ញាក់សាច់! មក​មើល​តម្លៃ​កាបូប​មួយ​ៗ​​ក្នុង​បន្ទប់​​តាំង​របស់​ Kylie Jenner តម្លៃ​សរុប​១​លាន​ដុល្លារ

  • 2018-03-19 05:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្មីៗ​នេះ តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ វ័យ​២០​ឆ្នាំ Kylie Jenner បាន​បង្ហោះ​រូបភាព​នៃ​បន្ទប់​ដាក់​កាបូប​របស់​នាង​ ដែល​មាន​សុទ្ធ​តែ​មាន​ម៉ាក​ល្បីៗ​តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ ហើយ​កាបូប​ទាំង​អស់​នោះ​តម្លៃ​សរុប​ខ្ទង់​១លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ គ្រប់​គ្នា​ដែល​បាន​ឃើញ​សុទ្ធ​តែ​ចំហ​មាត់ ជាពិសេស​ស្រីៗ​បាន​សរសេរ​ Comment​ ពី​ក្រោម​ថា នេះ​ជា​ស្ថានសួគ៌​ពិត​ប្រាកដ​របស់​ពួក​គេ​ហើយ។

បន្ទប់​ដែល​មាន​ធ្នើរ​ដាក់​កាបូប​ច្រើន​ជាន់ តាំង​ពី​ដី​ដល់​ដំបូល​នេះ​មាន​ពាសពេញ​ដោយ​កាបូប​យីហោ​ល្បីៗ ក្នុង​នោះ​រួម​មាន Hermes Birkin, Gucci, Louis Vuitton, Chanel ...។

សម្រាប់​ម៉ាក​ Hermes Birkin ជា​ធម្មតា​តម្លៃ​ប្រហែល​១ម៉ីន​ដុល្លារ ប៉ុន្តែ​សម្រាប់​ម៉ូដ​ដែល​ធ្វើ​ពី​ស្បែក​អូទ្រីស​ដែល​មាន​ក្នុង​បន្ទប់​របស់​ Kylie នោះ​គឺ​ជា​ម៉ូដ​ដែល​ថ្លៃ​បំផុត គឺ​ជាង​៣ម៉ឺន​ដុល្លារ​ឯណោះ។

ក្រឡេក​មក​មើល​ម៉ាក​ Louis Vuitton​ ពណ៌​ប្រាក់​វិញ តម្លៃ​អាច​លើស​២ពាន់​៧រយ​ដុល្លារ រី​ឯ​ម៉ាក​ LV ផ្សេង​ទៀត​តម្លៃ ហោច​ណាស់​ក៏​៤​ទៅ​៥​ពាន់​ដុល្លារ​ដែរ។ ​​

មក​ដឹង​ត្រួសៗ​ពី​តម្លៃ​កាបូប​ដែល​មាន​ក្នុង​បន្ទប់​ Kylie

១-សាក់កាដូ​ស្ពាយ​ក្រោយ​ម៉ាក​ Chanel តម្លៃ​ ជាង​៤​ពាន់​ដុល្លារ

២- Hermes ធ្វើ​ពី​ស្បែក​អូទ្រីស តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ

៣- ម៉ាក Hermes​ម៉ូដ​ផ្សេង​ៗ​ទៀត តម្លៃ​អាច​ដល់​ជាង​១ម៉ឺន​ដុល្លារ

៤- Louis Vuittton ធ្វើ​ពី​រោម​សំពោច តម្លៃ​២​ពាន់​ដុល្លារ

៥- ​Lady Dior តម្លៃ​ជាង​៣​ពាន់​ដុល្លារ

៦- Vintage Gucci តម្លៃ​១​ពាន់​៤​រយ​ដុល្លារ

៧- Louis Vuitton ប្រភេទ​ស្បែក​កញ្ចក់​ តម្លៃ​រហូត​ដល់​ជាង​២​ពាន់​ដុល្លារ​ក្នុ​ងមួ​យ​កាបូប

៨- Chanel រាង​ប្រអប់​ តម្លៃជិត​៥​ពាន់​ដុល្លារ

៩- កាបូប​យួរ​ធំ​ Louis Vuitton ម៉ូដែល Supreme X​តម្លៃ​ជិត​៧​ពាន់​ដុល្លារ

១០- Fendi Peekaboo ទំហំ​ធំ តម្លៃ​ជាង​៤​ពាន់​ដុល្លារ

១១-​ Lady Dior តម្លៃ​៤​ពាន់​ដុល្លារ

១២- Louis Vuitton Speedy 30 ប្រភេទ​កូន​ជ្រូក តម្លៃជិត​១​ពាន់​ដុល្លារ

១៣- Gucci ក្បាល​ពស់ Jacquard Dionysus​​ តម្លៃ​ជិត​២​ពាន់​ដុល្លារ

១៤- Gucci ក្បាល​ពស់ Embellished Dionysus តម្លៃ​ជាង​២​ពាន់​ដុល្លារ

១៥- Fendi Peekaboo Whipstitched ពណ៌​ស តម្លៃជាង​៣​ពាន់​ដុល្លារ

១៦- Louis Vuitton Pochette Monogram តម្លៃ​ជិត​១​ពាន់​ដុល្លារ

១៧- Louis Vuitton Stephen Sprouse Graffiti Speedy 30 កូន​ជ្រូក​ទំហំ​ធំ តម្លៃ​ជិត​៣​ពាន់​ដុល្លារ៕

ប្រភព៖ Dailymail | thesun ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម