Yaya និង Baifern ឈរ​លើ​ឆាក​តែ​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ភ្លឹក

  • 2019-07-29 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វត្តមាន​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ទាំង​២​គឺ តារា​សម្ដែង​ស្រី Yaya និង Baifern ​របស់​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យប្រិយមិត្ត​ជ្រួល​ច្របល់​មិន​តិច​ឡើយ។

​ក្នុង​​កម្មវិធី​​ខួប​​របស់​ម៉ាក​គ្រឿង​សំអាង​ល្បី​មួយ​នៅ​ប្រទេស​ថៃ​​ក្នុង​ខែ​កក្ក​ដា​ថ្មី​ៗ​នេះ​ដែល ​ក្នុង​កម្មវិធី​នេះ ម៉ាក​យី​ហោ​មួយ​នេះ​បាន​អញ្ជើញ​តារា​ប្រុស​ស្រី​ជា​ច្រើន​ដើម្បី​អបអរ​ខួប​របស់​ខ្លួន។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ នៅ​ក្នុង​កម្មវិធី និង​ទាក់ទាញ​បាន​​គ្រប់​ចំណាប់​អារម្មណ៍​របស់​អ្នក​កាសែត​គឺ​តារា​សម្ដែង​វ័យ​ក្មេង​កំពុង​ឡើង​កូដ​ខ្លាំង​២​រូប Yaya និង Baifern។

ខណៈមិត្ត​ស្រី​របស់ Nadech លេង​ខ្លួន​បែប​រាជិនី​ដោយ​ស្លៀក​រូប​វែង​អូស​ដី​នោះ Baifern លេង​ស្ដាយ​បែប​មនុស្ស​ប្រុ​ស​វិញ​ដោយ​ពាក់​អាវ​ធំ និង​ស្លៀក​ខោ តែ​ក៏​ទាក់ទាញ​មិន​ធម្មតា​។ ក្រៅ​ពី​វត្តមាន​របស់​សិល្បការិនី​ទាំង​២ ក៏​មាន​វត្តមាន​របស់​តារា​ជាច្រើន​ទៀត​ផង​ដែរ៕

ចុចអាន៖ ​​ រាជិនី​បណ្ដាញ​សង្គម​ចិន៖ Fan Bingbing ត្រូវ Yang Mi វ៉ា​មុខ​ដាច់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម