៥ វិធីចាប់ផ្តើមជីវិតការងារឲ្យបានប្រសើរនិងសប្បាយចិត្ត

  • 2020-02-25 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជឿ​ជាក់​ថា​​ដល់​អាយុ​ដូច​ជា​ពួក​យើង ​ប្រហែល​ជា​មិន​ចង់​ទាម​ទារ​អ្វី​ក្រៅ​ពី​​​សប្បាយ​ចិត្ត​ជាមួយ​ការងារ​និង​រស់​នៅ​ដោយ​សេចក្ដី​សុខ​រាល់​ថ្ងៃ​នោះ​ទេ។ ​​ការ​ងារ​ប្រចាំ​ថ្ងៃ​ត្រូវ​តែ​​ធានា​បាន​ថា​ពេញ​ដោយ​ការ​លើក​ទឹក​ចិត្ត និង​ថាម​ពល​គ្រប់​គ្រាន់​ដែល​ផ្ដើម​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់។

រូបតំណាង

**១. កំណត់​​គោល​ដៅ​ហើយ​ប្រញាប់​ធ្វើ**

​វិធី​ងាយ​ស្រួល​មួយ​​ដែល​អាច​ជួយ​ឲ្យ​អារម្មណ៍​យើង​​ល្អ​ចំពោះ​ខ្លួន​ឯង​បាន ​គឺ​​ការ​កំណត់​គោល​ដៅ។ ​ដូច​ជា​នៅ​ពេល​ព្រឹក ​គួរ​ក្រោក​នៅ​ម៉ោង​ប៉ុន្មាន ​អ្វី​ដែល​ត្រូវ​​ចាប់​ផ្ដើម​ធ្វើ​ថ្ងៃ​នេះ​ជា​ដើម​។ បើ​អ្នក​បាន​​បញ្ចប់​វា​រួច​រាល់​បាន​មួយ ​នោះ​ជា​សមិទ្ធផល​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​ហើយ។ ​ទាំង​នេះ​នឹង​ជួយ​​ការងារ​កាន់​តែ​មាន​​ប្រសិទ្ធភាព​​និង​ជោគ​ជ័យ​បាន​លឿន។

រូបតំណាង

​២. ​មើល​​ពី​គុណ​សម្បត្តិ​ផ្ទាល់​ខ្លួន

​​​មាន​​មនុស្ស​មិន​តិច​ទេ​ដែល​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​។ ​​​រហូត​ដល់​ពេល​ខ្លះ ​យើង​យល់​ថា​ យើង​ជា​មនុស្ស​អន់​និង​​គ្មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង។ ​​អ្នក​គួរ​តែ​មើល​ពី​គុណ​សម្បត្តិ​របស់​ខ្លួន​ឯង​ដើម្បី​ដឹង​ថា​អ្នក​​ជា​មនុស្ស​ពូ​កែ​ខាង​អ្វី។ ​ដូច្នេះ ​អ្នក​គួរ​​ទម្លាប់​បង្កើន​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង​​ឲ្យ​បាន​ខ្លាំង​ក្លា។

រូបតំណាង

៣. កុំ​គិត​ថា​ការងារ​គឺ "​ការ​ងារ​"

គួរ​តែ​គិត​ថា ​ដោយសារ​ការងារ​បាន​ជួយ​ឲ្យ​អ្នក​ចេញ​ក្រៅ​ដើម្បី​អាច​ស្វែង​រក​ពី​ខ្លួន​ឯង​បាន​ច្រើន។ ​រៀន​ពី​​អ្វី​ដែល​អ្នក​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត​ដើម្បី​ឆ្ពោះ​ទៅ​ផ្លូវ​ដែល​អ្នក​ចង់​បាន​។ ​បើ​មិន​សប្បាយ​ចិត្ត​ កុំ​មាន​អារម្មណ៍​​ថា ​ការងារ​នោះ​ត្រូវ​តែ​ធ្វើ ​​ដែល​ជា​ការ​បង្ខិត​បង្ខំ​​ខ្លួន​ឯង​ទៅ​វិញ​ទេ។

រូបតំណាង

៤. ​កុំ​​ភ្លេច​ឲ្យ​អំណោយ​ខ្លួន​ឯង

​នៅ​ពេល​ការងារ​អ្នក​បាន​លទ្ធផល​ល្អ ​កុំ​ភ្លេច​ផ្ដល់​កា​ដូ​ជា​ទី​គាប់​ចិត្ត​សម្រាប់​ខ្លួន​ឯង​ឲ្យ​សោះ។ ​នេះ​ជា​ការ​សរសើរ​​ក៏​ដូច​ជា​​ដឹង​ពី​គោល​បំណង​ដែល​អ្នក​ចង់​ធ្វើ​បន្ត​ទៀត។ ​ការ​ប្ដេជ្ញា​ចិត្ត​បែប​នេះ​នឹង​ជួយ​ពួក​យើង​ឲ្យ​បង្កើត​​ការងារ​ល្អ​ៗ​នៅ​ថ្ងៃ​នេះ ​និង​ពេល​ខាង​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់។

៥. ​កុំ​គិត​អ្វី​ដែល​អវិជ្ជមាន

​នៅ​ពេល​អ្នក​ដឹង​ថា ​អារម្មណ៍​អ្នក​​​​ចាប់​ផ្ដើម​​គិត​អ្វី​អាក្រក់​ៗ ​ត្រូវ​ប្រញាប់​​​​បត់​ចិត្ត​ខ្លួន​ឯង​មក​វិញ​ឲ្យ​បាន​លឿន​បំផុត។ ​ចៀស​វាង​កុំ​បណ្ដោយ​ឲ្យ​ខ្លួន​​ឯង​ធ្លាក់​ក្នុង​រណ្ដៅ​គំនិត​ទុទ្ទិដ្ឋិនិយម​រហូត​មិន​អាច​ស្វែង​រក​សុភមង្គល​ជាមួយ​ការ​ងារ​បាន។ ​

រូបតំណាង

​មិន​ថា​នៅ​​ព្រឹក​នេះ​អ្នក​បាន​ជួប​រឿង​​សប្បាយ​​ឬ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​អ្នក​នៅ​តែ​​អាច​មាន​ពេល​វេលា​ច្រើន​ដើម្បី​ផ្លាស់​ប្ដូរ​និង​បង្កើត​ថ្មី។ ​កុំ​ភ្លេច​ឲ្យ​ថាមពល​ដល់​ខ្លួន​ឯង​និង​អ្នក​ជុំ​វិញ​៕

​អាន​បន្ត​៖ ​ បើចេះទុកដាក់លុយតាមវិធីនេះ ដឹងតែសល់លុយច្រើនដល់ចាស់ មានលុយបានដើរលេងទៀត

​​​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម