​ជ្រើស​​រើស​​​​​​​ត្បូង​មួយ​គ្រាប់​ ហើយ​​សង្កេត​មើល​ខ្លួន​ឯង​ជា​មនុស្ស​បែប​ណា?

  • 2018-05-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាប់​​ត្បូង​មាន​ពន្លឺ​​​ដ៏​ចែង​ចាំង ​កើត​ពី​ស្រទាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ភព​ផែនដី ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជា​មួយ​នឹង​ធម្មជាតិ។​ តើ​អ្នក​ជឿ​ទេ​ថា គ្រាប់​ត្បូង​ទាំង​នេះ អាច​​បង្ហាញ​ពី​​​លក្ខណៈ​សម្បត្តិ​របស់​អ្នក? ចង់​ដឹង​​កាន់​តែ​​ច្បាស់ ​អ្នក​ត្រូវ​ជ្រើស​រើស​​​គ្រាប់​ត្បូង​​ ដែល​​ពេញ​ចិត្ត​ជាង​គេ​​​តែ​មួយ​បាន​ហើយ ក្នុង​ចំណោម​គ្រាប់​ត្បូង​ទាំង​អស់​នេះ ហើយ​ធ្វើ​ការ​សង្កេត​តាម​លេខ​រៀង​និមួយៗ។

ទី១ (គ្រាប់​គុជ) ៖ អ្នក​ជា​មនុស្ស​មាន​ភាព​ថ្លៃថ្នូរ ប្រកប​ដោយ​វិចារណញ្ញាណ មាន​មោទនភាព ប៉ុន្តែ​​ចេះ​បន្ទាប​ខ្លួន​មិន​ក្អេងក្អាង។ អ្នក​ជា​មនុស្ស​​ចិត្ត​ត្រជាក់ មាន​សន្តាន​ចិត្ត​ល្អ តែង​គិត​ពិចារណា​មុន​និយាយ​ស្តី ហើយ​កម្រមាន​អ្នក​ដូច។

ទី២ (គ្រាប់​ត្បូង​ Ruby) ៖ បើ​ស្រលាញ់​អ្វី​មួយ​គឺ​ដាក់​ចិត្ត​ដាក់​កាយ ចង់​សម្រេច​យក​ឲ្យ​បាន ពេល​ទៅ​ណា​​មក​ណា​តែង​​ជះ​ឥទ្ធិពល​ដល់​​​អ្នក​ដទៃ​ ​ធ្វើ​ឲ្យ​គេ​ចង់​យក​គំរូ​តាម។ ជា​មនុស្ស​មាន​អំណាច រឹងមាំ ហើយ​តែង​ចង់​យក​ឈ្នះ​នូវ​ឧបសគ្គ ទាំង​ឡាយ​ដែល​បាន​ជួប។

ទី៣ (គ្រាប់​ពេជ្រ) ៖ ជា​មនុស្ស​រឹងប៉ឹង​ មាន​ចិត្ត​ប្តេជ្ញា និង​មាន​មោទនភាព ហើយ​ចេះ​និយាយ​លើក​ទឹក​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ពេល​គេ​ជួប​បញ្ហា។ ទោះ​បី​​មានមាត់​រឹង​បន្តិច ប៉ុន្តែ​ស្មោះ​ត្រង់​និង​ចិត្ត​ល្អ ហើយ​ខិតខំ​ប្រឹង​ធ្វើ​​អ្វី​គ្រប់​យ៉ាង ដើម្បី​ទៅ​ដល់​​គោលដៅ​​ដែល​ខ្លួន​ចង់​បាន។

