពីនេះគេក៏ពូកែខាងទាក់ទង មានទំនាក់ទំនងជាមួយមនុស្សច្រើន ចេះរកលុយដោយខ្លួនឯងដោយមិនចាំបាច់ពឹងប្ដី។
២. ធ្មេញមុខធំ
ស្ត្រីជាច្រើនតែងតែខកចិត្តនៅពេលដែលមានធ្មេញមុខធំ ប៉ុន្តែមិនបានដឹងថានេះជារឿងអាចនាំសំណាងទេ។ មនុស្សដែលមានធ្មេញមុខធំពីរតែងតែជាមនុស្សដែលរីករាយ សុទិដ្ឋិនិយម ហើយមិនចេះគិតច្រើនទេ។ លើសពីនេះជីវិតគូរក៏ល្អដូចជាអាជីពរបស់គេដែរ ដោយសារតែមានតែអ្នកចាំគាំទ្រជានិច្ច។
៣. ថ្ងាសទូលាយ
តាមរយៈការសិក្សា ថ្ងាសគឺតំណាងឲ្យសំណាង និងភាពឈ្លាសវៃរបស់មនុស្ស។ អ្នកដែលមានថ្ងាស រាងកោង និងខ្ពស់ ជាមនុស្សដែលមាន និងឆ្លាត។ បើសិនជាកើតក្នុងគ្រួសារអ្នកមាន ពួកនឹងជាកូនចៅដែលត្រូវបានគេថ្នាក់ថ្នម និងមើលថែបានយ៉ាងល្អ។ បន្ទាប់ពីរៀបការហើយ បើសិនជាជ្រើសរើសមនុស្សត្រូវ គេជាមនុស្សដែលអាចនាំសំណាងដល់ប្ដីបាន។ បើប្ដីប្រពន្ធជាមនុស្សឆ្លាតទាំងពីរទៀតនោះសំណាងនឹងរត់ចូលផ្ទះមិនឈប់ទេ។
៤. ភ្នែកធំ
មនុស្សស្រីដែលមានភ្នែកធំ ជាមនុស្សដែលឆ្លាត មានគំនិតផ្ទាល់ខ្លួន មានភាពជាអ្នកដឹកនាំ ហើយតែងតែរំងាប់ចិត្តបានគ្រប់ស្ថានភាពទាំងអស់។ មនុស្សស្រីមានលក្ខណៈសម្បត្តិនេះនឹងក្លាយជាអ្នកមាននៅពេលខាងមុខ មានស្វាមីល្អ មានគ្រួសារដែលកក់ក្ដៅ ហើយនិងមានកូនៗល្អក្នុងពេលតែមួយផងដែរ។
៥. ចង្កាមូល
អ្នកដែលមានលក្ខណៈបែបនេះនិយាយតិច សុភាព មានទំនាក់ទំនងល្អ និងទទួលបានប្រាក់ខែខ្ពស់។ ក្នុងគ្រួសារគេជាប្រពន្ធល្អ ហើយស្វាមីក៏ស្រលាញ់ថ្នាក់ថ្នមពេញបេះដូង។ មនុស្សស្រីបែបនេះកើតមកជាមួយនឹងសំណាង ហើយមានជីវិតសុខស្រួលរហូតដល់ចាស់៕
ចុចអាន៖ ទីតាំងពិសេស ៦ កន្លែងលើដងខ្លួនមនុស្សស្រីដែលប្រុសៗចាប់អារម្មណ៍ខ្លាំងមុនគេ