ជ្រើសរើសរូបភ្នែកមួយ ដើម្បីដឹងពីអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់អ្នក

  • 2019-07-05 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក​​ប្រៀប​បាន​ដូច​ជា​កញ្ចក់​ឆ្លុះ​ដល់​បេះដូង។ ពេល​ខ្លះ​ទោះ​មិន​និយាយ​ចេញ​មក​ ក៏​អាច​បង្ហាញ​តាម​រយៈ​ក្រសែ​ភ្នែក​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​តេស្ត​សាកល្បង​ពី​ចិត្ត​គំនិត​របស់​អ្នក ដោយ​គ្រាន់​តែ​ជ្រើស​រូប​ភ្នែក​តែ​មួយ​​គត់​ដែល​​អ្នក​ពេញ​ចិត្ត​បំផុត ដើម្បី​​ស្វែង​រក​​អាថ៌កំបាំង​​​នៅ​ក្នុង​ខ្លួន ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក​។

១. រូប​ទី​១៖ មនុស្ស​ដែល​​ពោរពេញ​ដោយ​មហិច្ឆតា

សញ្ញា​ភ្លើង​កំពុង​តែ​ឆេះ​ឡើង​ មាន​ន័យ​ថា​អ្នក​​គឺ​ជា​មនុស្ស​ដែល​អាច​រក​ពន្លឺ​ឲ្យ​ខ្លួន​ឯង មាន​កម្លាំង​ចិត្ត​ និង​​ប្រកាន់​ខ្ជាប់​នូវ​មហិច្ឆតា​ជានិច្ច។​ អ្នក​ហ៊ាន​ប្រឈម​នឹង​បញ្ហា​គ្រប់​បែប​យ៉ាង ដើម្បី​ពុះពារ​ដល់​គោល​ដៅ​​ដែល​ខ្លួន​ចង់​បាន។ អ្នក​ថែម​ទាំង​ដឹង​ច្បាស់​ពី​អ្វី​ ដែល​ចង់​បាន​ពិត​ប្រាកដ​ទៅ​ថ្ងៃ​មុខ។ ចំណុច​ខ្សោយ​​នោះ​គឺ អ្នក​នៅ​​តែ​មាន​ចិត្ត​ខឹង​ គិត​ដល់​រឿង​ឈឺចាប់​កាល​ពី​អតីតកាល មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា​មិញ មាន​តែ​​ការ​អត់​ឱន លើក​លែង​ទោស​ប៉ុណ្ណោះ ទើប​អាច​ជួយ​អ្នក​បាន។ ជួន​កាល​ភ្លើង​អាច​បំភ្លឺ​ផ្លូវ​ឲ្យ​អ្នក​បាន​​ពិត​មែន ប៉ុន្តែ​វា​ក៏​អាច​ដុត​​ឲ្យ​​ខ្លោច​ដែរ បើ​អ្នក​មិន​ចេះ​​ប្រើ​ប្រាស់​ត្រឹម​ត្រូវ។

២. រូប​ទី​២៖ មនុស្ស​សម្បូរ​អាថ៌កំបាំង

​រឿង​​រ៉ាវ​ដែល​បាន​​កើត​ឡើង​ក្នុង​អតីកាល​ ទាំង​ល្អ​ទាំង​អាក្រក់ បាន​បង្រៀន​ឲ្យ​អ្នក​យល់​ដឹង​កាន់​តែ​ច្រើន​ជាង​​មុន។ អ្នក​បាន​លះ​បង់​មិន​តិច​ទេ ទម្រាំ​អាច​បាន​ដូច​សព្វ​ថ្ងៃ​នេះ។ អ្នក​អាច​ធ្លាប់​នឹង​បាត់​បង់​របស់​មាន​តម្លៃ ប៉ុន្តែ​​​នៅ​តែ​​​​អាច​ទទួល​យក​ដោយ​ភាព​វៃ​ឆ្លាត និង​រឹង​មាំ។ ប្រាជ្ញា​​របស់​អ្នក តែង​តែ​ត្រាយ​ផ្លូវ​ទៅ​​ដល់​​គោល​ដៅ​ជាក់​លាក់។ ទោះ​បី​ជា​ពេល​ខ្លះ គោល​បំណង​ក្នុង​ជីវិត​របស់​អ្នក​អាច​នឹង​ផ្លាស់​ប្តូរ ប៉ុន្តែ​ភាព​ឆ្លាត​វៃ​របស់​អ្នក​​នៅ​តែ​ស្ថិតស្ថេរ។ បើ​គ្រប់​យ៉ាង មិន​​​បាន​ដូច​អ្វី​ដែល​គ្រោង​ទុក​នោះ​ទេ គូរ​ចាប់​ផ្តើម​សារ​ជា​ថ្មី រក​វិធី​ថ្មី ព្រោះ​អ្នក​មាន​សមត្ថភាព​អាច​ធ្វើ​វា​បាន។

៣. រូប​ទី​៣៖ មនុស្ស​មាន​ទំនាក់​ទំនង​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ

