រឿងទាំង ១០ មិនគួរធ្វើមុនពេលទៅសម្ភាសការងារ បើមិនចង់បាត់បង់ពីមុខតំណែង

  • 2019-12-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពី​អ្នកត្រូវ​បាន​គេហៅ​ទៅ​សម្ភាស អ្នក​ត្រូវ​តែ​រៀប​ចំខ្លួន​ប្រាណ​ទាំង​​ក្នុង​និង​ក្រៅ​ឲ្យ​បាន​ល្អ​ប្រសើរ។ ការ​សម្ភាស​ការងារ​មិនមែន​ជារឿង​លេង​សើច​ឡើយ ប្រសិន​បើអ្នក​មាន​សមត្ថភាព តែមាន​អាកប្បកិរិយា​មិនត្រឹមត្រូវ​​ក៏គ្មាន​នរណា​ចង់​បាន​អ្នកមក​ធ្វើ​ជា​បុគ្គលិករ​បស់អ្នក​ដែរ។ ដើម្បីឲ្យការ​សម្ភាសការងារ​មាន​ដំណើរ​ការ​បានរលូន​អ្នកគួរ​ចេះ​រៀប​ចំខ្លួនឯង​ឲ្យបាន​ប្រសើរនិង​ចៀស​វាង​រឿង​ទាំង ១១ រួម​មាន៖

រូបតំណាង

**១. ហាមប្រើ​ទឹកអប់​មាន​ក្លិន​ឆួល​ខ្លាំង ទោះបី​អ្នកចូល​ចិត្ត​ក៏​ដោយ**

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាងថា មាន​មនុស្ស​ប្រមាណ​ជាង ៣០% ទៅ​ហើយ​មិនចូល​ចិត្ត​ក្លិន​ទឹក​អប់ឆួល​ខ្លាំង ពិសេសអ្នក​ឆាប់ខ្សោយ​អាចនឹង​វិលមុខ ឈឺក្បាល និង​ចង់ក្អួត​ជា​ដើម។ ដូច្នេះអ្នក​មិនគួរ​ប្រើ​ក្លិន​ខ្លាំង​ពេកទេ ព្រោះ​អ្នកមិន​ដឹងថា​អ្នក​សម្ភាស​អ្នក​ជា​អ្នក​ណានោះទេ។

រូបតំណាង

២. មើលរឿង​ភាគដាច់​យប់មុន​ថ្ងៃសម្ភាស

សព្វថ្ងៃនេះ ពិបាក​ស្រម៉ៃ​ណាស់បើ​មនុស្ស​ម្នាក់អាច​រស់នៅ​ឆ្ងាយ​ពីទូរស័ព្ទ​ឬកុំព្យូរទ័រ​នោះ តែ​អ្នកក៏​ត្រូវមាន​ដែនកំណត់​របស់ខ្លួន​ឯងដែរ។ មុនទៅ​សម្ភាស​ការងារ​អ្នកគួរ​ទម្លាក់​ចោល​ឲ្យអស់​នៅរឿង​ភាគ​តាម​បណ្តាញ​សង្គម​នានា។ បើអ្នកមើល​អ្នក​នឹង​មានសភាព​រាង​កាយ​មិនល្អដូចជាភ្នែកខ្មៅអាចបណ្តាលឲ្យ​បាត់បង់ការចាប់អារម្មណ៍ពីHR ជាដើម។

រូបតំណាង

៣. ព្យាយាម​ទាក់ទាញ​អ្នកសម្ភាស

នៅពេលរង់​ចាំការ​សម្ភាស សូមអ្នក​កុំសួរសំនួរ​ទៅកាន់​អ្នក​ដទៃ​ពីរឿង​ផ្ទាល់ខ្លួន​របស់​គេ​ដូចជា នៅលីវឬមាន​គ្រួសារ បបួលទៅញុំា​កាហ្វេអីជាដើម។ បើអ្នកធ្វើរឿងបែបនេះ គេនឹង​គិតថាអ្នក​មិនមែន​មកសម្ភាសន៍​ការងារឡើយ ​តែបែរមក​ជារឿង​ស្នេហា​ទៅវិញ។

រូបតំណាង

៤. ពិភាក្សា​រឿងផ្ទាល់ខ្លួន​និង​រឿងក្នុង​ជីវិត

ជាមនុស្សតែង​មានភាព​រួសរាយ តែកុំ​រួសរាយ​ច្រើន​ពេក។ នៅ​សុខៗ​បើអ្នក​និយាយ​ប្រាប់​គេពី​រឿង​ផ្ទាល់ខ្លួន​របស់អ្នក ប្រាប់ពី​បងប្អូន​សាច់ញាតិ​របស់អ្នក ឬបង្ហាញ​សត្វ​ចិញ្ចឹម​របស់​អ្នកនោះ តើនឹង​មានរឿង​អ្វីកើត​ឡើង? អ្នក​មិនដឹង​ថាអ្នក​សម្ភាស​អ្នកគេ​ជា​មនុស្ស​បែបណា​ឡើយ។ ដូច្នេះត្រូវ​ធ្វើចរិក​ឲ្យបាន​ត្រឹមត្រូវ។

