ថ្ងៃ​​រៀប​ការ​ព្រះនាង​​​ជប៉ុន​ និងរាស្រ្តសាមញ្ញ បានជ្រើសរើសស្លៀក​រ៉ូប​ក្រណាត់​​ធ្វើពីសូត្រ​​ខ្មែរ​

  • 2018-11-01 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​​ស្រី​​នៃ​​​​​សែ​ស្រឡាយ​​អធិរាជ​​ Akihito នៃ​​ប្រទេស​​​ជប៉ុន​​ ​បាន​​​​​យល់​​​ព្រម​​​​​​លា​លែង​​ពី​​តំណែង​​ព្រះនាង​​ ទៅ​រៀប​ការ​ជាមួយ​​​រាស្ត្រ​​សាមញ្ញ ​​កាល​ពី​​​​ថ្ងៃ​ទី​​​​​​​៣០ ខែ​​តុលា​​ ឆ្នាំ​​២០១៨។ ពិធី​​​មង្គល​​​​បាន​​ប្រារព្ធ​ធ្វើ​​ឡើង ​នៅ​​ក្នុង​​សណ្ឋាគារ New Otani ទី​ក្រុង​​តូក្យូ ដោយ​មាន​ការ​​ចូល​រួម​ពី​​​​​​​​​​ក្រុម​​គ្រួសារ​អធិរាជ​ អ្នក​​​​នយោ​​បាយ ព្រម​ទាំង​នាយក​​រដ្ឋមន្រ្តី Shinzo Abe សរុបទាំង​អស់​​៧០នាក់។​​​​

អតីត​​ព្រះ​នាង​ Ayako ​​​​​​ដែល​ឥឡូវ​នេះ​​​​​ត្រូវ​បាន​​គេ​ហៅ​ថា អ្នក​​ស្រី​​ Moriya វ័យ​​​ ២៨​​ ឆ្នាំ​​រូប​នេះ ​​​​បាន​​ស្លៀក​រ៉ូប​​កូន​​ក្រមុំ​​​​ពណ៌​​​​​​ស​​ស៊ី​​ជម្ពូ​​​ មើល​​ទៅ​​មាន​ភាព​​​​​ចែង​ចាំង​​​​​​​​ស្រស់​ស្អាត។ រ៉ូប​​​​មួយ​​​​នេះ​​ ​គឺ​​​​​​​​​​​​​​​​​ច្នៃ​​​​ពី​​​ក្រណាត់​សូត្រ​​​​​​​ត្បាញ​នៅ​ប្រទេស​​ខ្មែរ ជា​​ការ​​​បន្សល់​ទុក​​​​​ពី​ម្តាយ​នាង ដែល​ទើប​​តែ​​​ស្លាប់​ទៅ។ កូន​​កំលោះ​​​​​ Kei Moriya វ័យ​​​ ៣២​​ ឆ្នាំ គឺ​ជា​​​បុគ្គលិក​​​​​​​ធ្វើ​ការ​​នៅ​​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​​​​​ដ៏​ល្បី​​ ហើយ​​​​​​​ប្តី​​​​​​ប្រពន្ធ​​មួយ​គូ​​​​នេះដែរ​ ស្គាល់​គ្នាដោយ​​បាន​​​​​​​ការណែនាំ​​​ដោយ​​ព្រះ​​នាង​​​​ Hisako ​ដែល​​ត្រូវ​​ជាម្តាយ​​​របស់​កូន​​ក្រមុំ​​៕

ចុចអានបន្ត៖

​​​

ប្រភព៖ asahi ប្រែ​សម្រួល៖ ដេត ឈុនអ៉ី