សម្រាប់អ្នកស្រលាញ់សត្វឆ្កែ គួរដឹងពីអារម្មណ៍វាតាមរយៈកាយវិការទាំងនេះ
- 2018-06-01 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកស្រលាញ់សត្វឆ្កែ គួរដឹងពីអារម្មណ៍វាតាមរយៈកាយវិការទាំងនេះ
បើអ្នកជាមនុស្សស្រលាញ់និងចូលចិត្តចិញ្ចឹមសត្វឆ្កែ អ្នកគួររៀនគត់សម្គាល់យល់ពីអារម្មណ៍របស់វា តាមរយៈការបង្ហាញនូវកាយវិការផ្សេងៗគ្នា។ ទោះបីវាជាសត្វក៏ដោយចុះ យើងត្រូវចេះឲ្យតម្លៃ យកចិត្តទុកដាក់ ព្រោះវាក៏ចង់រស់រានមានជីវិត សប្បាយរីករាយ និងការយល់ចិត្តពីម្ចាស់ដែរ ជាពិសេសឆ្កែគឺមានភាពស្មោះត្រង់ជាមួយម្ចាស់ណាស់។
១. បក់កន្ទុយចុះក្រោម
បើវាបក់កន្ទុយចុះក្រោមយឺតៗ មានន័យថាវាមិនយល់ពីស្ថានភាពដែលកំពុងតែកើតឡើង ហើយចង់សួរអ្នកថា ចង់ឲ្យវាធ្វើអ្វី។ បើវាបក់កន្ទុយចុះក្រោមលឿនៗ មានន័យថាវាបានយល់ពីអ្នកហើយ។
២. បក់កន្ទុយឡើងលើ
បើវាបក់កន្ទុយឡើងលើតិចៗ មានន័យថាវាចង់ទៅចូលរួមជាមួយសកម្មភាពដែលអ្នក កំពុងធ្វើ ដោយលែងខ្វល់ថាអ្នកជាម្ចាស់វានោះទេ។
៣. ដាក់កន្ទុយនៅចន្លោះជើងទាំងពីរ
មានន័យថាវាកំពុងតែភ័យខ្លាចអ្វីម្យ៉ាង ឬមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន បើអ្នកប្រទះឃើញវាធ្វើបែបនេះញឹកញាប់ អ្នកគួរតែយកវាទៅពិនិត្យនៅពេទ្យសត្វ។
៤. បើកភ្នែកធំៗ
នេះជាសញ្ញាដែលវាចង់ទាមទារការចាប់អារម្មណ៍ពីអ្នក ហើយចង់ឲ្យអ្នកយកចិត្តទុកដាក់ជាមួយវា។
៥. សម្លឹងអ្នកហើយ ធ្វើភ្នែកព្រិចបើកៗ
មានន័យថាវាចង់ប្រលែងលេងជាមួយអ្នក ប៉ុន្តែបើវាព្រិចបើកខុសធម្មតាញយដង គឺវាអាចនឹងឈឺភ្នែក ដូច្នេះហើយអ្នកកុំភ្លេចតាមដាននិងយកទៅពេទ្យសត្វឲ្យបានស្រួលបួល។
៦. បញ្ឈរស្លឹកត្រចៀកត្រង់ទៅខាងលើ
បើវាធ្វើបែបនេះ មានន័យថាវាកំពុងតែសង្ស័យងឿងឆ្ងល់ និងប្រតិកម្មទៅនឹងស្ថានភាពដែលមិនធ្លាប់ជួបពីមុនមក។
៧. ទម្លាក់ត្រចៀកចុះ ហើយបះចេញក្រៅបន្តិច
មានន័យថាវាកំពុងតែមានភាពភ័យខ្លាចខ្លាំង ឬខ្លាចមនុស្សដែលមិនស្គាល់មុខ ហើយពេលខ្លះវាទម្លាក់ត្រចៀកចុះតែម្ខាងទេ ភាគច្រើនត្រចៀកខាងឆ្វេង។
៨. ស្ងាប
កាយវិការនេះមិនមែនមានន័យថា វាងងុយដេករហូតនោះទេ ពេលខ្លះដោយសារតែ វាភ័យខ្លាច ពេលនៅជិតឆ្កែដែលធំៗជាងវា ហើយមិនធ្លាប់ស្គាល់ពីមុនមក ប៉ុន្តែបើវាស្ងាបបន្ទាប់ពីអ្នកស្ងាបហើយ គឺបានន័យថាវាព្យាយាមធ្វើតាមអ្នក។
៩. យកអណ្តាតលិតមុខ
វាកំពុងតែមានទុក្ខ មិនសប្បាយចិត្ត មានសម្ពាធ ឬខ្លាចជួបគ្រោះថ្នាក់។
១០. ហាមាត់បញ្ចេញធ្មេញតែមិនបញ្ចេញសម្លេង
ភាគច្រើនឆ្កែធ្វើបែបនេះនៅពេលដែលវា ស៊ីចំណីអាហារ ហើយវាព្យាយាមការពារមិនឲ្យឆ្កែដទៃមកលុកលុយ។
១១. រមៀលចុះរមៀលឡើងបង្ហាញក្បាលពោះ
នេះជាសញ្ញាដែលបង្ហាញថា វាជឿទុកចិត្តនិងចង់បានការស្រលាញ់ថ្នាក់ថ្នមពីអ្នក បើអ្នកយកដៃទៅអង្អែលក្បាលពោះរបស់វា វាប្រាកដជាសប្បាយចិត្តខ្លាំងណាស់។
១២. ដាក់ក្បាលនៅលើជង្គង់អ្នក
នេះវាចង់បង្ហាញប្រាប់ថា វាត្រូវការអ្នក ហើយបើវាយកច្រមុះប៉ះដៃអ្នក មានន័យថាវាឃ្លានហើយ។
១៣. ដាក់ក្រញាំលើជង្គង់អ្នក
មានន័យថាវាចង់ឲ្យអ្នកធ្វើអ្វីមួយ សម្រាប់វា ដូចជាកាត់ក្រចកចេញជាដើម។
១៤. លើកជើងមុខតែម្ខាង ធ្វើបែបនេះ ពេលខ្លះវាឃ្លាន ពេលខ្លះវាអាចចង់ប្រលែងលេងជាមួយអ្នក ពេលឃើញអ្វីមួយប្លែកដែលវាចូលចិត្ត។
១៥. អង្គុយបែរខ្នង
កាយវិការនេះបញ្ជាក់ថា វាចាត់ទុកអ្នកដូចជាមិត្ត ដែលគួរឲ្យជឿទុកចិត្តបំផុត។
១៦. គ្រលាស់ខ្លួន
វាតែងធ្វើបែបនេះ បន្ទាប់ពីងូតទឹករួច ឬនៅពេលដែលវាចង់បន្ធូរភាពតានតឹងនៅក្នុងខ្លួន។
ចុចអានបន្ត៖
តាមពិតសត្វចិញ្ចឹមផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពស្ត្រីមិនគួរឲ្យជឿ
ក្រៅពី ឡាក់គី ឈ្មោះអង់គ្លេសទាំង ៣០ នេះសុទ្ធតែពេញនិយម សម្រាប់ដាក់ឲ្យសុនកជាទីស្រលាញ់