រូបតំណាង

៥. មិនទទួលទាន​ទឹកឬទឹកក្រូច​​មួយកែវមុន​ពេលសម្ភាស

មុនទៅ​សម្ភាសការងារ អ្នកគួរញុំា​ទឹកឲ្យបាន​មួយកែវ​ឬក៏យកទឹក​ទៅតាម​ខ្លួន​ដើម្បីកុំ​ឲ្យ​ស្រេក​ទឹក។ ប្រសិនបើអ្នកកំពុង​សម្ភាស​ហើយមាន​អារម្មណ៍ស្រេក​ទឹកអ្នក​អាច​បង្ក​ការ​រំខានទៅ​ដល់ការ​សម្ភាស។

រូបតំណាង

៦. ប្រើប្រាស់ឈ្មោះ​ក្រៅ​ឬឈ្មោះ​អ៊ីម៉ែល​មិនសមរម្យ

សម្រាប់​ឈ្មោះ​អ៊ីម៉ែល​អ្នកគួរ​តែប្រើ​ឈ្មោះពិតរ​បស់អ្នក មិនថារ​កស៊ី ឬធ្វើការ ឬស្នើ​សុំអាហា​រូបករណ៍អ្វី​នោះទេ។ ដើម្បីមាន​ភាពងាយ​ស្រួល​សម្រាប់​អ្នក​និងអ្នកជ្រើស​រើស​បុគ្គ​លិក អ្នកគួរ​ប្រើឈ្មោះ​ពិត។

រូបតំណាង

៧. កុំមាន​អារម្មណ៍​ភ័យ

មានបេក្ខ​ជនមិន​តិចទេ មាន​អាការភ័យ​ស្លន់ស្លោរ មុនពេល​ម៉ោង​សម្ភាសចាប់ផ្តើម។ សូមអ្នក​ធ្វើឲ្យ​អារម្មណ៍​បានស្រួល ចៀស​វាងការ​ភ័យធ្វើ​ឲ្យបែក​ញើស​ជោគ​អាវ​និង​ប្រឡាក់​មុខ។

រូបតំណាង

៨. ហាមយក​កែវកាហ្វេ​ជ័រចូល​បន្ទប់​សម្ភាស

ទោះ​បីជាអ្នក​ចូលចិត្តញុំា​កាហ្វ​កម្រិត​ណាក៏​ដោយ ក៏អ្នក​មិនត្រូវ​ទទួលទាន​កាហ្វ​អំឡុង​ពេល​ទៅសម្ភាសការងារដែរ។ នៅពេល​អ្នកមាន​អារម្មណ៍​តានតឹង អ្នក​អាចញុំា​កាហ្វេ​ដែល​ធ្វើឲ្យរំ​ខានទៅដល់​ការសម្ភាសន៍​របស់អ្នក​បាន។

រូបតំណាង

៩. មិនរៀប​ចំរបស់​របរក្នុង​កាបូប​ស្ពា​យឲ្យបា​នត្រឹមត្រូវ

មុនទៅ​សម្ភាស អ្នកគួរត្រួតពិនិត្យរ​បស់រប​ប្រើប្រាស់​នៅក្នងុ​កាបូប​ស្ពាយឲ្យ​បាន​ត្រឹម​ត្រូវ ពីព្រោះថា​អ្នកអាច​ច្រឡំយករបស់​មិនចាំបាច់​ដោយ​ទៅក៏ថា​បាន។

រូបតំណាង

១០. មិន​អាន CV ឲ្យបាន​ច្បាស់មុន​ពេលផ្ញើទៅ​ឲ្យអ្នក​សម្ភាស

គ្មាន​នរណា​ម្នាក់មិន​ចេះខុស​ឡើយ តែចំពោះ​ការផ្ញើ​ជីវប្រវត្តិរូប​ដើម្បី​សម្ភាស​ការងារ​អ្នក​មិនត្រូវឲ្យមានកំហុសឆ្គងណាមួយឡើយ។ ប្រសិនបើ​អ្នកមិន​បានត្រួត​ពិនិត្យ​ហើយ​មាន​កំហុសនោះ គេ​ប្រាកដ​ជាគិតថា​ជា​មនុស្ស​មិន​បានពិ​និត្យមើល​ម្តងហើយ​ម្តង​ទៀត ធ្វេស​ប្រហែស។

រូបតំណាង

ចុចអានបន្ត៖

ឆ្នាំថ្មីជិតឈានចូលមកដល់ គួរបំបាត់ចំណុចអវិជ្ជមានទាំងនេះឲ្យអស់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម