ពណ៌សម្លៀកបំពាក់ ៤ នេះនារីកូរ៉េៗចូលចិត្តណាស់

  • 2020-01-23 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មិត្ត​នារី​ណា​ខ្លះ​មិន​ចូល​ចិត្ត​ស្ទីលតែង​ខ្លួន​បែប​នារី​កូ​រ៉េ? ភាគ​ច្រើន មិត្ត​យុ​វវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ចូល​ចិត្ត​តែង​ខ្លួន​ទៅ​តាម​ការ​និយម​នៃ​ម៉ូដ​ស​ម្លៀ​ក​បំ​ពាក់​ដូច​ជា បែប swag បែប​សុ​ភាព​ និង​បែប​សិច​ស៊ី។ ថ្ងៃ​នេះ កញ្ញា សូម​ណែ​នាំ​អំ​ពី​ពណ៌​ស​ម្លៀក​បំ​ពាក់​ដែល​មាន​ការ​ពេញ​និ​យម​ពី​នារី​កូរ៉េ​ភាគ​ច្រើន។ ពណ៌​អស់​ទាំង​នោះ​រួម​មាន៖

១. ពណ៌​ស​ម្លៀ​ក​បំពាក់​ស្រស់ៗ

រូបតំណាង
រូបតំណាង

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ នារី​កូរ៉េ​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ពណ៌​ស​ម្លៀ​ក​បំ​ពាក់​បែប​ស្រស់​ៗ​ខ្ជី​ៗ​ចែង​ចាំង​ដូច​ជា ពណ៌​ទឹក​ក្រូច ត្រួយ​ចេក លឿង​ និង​ក្រហម។ ពណ៌​អស់​ទាំង​នេះ​គឺ​គេ​ឃើញ​មាន​ច្រើន​នៅ​លើ​ស​ម្លៀក​បំពាក់​កូ​រ៉េ។

២. ពណ៌​ស​ម្លៀ​ក​បំ​ពាក់​ស្រ​ដៀង​នឹង​ពណ៌​ដី

រូបតំណាង
រូបតំណាង

ជា​មួយ trend ស​ម្លៀ​ក​បំ​ពាក់ ពណ៌​ដី​គឺ​នៅ​តែ​ពេញ​និយម​ខ្លាំង​ស​ម្រាប់​មិត្ត​នារី។ ក្រៅ​ពី​ពណ៌​ដី​មាន​ពណ៌​ដែល​ស៊ី​ជា​មួយ​នឹង​ពណ៌​ត្នោត ពណ៌​ខា​រ៉ា​មែ​ល​គឺ​សុទ្ធ​តែ​ស៊ី​គ្នា។ អ្នក​អាច​ជ្រើស​រើស​សំ​ពត់ អាវ​ក្រៅ ឬ​ខោ​ទៅ​តាម​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​របស់​អ្នក។

៣. ពណ៌ខ្មៅ

រូបតំណាង

រូបតំណាង

ពណ៌​ខ្មៅ​មិន​ថា​ស្ទី​ល​បែប​ម៉េច​ទេ គឺ​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំ​ណា​ក់​មិត្ត​យុវ​វ័យ។ ពិ​សេស​ស្ទីលបែប swag មើល​មក​ពិត​ជា​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ម្ត​ង។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រ​សិន​បើ​អ្នក​ចង់​ឲ្យ​មើល​មក​រាង​តូច​ច្រ​ឡឹង អ្នក​អាច​ជ្រើស​រើស​ខោ​ពណ៌​ខ្មៅ ឬ​រ៉ូប​ពណ៌​ខ្មៅ​ដើម្បី​ឲ្យ​កាន់​តែ​ស្រស់​ស្អាត។

៤​. ពណ៌​ស

រូបតំណាង
រូបតំណាង

បើ​និយាយ​ពី​សម្លៀក​បំពាក់​ពណ៌​វិញ សម្លៀក​បំពាក់​ពណ៌​ស​គឺ​មាន​ភាគ​ច្រើន​នៅ​ក្នុង​ទូរ​ខោ​អាវ​របស់​មិត្ត​នារី។ សំពត់ ខោ​ក្រ​ណាត់ អាវ​យឺត អាវ​ក្រ​ណាត់​ដៃ​វែង ឬ​រ៉ូប​សុទ្ធ​តែ​មាន​ការ​ពេញ​និយម​សម្រាប់​មិត្ត​យុវ​វ័យ។ ភាគ​ច្រើន គឺ​គេ​ចូល​ចិត្ត​ពាក់​អាវ​ស​ដៃ​វែង​ជា​មួយ​ខោ​ខូវ​ប៊យ​ឬ​ខោ​ខ្មៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​អាច​ជ្រើស​រើស​ពណ៌​ស​ម្លៀក​បំ​ពាក់​ទៅ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់ឲ្យអ្នកដទៃមើលមកជានារីរឹងមាំអត់? ឈុតអាវខ្មៅ ខោខ្មៅគឺត្រូវខ្លាំងតែម្តង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម