ប្រញាប់បំពេញជាតិវីតាមីនD ដោយបរិភោគនូវអាហារទាំងនេះ
- 2019-11-20 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់បំពេញជាតិវីតាមីនD ដោយបរិភោគនូវអាហារទាំងនេះ
ដោយសារវីតាមីន D ជាប្រភេទវីតាមីនដែលមានអត្ថប្រយោជន៍ច្រើនដល់រាងកាយ ដូច្នេះការបំពេញនូវជាតិវីតាមីន D គឺសំខាន់ហើយមិនមែនជារឿងលេងសើចនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាព រាងកាយ ផ្លូវចិត្ត និង សាច់ដុំ ទៀតផង។ ដោយឡែក វីតាមីន D គឺមិនងាយស្វែងរកក្នុងរបបអាហារប្រចាំថ្ងៃនោះទេ ដូចនេះ កញ្ញា នឹងណែនាំនូវអាហារមួយចំនួនដែលសម្បូរទៅដោយជាតិវីតាមីន D៖
១. សាច់ត្រីសាល់ម៉ុន
សាល់ម៉ុនជាប្រភេទត្រីដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន អាស៊ីតខ្លាញ់អូម៉េហ្គា៣ និង វីតាមីន D។ អ្នកអាចជ្រើសរើសញុំាវា ឆៅឬចម្អិន តាមចំណូលចិត្តរបស់អ្នក។
២. ផ្សិត
មិនត្រឹមតែមានរសជាតិឆ្ងាញ់ ផ្សិតក៏មានផ្ទុកទៅដោយជាតិវីតាមីន D វីតាមីនB និង ជាតិប៉ូតាស្យូមផងដែរ។ អ្នកអាចធ្វើការឆ្នៃមុខម្ហូបរបស់អ្នកឱ្យមានរសជាតិកាន់តែឆ្ងាញ់និងមានអត្ថប្រយោជន៍ដោយគ្រាន់តែបន្ថែមជាមួយនឹងផ្សិត។
៣. ស៊ុតលឿង
ហេតុផលដែលអ្នកគួរតែញុំាពងមាន់ទាំងមូល គឺព្រោះស៊ុតលឿងមានផ្ទុកជាតិវីតាមីន D ដែលគ្មាន នៅក្នុងស៊ុតស។
៤. ត្រីធូណាកំប៉ុង
នៅក្នុងត្រីធូណាកំប៉ុងក៏មានផ្ទុកទៅដោយជាតិវីតាមីន D ដែរ។ តែគប្បីជ្រើសរើសធូណាដែលមានជាតិបារតតិច ព្រោះជាតិបារតច្រើនគឺមិនល្អនោះទេ។
៥. ត្រីសាឌីន
ត្រីសាឌីនជាប្រភេទត្រីសមុទ្រដែលមានផ្ទុកជាតិប្រូតេអ៊ីន អូម៉េហ្គា៣ និងវីតាមីនជាច្រើនប្រភេទ ដែលក្នុងនោះរួមមានវីតាមីន D ផងដែរ។
៦. ប្រេងថ្លើម Cod
ប្រេងថ្លើម Cod គឺជាអាហារមួយ ក្នុងចំណោមអាហារទាំងអស់ដែលសម្បូរជាតិវីតាមីន D ច្រើនជាងគេ។ វាថែមទាំងផ្ទុកនូវជាតិវីតាមីនA និងអាស៊ីតខ្លាញ់អូម៉េហ្គា៣ ទៀតផង៕
អានបន្ត៖ គួរអនុវត្តវិធីទាំងនេះ ដើម្បីសម្រួលដល់ការរំលាយអាហារ