សាមញ្ញ​តែ​ស្អាត! ម៉ូដ​សំពត់​វែង ​ឆែក​ជើង​ក្រោម​ ផ្គុំ​ជាមួយ​អាវ​បែប​ណា​ក៏​ស្អាត​ទាក់​ភ្នែក​ដែរ

  • 2020-01-29 10:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារីៗ​ដែល​មិន​សូវ​និយម​ចូលចិត្ត​សំពត់​ខ្លី អាច​ជ្រើស​រើស​បាន​ជាមួយ​ម៉ូដ​សំពត់​ដែល​កំពុង​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​នារី​ ជាពិសេស​នារី​ដែល​មាន​វ័យ​ជំទង់​។ គុណ​សម្បតិ្ត​នៃ​សំពត់​វែង ឆែក​ជើង​ខាង​ក្រោម​នេះ​គឺ វា​ផ្តល់​ភាព​ទាក់ទាញ ប្លែក​ម៉្យាង​ពី​សំពត់​ខ្លី​ដែល​គេ​និយម​ស្លៀក។ ម៉្យាង​វិញ​ទៀត ម៉ូដ​សំពត់​នេះ​មើល​ទៅ​មាន​ភាព​សាមញ្ញ​តែ​ក៏​សុភាព​ខ្លាំង​ពេក ដែល​ភាគ​ច្រើន​អាច​ផ្គុំ​បាន​ជាមួយ​អាវ​ស្ទើរ​គ្រប់​ប្រភេទ និង​ គ្រប់​ម៉ូដ​តែ​ម្តង។

សម្រាប់​នារី​ដែល​កំពុង​តែ​ស្វែង​រក​ម៉ូដ​សម្លៀកបំពាក់​ដែល​កំពុង​ទទួល​បាន​ការ​​ពេញ​និយម អាច​ពាក់​បាន​ទាំង​ទៅ​ធ្វើ​ការ និង ដើរ​លេង​គឺ​អាច​សាក​ល្បង​ជ្រើស​រើស​នូវ​ម៉ូដ​​ដ៏​ស្រស់​ស្អាត​​ដូច​ខាង​ក្រោម៖

  • សំពត់វែង ឆែកជើង សាច់ខោប៊យ
  • សំពត់វែង ឆែកជើង សាច់ក្រណាត់

ដូចដែលបានបង្ហាញក្នុងរូប ម៉ូដសំពត់នេះមានប្រវែងវែងល្មម អាចក្រោមជង្គង់បន្តិច ឬ ត្រឹមពាក់កណ្តាលកំភួនជើង ហើយ អ្វីដែលធ្វើឱ្យម៉ូដនេះប្លែកស្អាត និង មិនសុភាពខ្លាំងពេកគឺ ព្រោះវាមានឆែកនៅចំកណ្តាលនៃជើងសំពត់ដែលរំលេចនូវម៉ូដពេញនិយម ហើយងាយស្រួលក្នុងការផ្គុំជាមួយអាវគ្រប់បែបតែម្តង៕

អានបន្ត៖ ស្ទីលអាវយឺតតឺនុយជាមួយខោខូវប៊យស្លៀកយ៉ាងណាក៏មិនចេះសុាំ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម