បុរស​នឹង​ឲ្យ​តម្លៃ​ខ្ពស់ ព្រម​ទាំងចង់​គ្រង​រក្សា បើ​នារី​មាន​ចំណុច​ពិសេសបែបនេះ

  • 2018-09-09 08:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​​ដ៏​ល្អ​ និង​ថ្លៃថ្នូរ​ម្នាក់​គឺ​ជា​រឿង​ដែល​នារី​គ្រប់​រូប​គួរ​យក​ចិត្ត​ទុកដាក់ ព្រោះ​មិន​អាច​ចេះ​តែ​បណ្ដោយ​ទៅ​តាម​និស្ស័យ​ និង​ការ​យល់​ខុស​ឡើយ។ អ្វី​ដែល​ល្អ​គួរ​ប្រកាន់​យក ហើយ​អ្វី​ដែល​អាក្រក់​គួរ​តែ​បោះបង់​ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​បាន​មនុស្ស​មិន​ល្អ​ជា​គូ​អនាគត​ឡើយ។ យ៉ាង​ណា​មិញ​បើ​អ្នក​ចង់​កា្លយ​ជា​នារី​ដែល​បុរស​ឲ្យ​តម្លៃ​ខ្ពស់ និង​​ចង់​គ្រង​រក្សា ត្រូវ​មាន​ចំណុច​ទាំង​នេះ​ ៖

១. ចិត្ត​ល្អ ចិត្ត​ទូលាយ

ចិត្ត​ល្អ​នេះ​ចង់​សំដៅ​លើ​ការ​ចេះ​យក​ចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ ការ​ចែក​រំលែក ការ​ជួយ​យក​អាសារមិត្តភក្តិ និង​អ្នក​ជុំវិញ​ខ្លួន។ ចំណែក​ចិត្ត​ទូលាយ​គឺ​មិន​ចង្អៀតចង្អល់​ជាមួយ​អ្នក​ណា ហើយ​ចេះ​យល់​ពី​កាលៈទេសៈ ទទួល​យក​គំនិត​ និង​ហេតុផល​របស់​គេ មិន​មែន​គ្មាន​ក្បាល​គ្មាន​កន្ទុយ​ឡើយ។

រូបតំណាង

២. មាន​ការ​ប្រកួត​ប្រជែង​ចង់​បាន​ជោគជ័យ

នេះ​ទើប​ជា​អ្វី​ដែល​នារី​សម័យ​ថ្មី​ត្រូវ​តែ​មាន ព្រោះ​សម័យ​នេះ​ហើយ​បើ​មិន​ចេះ​ប្រកួត​ប្រជែង​គ្នា​ទេ​អ្នក​នឹង​នៅ​ក្រោម​គេ​រហូត។ នេះ​មិន​សំដៅ​ឲ្យ​អ្នក​ចេះ​ប្រើ​ល្បិច ឈ្នានីស ឬ​បំបាក់​មុខ​អ្នក​ណា​ឡើយ តែ​ចង់​ឲ្យ​អ្នក​មាន​ចិត្ត​ចង់​ឈោង​ចាប់​អ្វី​ដែល​ល្អ​ អ្វី​ដែល​ខ្ពស់​មិន​ឲ្យ​អ្នក​ណា​មើល​ងាយ។

៣. ចេះ​លើក​ទឹក​ចិត្ត​ និង​គាំទ្រ

មនុស្ស​ស្រី​ដែល​មាន​ចំណុច​នេះ​គឺ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ជាប់​ជាមួយ​តែ​ម្ដង ព្រោះ​ពេល​ដែល​ឃើញ​គេ​ខុស​ ជួយ​កែ​តម្រូវ លើក​ទឹក​ចិត្ត គាំទ្រ ដែល​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន។ មនុស្ស​ប្រុស​មិន​ចូលចិត្ត​នារី​ដែល​រអ៊ូ ស្ដីបន្ទោស​មុខ​ក្រោយ​ឡើយ តែ​ត្រូវ​ការ​ខ្លាំង​នារី​ដែល​យល់​ស្ថានភាព និង​ផ្ដល់​ថាមពល​ពេល​គេ​អស់កម្លាំង។

រូបតំណាង

៤. ច្បាស់លាស់​ មាន​ហេតុផល

មិន​មែន​ជា​មនុស្ស​ស្រី​ត្រចៀក​ស្រាល​ឆាប់​ជឿ​តាម​គេ​នោះ​ទេ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ច្បាស់លាស់​​មិន​ជឿ​តាម​តែ​គេនិយាយ​បើ​មិន​ឃើញ​ផ្ទាល់​ភ្នែក។ ម្យ៉ាង​ទៀត​អ្នក​ត្រូវ​មាន​ហេតុផល​សមរម្យ​មិន​ចេះ​តែ​ចោទ​គេ​ចោទឯង ហើយ​ក៏​ចេះ​ស្ដាប់​គេ​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែរ​មិន​មែន​ឲ្យ​តែ​ទាស់​ចិត្ត​ស្អី​ក៏​ខុស​ទាំង​អស់​ទេ។ មនុស្ស​ស្រី​បែប​នេះ​គឺ​មនុស្ស​ប្រុស​គោរព​ណាស់ ហើយ​មិន​ហ៊ាន​ផ្ដេសផ្ដាស​លេង​សើច​ជាមួយ​ទេ។

៥. ស្រឡាញ់​ខ្លួន​ឯង

ទោះ​ស្រឡាញ់​អ្នក​ណា​ខ្លាំង​ក៏​ដោយ​ក៏​កុំភ្លេច​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​ពេល​ដែល​អ្នក​បោះបង់​ខ្លួន​ឯង​ចោល​អ្នក​ផ្សេង​នឹង​បោះបង់​អ្នក​ដូចគ្នា។ អ្នក​កាន់​តែ​ស្អាត កាន់​តែ​ល្អ គេ​កាន់​តែ​ចង់​បាន​អ្នក តែ​បើ​អ្នក​កាន់​តែ​ដុនដាប​គេ​កាន់​តែ​ដើរចេញ។

៦. ចូល​ចុះ​គ្រប់​ស្ថានភាព

នេះ​មាន​ន័យ​ថា​អ្នក​អាច​ប្រឈម​មុខ​នឹង​រឿង​​គ្រប់​យ៉ាង អ្នក​ចេះ​បត់បែន អ្នក​យល់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ និង​មិន​ត្រូវ​ធ្វើ។ អ្នក​អាច​ចេញ​ក្រៅ​ធ្វើ​ការ​យ៉ាង​ជឿជាក់ ហើយ​អ្នក​ក៏​អាច​គ្រប់គ្រង​ផ្ទះ​សម្បែង​យ៉ាង​ចំណាន។

រូបតំណាង

មនុស្ស​យើង​កើត​មក​មិន​ល្អ​គ្រប់​ទាំង​អស់​ទេ តែ​បើ​អ្នក​ត្រូវ​ថា​ខ្លួន​ឯង​ខ្វះ​ខាត​ត្រង់​ណា​ហើយ​គួរ​តែ​ព្យាយាម​កែប្រែ​វា​ឲ្យ​មក​ជា​ល្អ​វិញ៕

ចុចអាន៖ចង់​ក្លាយ​ជា​នារី​ដែល​មនុស្ស​ប្រុស​ចង់​ក្បែរ គួរ​​មាន​ទម្លាប់​​បែប​នេះ

ប្រភព៖ jamesmsama ប្រែសម្រួល៖ ផេង ផលធិតា