ជូនពរខ្លួនឯង ខែថ្មីនេះជួបតែរឿងសប្បាយចិត្ត ​បំណងប្រាថ្នាក្លាយជាការពិត

  • 2019-08-30 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​អាច​ចាក​ចេញ​ពី​ភាព​ជូរ​ចត់ និង​រឿង​អាក្រក់​ទាំង​ឡាយ​ត្រឹម​ខែ​នេះ ហើយ​នៅ​ខែ​ខាង​មុខ​ សំណាង​ល្អ​ៗ​នឹង​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​។ ​ដូច្នេះ​អពមង្គល​ទាំង​ឡាយ ​សុំ​ឯង​ឈប់​តោង​ទាម​ខ្ញុំ ហើយ​លែង​ដៃ​ខ្ញុំ​ត្រឹម​នេះ​ចុះ​។

​ក្នុង​ខែ​នេះ ខ្ញុំ​​រង​សម្ពាធ​ខ្លាំង​​ មាន​ថ្ងៃ​ខ្លះ​គេង​យំ ​តូច​ចិត្ត​នឹង​វាសនា​ខ្លួន​ឯង។ ​មិន​ថា​រឿង​ការងារ ​រឿង​ផ្ទាល់​ខ្លួន ​ហាក់​ដូច​ជា​ព្យាយាម​​​ធ្វើ​បាប​ផ្លូវ​ចិត្ត​ខ្ញុំ​ពេក​ហើយ រហូត​ខ្ញុំ​ស្ទើរ​គ្មាន​កម្លាំង​តតាំង​ជាមួយ។ ហេតុ​អ្វី​រឿង​អាក្រក់​ៗ​​កើត​ឡើង​ចំពោះ​ខ្ញុំ​? ពិត​ណាស់​ ​ក្នុង​ខែ​នេះ​ខ្ញុំ​បាត់​បង់​ក្ដី​សង្ឃឹម​ជា​ច្រើន ​​ដោយសារ​តែ​បញ្ហា​បន្ត​កន្ទុយ​គ្នា​ពេក ​​ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ខែ​ដ៏​ស៊យ​នេះ​ទៅ​ឲ្យ​ផុត​ៗ ​ហើយ​​បន់​ឲ្យ​តែ​ខែ​ថ្មី​ចូល​មក​ឲ្យ​លឿន​​ៗ។

​អាច​និយាយ​បាន​ថា ​ខ្ញុំ​ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​លែង​ចង់​ហ៊ាន​សម្លឹង​មើល​​ភ្នែក​អ្នក​ដទៃ​ពេល​ជួប​មុខ​គ្នា ​លែង​ចង់​ឆ្លើយ​សំនួរ​ ហើយ​ក៏​លែង​ចង់​មាន​ការ​ជួប​ជុំ​ណា​ទាំង​អស់។ ​ខ្ញុំ​ធុញ​ ចង់​មាន​គ្នា​​ពិភាក្សា​បញ្ហា​ជាមួយ ​តែ​​រក​ម្នាក់​ទុក​ចិត្ត​មិន​បាន​។ ខែ​នេះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​រស់​នៅ​ក្នុង​ពិភព​លោក​តែ​ម្នាក់​ឯង មើល​ទៅ​គេ​សើច​សប្បាយ តែ​ខ្ញុំ​វិញ​បែរ​ជួប​រឿង​ឈឺ​ចាប់​មិន​ចប់​មិន​ហើយ​​ទៅ​វិញ។ ​មាន​ពេល​ខ្លះ ​ខ្ញុំ​អង្គុយ​រាប់​ថ្ងៃ​តើ​សល់​ប៉ុន្មាន​ទៀត​ទើប​ខែ​​ស៊យ​​សម្រាប់​ខ្ញុំ​នេះ​ផុត​បាត់ ​។ ​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ថ្មី ​ខែ​ថ្មី​យ៉ាង​អន្ទះសា ​ហើយ​សង្ឃឹម​ថា​នឹង​បាន​​ជួប​តែ​សំណាង​ល្អ ពេល​វេលា​សប្បាយ​ៗ​។

ដូច្នេះ​ខែ​ថ្មី​ជិត​ចូល​មក​ដល់​ហើយ ​ខ្ញុំ​មាន​តែ​បួង​សួង​ឲ្យ​ជីវិត​ខ្ញុំ​រីក​រាយ​ជាង​នេះ លែង​ពិបាក​ចិត្ត​ ហើយ​ក៏​មិន​វិល​វល់​នឹង​បញ្ហា​គួរ​ឲ្យ​ស៊ាំ​ញ៉ាំ​បែប​នេះ​ទៀត។ ខែ​ថ្មី ​សូម​ឲ្យ​បំណង​ប្រា​ថ្នា​ទាំង​ឡាយ​ក្លាយ​ជា​ពិត ។ ខែ​ថ្មី​ ខែ​ជោគ​​ជ័យ ​​ខ្ញុំ​កំពុង​ទន្ទឹង​​ស្វាគមន៍​អ្នក ​សូម​​នាំ​ខ្ញុំ​ចេញ​ពី​រឿង​មិន​ល្អ​កាល​ពី​អតីត​កាល​​ឲ្យ​អស់​ផង​ចុះ​៕

​ចុចអាន៖ ​​ ឃ្លា​ជួយ​ឲ្យ​អ្នក​​​​​​​​​មាន​ស្នាម​ញញឹម​ឡើង​​វិញ​បន្ទាប់​ពី​យំ​ខ្សោះ​ទឹក​ភ្នែក

ប្រភព៖ coco01 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម