ដឹងអត់! ​ពណ៌​ក្រចក​បង្ហាញ​ពី​អត្ត​ចរិត​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ?

  • 2019-10-30 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​គិត​ថា​ ការ​ជ្រើស​រើស​ពណ៌​ក្រចក​គឺ​គ្រាន់​តែ​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ​ តែ​វា​អាច​បង្ហាញ​ពី​អត្តចរិត​របស់​អ្នក​និងអារម្មណ៍​របស់​អ្នក​ពេល​នោះ។

១. ពណ៌​ផ្កាឈូក

នរណាៗ​ក៏​ដឹង​ថា​ ពណ៌​ផ្កា​ឈូក​គឺ​តំណាង​ឱ្យ​ភាព​ទន់ភ្លន់​ ភាព​ជា​នារី។ អ្នក​ដែល​ចូល​ចិត្ត​លាប​ពណ៌​ផ្កាឈូក​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ដទៃ និង​ជា​មនុស្ស​ចិត្ត​ស្រាល។

រូបតំណាង

**២. ពណ៌​ប្រផេះ**

បើ​អ្នក​ជ្រើស​រើស​ពណ៌​ប្រផេះ​ នោះ​មាន​ន័យ​ថា​អ្នក​នៅ​ពាក់​កណ្តាល​ពណ៌​ស​ និង​ខ្មៅ មិន​មាន​ទំនោរ​ទៅ​ពណ៌​ណា​ជាង​នោះ​ទេ។ នេះ​ក៏​អាច​សរ​បញ្ចាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ពិបាក​សម្រេច​ចិត្ត​ និង មិន​ចូលចិត្ត​ប្រថុយ។

រូបតំណាង

៣. ពណ៌ខៀវ

ពណ៌​ខៀវ​តំណាង​ឱ្យ​ ភាព​ជឿជាក់​ និង​ ភាព​ស្មោះ​ត្រង់​។ អ្នក​ចូល​ចិត្ត​ពណ៌​ខៀវ​តែង​ជា​ មិត្ត​ភក្តិ​ល្អ។

រូបតំណាង

៤. ពណ៌លឿង

ពណ៌​លឿង​ភាគ​ច្រើន​តំណាង​ឱ្យ ភាព​រីករាយ​ ការ​ត្រេក​អរ​ និង​ភាព​កក់​ក្តៅ។

រូបតំណាង

៥. ពណ៌​ក្រហម

គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ពណ៌​ក្រហម​បញ្ចាក់​ពី​ភាព​មោះ​មុត និង​ ភាព​ជឿ​ជាក់។​ អ្នក​ចូលចិត្ត​ពណ៌​ក្រហម​តែង​សម្រេច​ចិត្ត​ដោយ​ប្រើ​អារម្មណ៍​ច្រើន​ជាង​ខួរ​ក្បាល​ ហើយ​អាច​នឹង​ក្តៅ​ក្រហាយ​ច្រើន​ពេល​ខ្លះ។

រូបតំណាង

៦.​ ពណ៌ស

ពណ៌ស​តំណាង​ឱ្យ​ភាព​ស្អាត​ស្អំ និង​ភាព​ល្អ​ឥត​ខ្ចោះ។ វា​អាច​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ស្អាត​បាត​ ហើយ​ពេល​លាប​ ពណ៌ស​ មើល​ទៅ​ ផ្អែម​ល្ហែម​ និង​ រីករាយ។

រូបតំណាង

៧. ពណ៌​ខ្មៅ

អ្នក​ចូល​ចិត្ត​លាប​ក្រចក​ខ្មៅ​ ច្រើន​ជា​មនុស្ស​អាថ៌កំបាំង​ តែ​ក៏​ពោរពេញ​ទៅ​ដោយ​កម្លាំង និង​ភាព​ថ្លៃថ្នូរ ។ ថ្វី​ត្បិត​តែ​ពណ៌​នេះ​មើល​មក​រាង​កាច​បន្តិច​ តែ​វា​គួរ​ឱ្យ​ទាក់​ទាញ។

រូបតំណាង

៨. ពណ៌​ត្នោត ពណ៌​នេះ​កម្រ​មាន​គេ​លាប​ ប៉ុន្តែ​វា​ជា​ពណ៌​មួយ​ដែល​ស្អាត​ហើយ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​​រួសរាយ។

រូបតំណាង

៩. ពណ៌​បៃតង

ដោយ​ពណ៌​នេះ​​ វា​ស្រដៀង​ទៅ​នឹង​ធម្មជាតិ​ វា​តំណាង​ឱ្យ​​ ភាព​ជឿជាក់​​​និង​ភាព​នៅកណ្តាល។

រូបតំណាង

១០. ពណ៌​សាច់

ថ្វី​ត្បិត​តែ​ពណ៌​នេះ​មិន​សូវ​លេច​ធ្លោរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បង្ហាញ​ច្រើន​ណាស់​ពី​អត្តចរិត​របស់​អ្នក ។ ជាក់​ស្តែង​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ភាព​ឈ្លៀស​វៃ​ និង​មាន​ភាព​ឯក​រាជ្យ។ អ្នក​ជា​មនុស្ស​ងាយ​ស្រួល​ចុះ​សម្រុង​នឹង​គេ​ ដូច​ពណ៌​ក្រចក​នេះ​អញ្ចឹង។

រូបតំណាង

ចុច​អានបន្ត៖អ្នក​ចូល​ចិត្ត​ហាត់​ប្រាណ​ គួរ​​ដឹង​ពី​វិធីថែសម្រស់​តាម ៤​ ចំណុចនេះ

ប្រភព៖ twentytwowords ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម