រូបភាពដែលអ្នកមើលឃើញមុនគេ អាចបង្ហាញច្បាស់ៗ ពីអាថ៌កំបាំងនៅក្នុងខ្លួន

  • 2019-07-18 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​អ្នក​បាន​មើល​ឃើញ​មុន​គេ នៅ​ក្នុង​រូប​មួយ​ផ្ទាំង​ខាង​ក្រោម​នេះ អាច​ឆ្លុះ​បញ្ចាំង​ពី​គំនិត​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។ ដោយ​សារ​តែ​​វា​​មាន​បង្កប់​លាយ​ឡំ​ជា​មួយ​នឹង​រូប​​ភាព​ជា​ច្រើន​ផ្សេង​​ទៀត​ ដូច្នេះ​ហើយ ​រូប​ណា​ដែល​អាច​ទាក់​ភ្នែក​អ្នក​បំផុត​នោះ វា​នឹង​បង្ហាញ ពី​អាថ៌កំបាំង​ផ្សេង​ៗ​គ្នា​ទៅ​តាម​រូបនិមួយៗ​។

សាក​សម្លឹង​មួយ​​ខ្វាច់​សិន តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ? រួច​ចាំ​​ទៅ​តាម​ដាន​ចម្លើយ​ទាំង​អស់​គ្នា។

១. មុខ

មិន​ខុស​ពី​រូប​មុខ​នេះ​ប៉ុន្មាន​ទេ អ្នក​​ព្យាយាម​កសាង​ខ្លួន​ដូច​ជា​រូប​ផ្គុំ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទោះ​ដឹង​ថា​ខ្លួន​មាន​​ចំណុច​ខ្វះខាត ប៉ុន្តែ​អ្នក​នៅ​តែ​ខំ​ប្រឹង​អភិវឌ្ឍ​​ទៅ​មុខ​បន្តិច​ម្តង​ៗ មិន​រា​ថយ រហូត​បាន​​​​​អាច​​ជា​រូបរាង​ពេញ​លេញ។ បំណែក​ដែល​អ្នក​បាន​ផ្គុំ​ចូល​គ្នា​ ដើម្បី​ឲ្យ​​ពិភពលោក​បាន​ឃើញ ចែក​ចេញ​ជា​២​ផ្នែក​ដូច​ជា៖

  • ផ្នែក​ខាង​ក្រៅ​រួម​មាន៖ សម្លៀក​បំពាក់ របៀប​តុបតែង​ខ្លួន គ្រឿង​លម្អ ទ្រព្យសម្បត្តិ​ ការងារ មិត្តភ័ក្តិ រួម​ទាំង​ដៃ​គូ​នៅ​ក្បែរ​ខ្លួន។

  • ផ្នែក​ខាង​ក្នុង​រួម​មាន​៖ ជោគជ័យ​ដែល​អ្នក​ទទួល​បាន បទពិសោធន៍ តម្លៃ កិត្តិយស ទេពកោសល្យ និង​ការ​ចង​ចាំ​ទុក​ជា​មេរៀន​ជិវិត។

អ្នក​ប្រឹង​ប្រែង​ ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​ទទួល​បាន​នូវ​​លទ្ធផល​ដូច​បំណង និង​អាច​បង្ហាញ​ឲ្យ​គេ​ឯង​ដឹង​ថា អ្នក​ជា​នរ​ណា​ពិត​ប្រាកដ​ កុំ​ចេះ​​តែ​ចង់​មក​មើល​ងាយ​ផ្តេសផ្តាស។ យ៉ាង​ណា​មិញ អ្នក​អាច​​ឈាន​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា​ លុះ​ត្រា​តែ​​មិន​ខ្វល់​នឹង​សម្តី​អ្នក​​ដទៃ​​ផ្លុំ​ត្រចៀក​ច្រើន​ពេក​។​