ជីវិត​របស់​អ្នក អាច​មាន​ថាមពល​អាស្រ័យ​លើ​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន។ សូម្បី​តែ​អត្តចរិត​ ក៏​ល្អ​​តាំង​ពី​កំណើត​ដែរ​ ធ្វើ​ឲ្យ​អ្នក​​មើល​ទៅ​ប្រៀប​ដូច​ជា​អព្ភូតហេតុ​មួយ ដែល​អាច​ផ្លាស់​ប្តូរ​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ ឲ្យ​ប្រសើរ​ឡើង។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា ​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ចង់​នៅ​ក្បែរ​អ្នក ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ដូច​ជា​បាន​ទៅ​លេង​នៅ​កន្លែង​ធម្មជាតិ​ដូច្នោះ​ដែរ។ យ៉ាង​ណា​មិញ​ សុភមង្គល​ដែល​​អ្នក​អាច​រក​បាន កុំ​ភ្លេច​ចែក​រំលែក​វា​ទៅ​កាន់​អ្នក​ដទៃ​ផង។

៤. រូប​ទី​៤៖ មនុស្ស​ទន់ភ្លន់​តែ​មិន​ទន់​ជ្រាយ

អ្នក​តែង​តែ​ព្យាយាម​រក​ហេតុផល ពេល​មាន​បញ្ហា​កើតឡើង និង​ចង់​​ដឹង​ចង់​ឮ​ពី​វា​ឲ្យ​កាន់​តែ​ច្បាស់​។ អ្នក​ឆ្ងល់​គ្រប់​យ៉ាង ពី​វិថី​ជីវិត​ដែល​ខ្លួន​បាន​ជ្រើស​រើស​ ថែម​ទាំង​ចង់​សាក​ល្បង​​ដើរ​លើ​​ផ្លូវ​ថ្មី​មួយ​ទៀត។ រូបរាង​ខាង​ក្រៅ​​ទន់ភ្លន់​បន្តិច​មែន ប៉ុន្តែ​​ចិត្ត​គំនិត​រឹង​មាំ​ ហើយ​តឹងតែង​ចំពោះ​ខ្លួន​ឯង​​ទៀត​ផង។ បេះដូង​ដ៏​​ស្រទន់​របស់​អ្នក តែង​តែ​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​អ្នក​ដទៃ រហូត​ដល់​ភ្លេច​គិត​ពី​ខ្លួន​​ឯង​ក៏​មាន។ នេះ​ដោយ​សារ​តែ​អ្នក​ ពិបាក​នៅ​ពេល​ត្រូវ​ជ្រើស​រើស​អ្វី​មួយ ខ្វះ​​ការ​លើក​ទឹក​ចិត្ត​ និង​ខ្លាច​ពាក្យ​រិះគន់​នានា។ គួរ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ទើប​មិន​ភ័យ​បារម្ភ​ច្រើន។

៥. រូប​ទី​៥៖ មនុស្ស​ដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់

អ្នក​ដឹង​ច្បាស់​នូវ​អ្វី​ដែល​គួរ​បង្ហាញ និង​លាក់​បាំង​ពី​អ្នក​ដទៃ ព្រោះ​អ្នក​មិន​ចង់​ឲ្យ​គេ​ដឹង​ច្រើន​ពី​រឿង​ផ្ទាល់​ខ្លួន​ឡើយ។ អ្នក​​គោរព​ស្រលាញ់​នរណា​ ដែល​អាច​រក្សា​រឿង​សម្ងាត់​របស់​អ្នក​បាន​ល្អ មិន​​ឲ្យ​បែក​ធ្លាយ។ អ្នក​អាច​នឹង​ធ្លាប់​មាន​គេ​វាយ​ប្រហារ​ក្រោយ​ខ្នង កាល​ពី​មុន​ ដូច្នេះ​ទើប​អ្នក​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ ដើម្បី​ការពារ​ខ្លួន​ពី​ជន​អាក្រក់​មួយ​ចំនួន។ អ្នក​មិន​ប្រហែស​ទៀត​ទេ មុន​​​ទទួល​រាប់​អាន​នរណា​ម្នាក់ អ្នក​តែង​ពិនិត្យ​មើល​ល្អិត​ល្អន់ ដើម្បី​កុំ​ឲ្យ​របួស​ចាស់​រើ​ឡើង​វិញ។

៦. រូប​ទី​៦៖ មនុស្ស​រីករាយ​​ចិត្ត​ជ្រះ​ថ្លា

អ្នក​បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្រលាញ់​ចូល​ចិត្ត ដោយ​សារ​តែ​​ភាព​រីករាយ​​​និង​ចិត្ត​ជ្រះ​ថ្លា​នេះ​ហើយ។ អ្នក​ជា​មនុស្ស​ដែល​កម្រ​រក​បាន ប៉ុន្តែ​ត្រូវ​ចេះ​បង្កើន​ភាព​ជឿ​ជាក់​ឲ្យ​បាន​ច្រើន​ជាង​មុន។ ដាច់​ខាត​ត្រូវ​ការពារ ចិត្ត​ស្មោះ​ស មិន​ឲ្យ​អ្នក​ដទៃ​មក​ជាន់​ឈ្លី​ផ្តេស​ផ្តាស។ ម្យ៉ាង​​ទៀត កុំ​ពឹង​​តែ​លើ​អ្នក​ដទៃ​ ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លូន ត្រូវ​ខិតខំ​ប្រឹង​​​ប្រែង​​និង​ជឿ​លើ​ខ្លួន​ឯង ទើប​អាច​ឈាន​ដល់​គោល​ដៅ៕​

តើ​អ្នក​​បាន​ជ្រើស​រើស​រូប​មួយ​ណា​ដែរ​ទៅ?

ចុចអានបន្ត៖ ជ្រើសរើសរូបសត្វមួយ ដើម្បីដឹងពីចំណុចខ្វះខាតនៃបុគ្គលិកលក្ខណៈរបស់អ្នក

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម