លក្ខណៈទាំង ៦ ដែលដៃគូអ្នកស្រលាញ់និងអោយតម្លៃអ្នកជ្រាលជ្រៅ
- 2019-09-23 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈទាំង ៦ ដែលដៃគូអ្នកស្រលាញ់និងអោយតម្លៃអ្នកជ្រាលជ្រៅ
ការនិយាយតែមួយឃ្លាថា «បងស្រលាញ់អូន»មិនមានអ្វីពិបាកឡើយសម្រាប់មនុស្សប្រុស។ អ្វីដែលពិបាកនោះគឺបុរសម្នាក់នោះស្រលាញ់ គោរព និងអោយតម្លៃអ្នកអស់ពីចិត្តដែលឬអត់? ដៃគូខ្លះប្រើពាក្យពេចន៍ដើម្បីសម្តែងនូវក្តីស្រលាញ់ រីឯមនុស្សមួយចំនួនគិតអំពីកាយវិការ ទង្វើថាបុរសដែលខ្លួនកំពុងសេពគប់គួរជាទីទុកចិត្តអាស្រ័យបានដែរឬយ៉ាងណា។ មិនមានអ្វីពិបាកឡើយ ប្រសិនបើអ្នកចង់ដឹងថាបុរសម្នាក់នោះស្រលាញ់និងគោរពអោយតម្លៃអ្នកអាចមើលដឹងតាមចំណុចខាងក្រោម៖
១. គេតែងចូលចិត្តស្តាប់រឿងប្រចាំថ្ងៃរបស់អ្នក
ប្រសិនបើគេត្រៀមខ្លួនស្តាប់រឿងផ្ទាល់ខ្លួននិងចាំលួងលួមអ្នកមិនថាថ្ងៃសប្បាយឬរីករាយទេ មានន័យថា គេមិនត្រឹមតែជាអ្នកពូកែយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកប៉ុណ្ណោះទេ គេផ្តល់តម្លៃលើទំនាក់ទំនងអ្នកយ៉ាងពិតប្រាកដ។
២. គេមើលថែថ្នាក់ថ្នមអ្នកដូចដែលអ្នកធ្វើ
ស្ថិតក្នុងអំឡុងពេលមានស្នេហា ការស្រលាញ់មើលថែថ្នាក់ថ្នមជាក្តីរីករាយមួយដ៏អស្ចារ្យរវាងដៃគូពីរនាក់។ ក្នុងករណីនេះ បើដៃគូអ្នកចេះថ្នាក់ថ្នមអ្នកដូចដែលអ្នកធ្វើកន្លងនោះ វាបង្ហាញអោយឃើញថាគេចូលចិត្តចំណាយពេលវេលាដ៏មានតម្លៃនៅជាមួយអ្នក។
៣. គេលើកទឹកចិត្តអ្នកដើម្បីសម្រេចគោលដៅអ្នក
ការមានទំនាក់ទំនងជាមួយដៃគូរមិនសំដៅថាត្រូវតែទាក់ទងគ្នា ២៤ ម៉ោងនោះទេ ព្រោះនៅថ្ងៃណាមួយអ្នកនឹងចែកផ្លូវគ្នាដើរ ដោយសារតែមនុស្សម្នាក់ៗមានគោលដៅជីវិតខុសគ្នាៗ។ ប្រសិនបើគេតែងជម្រុញអ្នកអោយសម្រេចគោលដៅរបស់អ្នកច្រើនជាងត្អូញត្អែរខ្លួនគេត្រូវការយកចិត្តទុកដាក់ពីអ្នកមានន័យថាគេផ្តល់តម្លៃលើការសម្រេចចិត្តលើរឿងផ្ទាល់ខ្លួនអ្នក។
៤. គេជួយអ្នកធ្វើការជុំវិញផ្ទះ
ប្រសិនបើគេមិនប្រកាន់ក្នុងការធ្វើរឿងប្រចាំថ្ងៃដូចជា ការបោកគក់ ការងារផ្ទះតូចតាចនោះមានន័យថាគេចាត់ទុកថាការងារទាំងនោះក៏ដូចជាការងាររបស់គេដែរ។ វាពិតជាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់ដែលផ្តល់តម្លៃស្មើគ្នានោះ ប្រសិនបើដៃគូអ្នកជាមនុស្សបែបនេះ សូមកុំអោយគេទៅដោយងាយៗអោយសោះ។
៥. គេណែនាំពីអ្នកទៅកាន់មនុស្សជាទីស្រលាញ់របស់គេ
សញ្ញាដ៏សែនច្បាស់ដែលដៃគូរអ្នកមិនយកអ្នកលេងសើចនោះគឺ គេណែនាំអ្នកទៅកាន់គ្រួសារនិងមិត្តភ័ក្តិរបស់គេមិនដែលរំលងឡើយ។ ក្នុងករណីនេះ គេពិតជាចាត់ទុកអ្នកជាដៃគូរជីវិតសម្រាប់ថ្ងៃអនាគតពិតមែន។
៦. គេបង្ហាញក្តីស្រលាញ់ចំពោះអ្នកមិនថានៅទីសាធារណៈ
ការបង្ហាញក្តីស្រលាញ់នៅទីសាធារណៈយូរៗម្តងមិនអីទេ តែបើគេបង្ហាញជាញឹកញយជាសញ្ញាថាគេចង់បង្ហាញពីទំនាក់ទំនងអ្នករវាងគេទៅកាន់អ្នកដទៃ។ បើគេតែងតែកាន់ដៃអ្នកជារឿយៗនៅទីសាធារណៈ វាអាចជាសញ្ញាមិនល្អពីព្រោះថាគេមិនដឹងថាពេលណាគួរតែលែងដៃសូម្បីនៅទីសាធារណៈក៏កាន់ដៃដែរនោះមានន័យថាគេស្រលាញ់អ្នកហួសហេតុពេក។
ចុចអានបន្ត៖
សញ្ញាទាំង ៥ នឹងលេចឡើង ប្រសិនបើគេស្រលាញ់អ្នកអស់ពីចិត្ត
សញ្ញា ៥ នេះបញ្ជាក់ថា ស្រីៗចំណាយពេលមានតម្លៃលើប្រុសគ្មានប្រយោជន៍ហើយ