២. ខួរក្បាល​ឬ​ដើម​ឈើ

អ្នក​ជា​មនុស្ស​ដែល​ចង់​ឲ្យ​ចំណេះ​ដឹង រីក​លូតលាស់​ទៅ​មុខ​​​ដូច​ជា​ដើម​​ឈើ​អីចឹង។ អ្នក​ពូកែ​​ឆ្ងល់​ណាស់ ហើយ​តែង​តែ​ចង់​រៀន​ចង់​យល់​ដឹង​បន្ថែម កាន់​តែ​ច្រើន​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ឲ្យ​តែ​រឿង​ណា​ដែល​ថ្មី​ប្លែក និង​ត្រូវ​ការ​ស្រាវជ្រាវ អ្នក​មិន​ដែល​មើល​រំលង​ទេ។ អ្នក​ប្រៀប​បាន​នឹង បាតុភូត​អរូបី​ ពូកែ​ទ្រឹស្តី និង​មាន​អាថ៌កំបាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ ដែល​​អ្នក​​ដទៃ​មិន​អាច​ដឹង​អស់។ បើ​និយាយ​ពាក់​ព័ន្ធ​នឹង​រឿង​ចិត្តសាស្រ្ត​វិញ អ្នក​ឆាប់​យល់​ការ​ខ្លាំង​ណាស់។ រាល់​ពេល​ធ្វើ​អ្វី​មួយ​ អ្នក​មិន​ដែល​សន្និដ្ឋាន ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​ទេ​។ អ្នក​​ដទៃ​ចង់​គិត​យ៉ាង​ម៉េច​ ក៏​អ្នក​មិន​ទៅ​ខ្វល់​ខ្វាយ​ជាមួយ​ដែរ។ អ្នក​ផ្តោត​សំខាន់​តែ​លើ​​គោលដៅ​ ដែល​ចង់​ទៅ​ដល់​។ ទោះ​ជា​បែប​នេះ​ក្តី ​នៅ​​លើ​វិថី​មួយ​ដែល​អ្នក​បាន​ជ្រើស​រើស​​​ធ្វើ​ដំណើរ ត្រូវ​តែ​មាន​ដែន​កំណត់​ត្រឹម​ត្រូវ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពុំ​ដូច្នោះ​ទេ អ្នក​នឹង​នៅ​វិលវល់​ជាមួយ​មហិច្ឆតា។​

៣. ទេសភាព​និង​បក្សី

អ្នក​មិន​មែន​ជា​មនុស្ស ​ដែល​​​បណ្តោយ​ឲ្យ​គេ​មក​លេង​សើច​ឬ​លាប​ពណ៌​ផ្តេសផ្តាស​​ឡើយ។ អ្វី​ដែល​អ្នក​ផ្តោត​សំខាន់​បំផុត​នោះ គឺ​សេរីភាព និង​​ស្គាល់​​ពី​ពិភពលោក​ឲ្យ​បាន​ច្បាស់​ជាង​នេះ។ ពេល​ខ្លះ​អ្នក​គិត​ថា ខ្លួន​ឯង​ដូច​ជា​មិន​ស័ក្តសម​នឹង​កន្លែង​​ដែល​កំពុង​នៅ​សព្វ​​ថ្ងៃ ទើប​បាន​ជា​ចង់​​ហោះ​ហើរ​ទៅ​កាន់​ពិភព​ស្រស់​បំព្រង​ថ្មី​មួយ​ទៀត​។ អ្នក​ក៏​មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង​ស្ងៀម​ទ្រឹង​ដែរ ព្រោះ​អ្នក​តែង​ចង់​សាក​ល្បង​គ្រប់​រសជាតិ​ខុសៗ​គ្នា។ អ្នក​មិន​​សូវ​ចេះ​ពិបាក​ចិត្ត​កើតទុក្ខ​ប៉ុន្មាន​ទេ គឺ​ចូល​ចិត្ត​កម្មវិធី​ជប់លៀង​ជុំ​គ្នា និង​ភាព​សប្បាយ​​រីករាយ​ស្រស់ស្រាយ​​​​។ ធម្មជាតិ​គឺ​ជា​មិត្ត​ដ៏​ល្អ​របស់​អ្នក​។ អ្នក​ឲ្យ​តម្លៃ​លើ​បទពិសោធន៍​ច្រើន​ជាង​ចំណេះ​ដឹង​។ អ្នក​​ចូល​ចិត្ត​មាន​ដំណើរ​កម្សាន្ត​​សម្រាក​លំហែ​កាយ​ពេល​​ថ្ងៃ​ឈប់​សម្រាក។ ត្បិត​ថា​អ្នក​ជា​មនុស្ស​​ ពូកែ​សប្បាយ​​ ចង់​បាន​ចំណី​អារម្មណ៍​ថ្មី​ប្លែក​ក៏​ដោយ ក្នុង​ទំនាក់​ទំនង​ស្នេហា​ ត្រូវ​ចេះ​រៀន​ថែរក្សា​ឲ្យ​បាន​គង់​​វង្ស​ ព្រោះ​របស់​ខ្លះ​ ពេល​បាត់​បង់​ទើប​​​អ្នក​ដឹង​ថា វា​មាន​តម្លៃ​និង​សារសំខាន់​ធំធេង​យ៉ាង​ណា៕​​

ចុចអានបន្ត៖ អ្នក​​​កើត​​​​​​​​ក្នុង​​​ថ្ងៃ​​​ទាំង​ ៤​ នេះ ជា​​មនុស្ស​​​មាន​​​លាភ​​​សំណាង​​ធំ​​ទៅ​ថ្ងៃ​មុខ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម