ក្មេងប្រុសស្អាតបំផុតក្នុងពិភពលោក ពេលពេញកម្លោះកាន់តែសិចស៊ី
- 2019-05-02 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសស្អាតបំផុតក្នុងពិភពលោក ពេលពេញកម្លោះកាន់តែសិចស៊ី
ពីកូនក្មេងម្នាក់ នៅពេលនេះប្រុសស្អាត William Frankly Miller បានធំពេញរូបរាងហើយ ហើយរូបសម្បត្តិរបស់លោកក៏កំពុងអង្រួនបេះដូងនារីរាប់មិនអស់ដែរ។
ជឿជាក់ថាមិត្តៗនារីភាគច្រើនមិនទាន់ភ្លេចទេ គឺកុមារាឈ្មោះ William Franklyn Miller ដែលធ្លាប់ត្រូវបានបណ្ដាញព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយថាជាកុមារាស្អាតបំផុតក្នុងពិភពលោក ទាំងនៅពេលនោះគេមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ។
រំលងបាន៤ឆ្នាំ នៅពេលនេះប្រុសស្អាតរូបនេះបានឈានចូលវ័យ១៦ឆ្នាំហើយ។ អ្វីដែលគេសង្កេតឃើញមុនគេនោះគឺ កម្ពស់របស់លោកនៅពេលនេះបានលូតដល់ ១.៨០ម ហើយនៅតែបន្តលូតជាបន្តបន្ទាប់។ នៅតែមានសក់វែងរលាស់ដដែល តែលោកមើលទៅស្គមជាងមុន តែបណ្ដាញព័ត៌មាននានានៅតែសរសើរថា លោកនៅតែសង្ហារមិនប្រែប្រួល។ ជាមួយរូបសម្បត្តិស្អាតឥតខ្ចោះនេះប្រុសស្អាតអូស្ត្រាលីនៅពេលនេះបានចុះកិច្ចសន្យា ធ្វើតារាម៉ូដែលឲ្យផលិតកម្មយក្ស Bayside Modeling Agency៕
ចុចអាន៖ ខុសគ្នាដាច់! មកមើលសម្រស់ DJ Soda ពីមុននិងឥឡូវ