កុំមើលរំលង! ១០ចំណុចនេះបើគេហ៊ានធ្វើ មានន័យថាគេស្រលាញ់អ្នកស្មោះអស់ពីបេះដូង
- 2019-10-07 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមើលរំលង! ១០ចំណុចនេះបើគេហ៊ានធ្វើ មានន័យថាគេស្រលាញ់អ្នកស្មោះអស់ពីបេះដូង
នៅពេលស្រលាញ់នរណាម្នាក់ យើងប្រាកដជាត្រូវការក្ដីស្រលាញ់ពិតត្រលប់មកវិញ ហើយចង់ឲ្យគេធ្វើឲ្យយើងប្រាកដក្នុងចិត្តថា នេះមិនមែនជាស្នេហាលេងសើចឡើយ។ ដូច្នេះហើយថ្ងៃនេះកញ្ញាសូមលើកយកទង្វើ១០យ៉ាងរបស់បុរសៗ បើសិនជាគាត់ធ្វើ គឺមានន័យថាគាត់ស្រលាញ់អ្នកពិតហើយ។ ចង់ដឹងថាមានអ្វីខ្លះ មកអានទាំងអស់គ្នាខាងក្រោមនេះ៖
១. ស្រលាញ់អ្នកមិនក្បត់
គេមិនដែលញ៉ែ ចាប់អារម្មណ៍ រញ៉េរញ៉ៃជាមួយនារីដទៃ ហើយក៏មិនដែលក្បត់ចិត្តអ្នក។
២. មានពេលវេលាសម្រាប់អ្នកជានិច្ច
បើទោះបីគេរវល់យ៉ាងណាក៏ដោយ ប៉ុន្តែក៏មិនភ្លេចរិះរកពេលមកជួបអ្នកដែរ។ នៅពេលរវល់មែនទែន យ៉ាងហោចណាស់គេក៏ត្រូវទូរសព្ទមករកអ្នកខ្លះដែរ។
៣. គោរពការសម្រេចចិត្តអ្នក និងមិនផ្លាស់ប្ដូរធម្មជាតិរបស់អ្នក
ក្នុងរឿងទំនាក់ទំនងអ្នកទាំងពីរ គេនឹងមិនយកតែយោបល់ខ្លួនឯងជាធំឡើយ ហើយតែងបង្ហាញឲ្យឃើញថាយោបល់របស់អ្នកសំខាន់ និងមានតម្លៃជានិច្ច។ ព្រោះគេស្រលាញ់អ្នកជាអ្នកពិតប្រាកដ ដូច្នេះគេមិនមានបំណងឲ្យអ្នកផ្លាស់ប្ដូរអ្វីៗតាមតែចិត្តគេនោះទេ។
៤. ចងចាំរឿងពាក់ព័ន្ធនឹងអ្នកបាន
អ្វីដែលអ្នកចូលចិត្ត អាហារដែលអ្នកចូលចិត្ត ទីកន្លែងដែលអ្នកចូលចិត្ត ថ្ងៃសំខាន់ៗផ្សេងៗ ឬបើគេជាមនុស្សពូកែភ្លេច ក៏គេដាក់ Note ក្នុងទូរសព្ទឲ្យជួយរំឭកដែរ។
៥. ផ្ដល់ពេលវេលាឯកជនសម្រាប់អ្នក
នៅពេលអ្នកចង់នៅជាមួយមិត្តភ័ក្ដិ ឬត្រូវការនៅម្នាក់ឯង គេនឹងមិនចូលមករំខាន ប្រៀបដូចជាការដែលអ្នកមិនរំខានពេលវេលាឯកជនរបស់គេដែរ។
៦. ពេលមានបញ្ហា មិនប្រើកម្លាំងបាយ
រឿងឈ្លោះគ្នា សម្រាប់គូស្នេហ៍ គឺជាអ្វីដែលចៀសមិនផុតស្រាប់ទៅហើយ ប៉ុន្តែបុរសដែលស្រលាញ់អ្នកពិត គេនឹងប្រើហេតុផលច្រើនជាងប្រើកម្លាំងបាយ និងការដំឡើងសំឡេង។ គេជាមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
៧. ជាអ្នកស្ដាប់ល្អម្នាក់
នៅពេលអ្នកមានបញ្ហា ឬមានរឿងចង់ប្រឹក្សា គេនឹងធ្វើទាំងអ្នកផ្ដល់ការប្រឹក្សាណែនាំល្អ ហើយពុំដូច្នោះទេ គឺជាអ្នករង់ចាំស្ដាប់គ្រប់បញ្ហារបស់អ្នក និងនៅក្បែរអ្នកពេលអ្នកពិបាកចិត្ត។
៨. ចាំមើលថែអ្នកជានិច្ច
មនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ តែងការពារនារីដែលខ្លួនឯងស្រលាញ់ ហើយនឹងមិនធ្វើបាបនាងឡើង មិនថាផ្លូវកាយ ឬផ្លូវចិត្ត។
៩. រក្សាពាក្យសន្យា
នៅពេលទទួលយល់ព្រមថាធ្វើអ្វីហើយ គេនឹងធ្វើបានពិតប្រាកដ មិនមែនគ្រាន់តែនិយាយឲ្យអ្នកសប្បាយចិត្តនោះឡើយ។
១០. បង្ហាញអារម្មណ៍ស្រលាញ់ចំពោះអ្នក
គេមិនខ្មាសអៀននឹងស្ដែងឲ្យឃើញថាគេស្រលាញ់អ្នកខ្លាំងប៉ុណ្ណានោះឡើយ មិនថាតាមរយៈពាក្យសម្ដី ការឱប ថើបថ្ពាល់ ឬចាប់ដៃ ៕
ចុចអាន៖
៥សំណួរមនុស្សស្រីគួរសួរខ្លួនឯងថាត្រៀមខ្លួនហើយឬនៅ មុនពេលក្លាយជាប្រពន្ធគេ
មនុស្សស្រីស្រឡាញ់គ្មានស្ដាយចិត្តទេ បើសង្សារធ្វើរឿងតូចៗ ៩យ៉ាងនេះបាន