ទី៤ (គ្រាប់​ត្បូង​ Blue Topaz) ៖ ជាមនុស្ស​មិន​​ចេះ​ឆេវឆាវ ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ អ្នក​ដទៃ​ចូល​ចិត្ត​ស្រលាញ់​​រាប់​អាន ព្រោះ​អ្នក​មាន​បេះដូង​ត្រជាក់ ដឹង​ខុស​ដឹង​ត្រូវ ហើយ​ពូកែ​ផ្នែក​ទំនាក់ទំនង​​ទូទៅ​ ក្នុង​សង្គម និង​មាន​គេ​​គោរព​ឲ្យ​តម្លៃ។

ទី៥ (គ្រាប់​ត្បូង​ Peridot) ៖ ជា​មនុស្ស​ពោរពេញ​ដោយ​ថាមពល សកម្ម​និង​មិន​ហត់​នឿយ​​​​ក្នុង​ការ​ចង់​ចេះ​ចង់​ដឹង​ នូវ​បទពិសោធន៍​ថ្មីៗ។ អ្នក​ជា​មនុស្ស​ដែល​ អាច​ផ្តល់​ស្នាមញញឹម​និង​ភាព​សប្បាយ​រីក​រាយ ពេល​នៅ​ជិត។

ទី៦ (គ្រាប់​ត្បូង​ Aquamarine) ៖ ជា​មនុស្ស​ក្លាហាន មាន​ចរិត​បែប​យុវវ័យ ចូល​ចិត្ត​ធ្វើ​អ្វី​​បែប​ផ្សង​ព្រេង ​បើ​ស្រលាញ់​អ្វី​មួយ គឺ​ងប់ងុល​ដក​ចិត្ត​មិន​រួច ហើយ​ចេះ​ការពារ​អ្នក​នៅ​​ជិត​ខ្លួន។

ទី៧ (គ្រាប់​ត្បូង​ Tanzanite)​ ៖ ជា​មនុស្ស​ប្រកាន់​ខ្ជាប់​​នូវ​សីលធម៌​ មាន​សភាវគតិ​ខ្ពស់ មាន​ចំណុច​ទាក់ទាញ​ពិសេស​​ម្យ៉ាង​ប្លែក​ពី​គេ ស្អាត​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​មិន​ប្រកាន់​ខ្លួន។

ទី៨ (គ្រាប់​ត្បូង​ Citrine)​ ៖ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ ក៏​នៅ​តែ​ពេញ​ចិត្ត​នូវ​ជីវិត​របស់​ខ្លួន។ អ្នក​ជា​មនុស្ស​មាន​ភាព​កក់​ក្តៅ និង​មាន​ចិត្ត​សប្បុរស​ស្រស់ថ្លា តែង​គិត​អ្វី​វិជ្ជមាន ចូល​ចិត្ត​ឲ្យ​តម្លៃ​ទៅ​លើ ការ​ធ្វើ​ការ​ជា​ក្រុមនិង​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា ជាមួយ​នឹង​គំនិត​ថ្មីៗ។

ទី៩ (គ្រាប់​ត្បូង​ Pink Tourmaline) ៖ ជាមនុស្ស​ឆាប់​ប្រតិកម្ម ប៉ុន្តែ​ចិត្ត​ទន់​ មាន​មេត្តា​ធម៌ និង​ផ្អែមល្ហែម។ ថ្វីត្បិត​ពេល​ខ្លះ​មិន​សូវ​ចេះ​ទប់​អារម្មណ៍ ប៉ុន្តែ​​តែង​​​និយាយ​ត្រង់​ៗ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។

ទី១០ (គ្រាប់​ត្បូង​ Amethyst) ៖ ជា​មនុស្ស​ឆ្លាត​វ័យ ​រឹងមាំ ម៉ឺងម៉ាត់ មិន​ចូលចិត្ត​និយាយ​សាំញ៉ាំ​​ច្រើន ចូលចិត្ត​នៅ​ស្ងប់ស្ងាត់ និង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។

ចុចអាន​បន្ត៖

-សាក​ល្បង​​ទស្សន៍ទាយ​ចិត្ត​តាម​រយៈ រសនិយម​នៃការ​ផឹក​កាហ្វេ

​​​​​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម