ស្រក​ទម្ងន់​បាន ១៥ គីឡូ និស្សិត​វ័យ​២០​ឆ្នាំ​ចិន ស្អាត​ជាង​តារា​ទៅ​ទៀត

  • 2020-02-17 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​ឆ្នាំ ១៩៩៨ និស្សិត​បច្ចេកវិទ្យាចិន Zhi Ming ស្រាប់​តែ​ល្បី​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​ពេល​សម្រក​គីឡូ​បាន​សម្រេច ធ្វើ​ឲ្យ​គេ​មើល​លែង​ស្គាល់។

រឿងរ៉ាវ​ស្រក​គីឡូ ហើយ​ស្អាត​ជាង​មុន តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ត្បិត​អត្ថបទ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​មាន​កម្លាំង​ចិត្ត​សម្រក​គីឡូ​ឲ្យ​បាន​ស្អាត​តាម​គ្នា​ដែរ។ ជាក់​ស្ដែង ថ្មី​ៗ​បំផុត ប្រុស​ស្អាត​ចិន​ដែល​មាន​ឈ្មោះ Zhi Ming វ័យ ២០ ឆ្នាំ និស្សិត​បច្ចេកវិទ្យា​សាកលវិទ្យាល័យ Tian Jing បាន​ល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម Tik Tok ក្រោយពេល​លោក​បង្ហោះ​រូប​មុន និង​ក្រោយ​ពេល​ស្រក​ទម្ងន់​លើ​បណ្ដាញអ៊ីនធឺណិត។

តាម​នោះ​ដែរ មុន​ពេល​ស្រក​គីឡូ ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៨ រូប​នេះ​មានទម្ងន់ជិត ១០០ គីឡូ ក្រោយ​ពេល​ស្រក​រួច លោក​នៅ​សល់​ ៧៥ គីឡូ។ ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ បាន​ធ្វើ​ឲ្យ​លោក​ស្អាត​ជាង​មុន​ខ្លាំង​ពេក ហេតុនេះហើយ មតិមួយ​ចំនួន​បាន​លើក​ឡើង​ថា​ក្រៅ​ពី​ស្រក​គីឡូ លោក​​ប្រហែល​បាន​វះកាត់​ថែម​ទៀត​ផង ទើប​ទទួល​បាន​លទ្ធផល​ជា​ទីគាប់ចិត្ត​យ៉ាង​នេះ។

រូបមុនពេលស្រកទម្ងន់

យ៉ាងណាក្ដី លោក​បាន​បដិសេធ​ទាំង​ស្រុង ដោយ​បាន​តបវិញ​ថា​ខ្លួន គ្រាន់​តែ​ថែ​ស្បែក​ជាង​មុខ​ប៉ុណ្ណោះ មិន​បាន​កែ​មុខ​នោះ​ទេ។ គួរ​បញ្ជាក់​ផងដែរ​ថា ប្រុស​ស្អាត​រូប​នេះ​មាន​អ្នក​គាំទ្រ​ចំនួន​កន្លះ​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម Tik Tok៕

រូបក្រោយស្រកទម្ងន់

ចុចអាន៖ខំលក់​ស្បែក​ជើង​សន្សំ​លុយទៅកែ​មុខ បុរស​ថៃ​ទទួល​លទ្ធផល​ស្អាត​មិន​ចាញ់​តារាកូរ៉េ

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម