សោកនាដកម្មដ៏ធំរបស់មនុស្សស្រីគឺព្យាយាមចំណាយពេលចាំមនុស្សម្នាក់ដែលចាកចេញទៅហើយ

  • 2019-11-08 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​នៅ​ពេល​ក្តី​ស្នេហ៍​ចូល​មក​ដល់ មនុស្ស​ស្រី​ជា​ច្រើន​​បាន​​ប្រែ​ក្លាយ​ជា​ជន​រង​គ្រោះ​​ទោះ​នាង​​ដឹង​ថា​គេ​ប្រែ​ប្រួល​ហើយ​​តែ​សុខ​ចិត្ត​លេប​ទឹក​ភ្នែក​ចូល​ពោះ ស៊ូ​ទ្រាំ​​រង់​ចាំ​ការ​វិល​ត្រលប់​របស់​​គេ​។ ​​នាង​មិន​មែន​ជា​មនុស្ស​ល្ងង់​ទេ ​តែ​ក្តី​ស្នេហ៍​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងងឹត​ភ្នែក។

រូបតំណាង

​ពួក​គេ​មើល​រំលង​តម្លៃ​ខ្លួន​ឯង ​នៅ​ក្នុង​ចិត្ត​​តែង​តែ​រក​​ហេតុ​ផល​រាប់​សិប​ដើម្បី​បន្ត​ក្តី​ស្រលាញ់​មួយ​នេះ​។ ​តែ​ចុង​បញ្ចប់ អ្វី​ដែល​ពួក​គេ​ទទួល​បាន​មក​វិញ​ត្រឹម​ជា​ការ​​​សោក​ស្តាយ​និង​ឈឺ​ចាប់​ប៉ុណ្ណោះ​។ ​​​​​នោះ​គឺ​ជា​សោក​នាដ​កម្ម​នៃ​ការ​រង់​ចាំ​របស់​មនុស្ស​ស្រី ​ដែល​លទ្ធ​ផល​ពេល​ខ្លះ​នាង​ដឹង​រួច​ហើយ​ថា​មិន​អាច​ទៅ​រួច។ ​បុរស​ម្នាក់​ដែល​មិន​នៅ​ក្បែរ​នាង ​មិន​ដែល​សួរ​សុខ​ទុក្ខ​នាង ​បាន​ន័យ​ថា​ទោះ​​​នាង​ខំ​ដាំ​ដុះ​​ក្ដី​ស្រលាញ់​នេះ​យ៉ាង​ណា ​ក៏​មិន​អាច​លូត​ទៅ​មុខ​បាន​ដែរ។

រូបតំណាង

ដូច្នេះ ​នៅ​ពេល​​អ្នក​លែង​ជា​មនុស្ស​សំខាន់​ក្នុង​បេះ​ដូង​គេ​ទៀត​ហើយ កុំ​រំពឹង​លើ​​ទង្វើ​លះ​បង់​ដើម្បី​ជ្រៀ​ត​ជ្រែក​ក្នុង​ចំណែក​បេះ​ដូង​គេ​ទៀត។ ​មិន​ថា​អ្នក​ខំ​រង់​ចាំ​គេ ​ខំ​រំលឹក​ដល់​រឿង​ពី​មុន​ នៅ​ពេល​បុរស​ម្នាក់​ឈប់​ស្រលាញ់​ហើយ ​គ្រប់​យ៉ាង​នឹង​​គ្រាន់​ក្លាយ​ជា​ការ​រំ​ខាន​ប៉ុណ្ណោះ​។ ភាព​អាត្មា​និយម​របស់​មនុស្ស​ប្រុស​ ទោះ​អស់​មនោសញ្ចេតនា​ក៏​គេ​មិន​បើ​ក​មាត់​និយាយ​ពាក្យ​លា គេ​សុខ​ចិត្ត​ឲ្យ​មនុស្ស​ស្រី​កាត់​​យល់​ន័យ​ដោយ​ខ្លួន​ឯង​ទាំង​ភាព​មិន​ច្បាស់​លាស់ ​ហើយ​លួង​ចិត្ត​ខ្លួន​ឯង​ចាក​ចេញ​ដោយ​ស្ងាត់​ៗ។

រូបតំណាង

​​​គេ​សុខ​ចិត្ត​បិទ​ភ្នែក​ទាំង​ពីរ​ហើយ​ចាំ​ស្តាប់​ចម្លើយ​លា​ពី​មនុស្ស​ស្រី ​និង​រង់​ចាំ​តែ​ងក់​ក្បាល​វិញ ហើយ​ពេល​នោះ​គេ​ក្លាយ​ជា​មនុស្ស​ដែល​មិន​ខុស​ក្នុង​រឿង​ស្នេហា។ ​ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច ​ព្រោះ​​​ល្បែង​ស្នេហា​នេះ ​មនុស្ស​ប្រុស​បែរ​ជា​អ្នក​ឈ្នះ ​ហើយ​មនុស្ស​ស្រី​ជា​អ្នក​រង​ទុក្ខ​​ហើយ​​ថែម​ទាំង​ជាប់​ឈ្មោះ​ជា​​អ្នក​សុំ​បែក​គេ​មុន​ទៅ​វិញ​។

រូបតំណាង

អ៊ី​ចឹង​ហើយ​ នារី​ទាំង​អស់​មិន​ត្រូវ​ង់​ចាំ​មនុស្ស​ប្រុស​ដែ​ល​គ្មាន​ភាព​ច្បាស់​លាស់​ដែរ។ ​នៅ​ក្នុង​សេច​ក្តី​ស្រលាញ់ ​​​មនុស្ស​ស្រី​ចង់​បាន​អ្វី​ដែល​មាន​​លក្ខណៈ​ច្បាស់​លាស់ ប៉ុន្តែ​បែរ​ជា​បន្សល់​នូវ​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​​ទៅ​វិញ។ ​​​​​ប្រហែល​ជា​ត្រូវ​អរគុណ​បុរស​ប្រភេទ​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​ពេល​វេលា​ត្រូវ​ចំណាយ​លើ​​ក្តី​ស្រលាញ់​ច្រើន​ប៉ុណ្ណា ៕

​ចុចអាន៖ ​ បើ​គេ​បង្ហាញ​សញ្ញាទាំង​នេះ​ចេញមក វាគ្រប់គ្រាន់ឲ្យ​អ្នកដើរ​ចេញ​ពី​ស្នេហា​នោះ​ហើយ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម