តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ​ក្នុង​រូប​នេះ? ចម្លើយ​នឹង​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា!

  • 2018-01-14 07:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ទី១៖ អ្នក​ជា​មនុស្ស​ច្បាស់លាស់ និង​យុត្តិធម៌

រាល់​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ អ្នក​តែង​ធ្វើ​វា​អស់​ពី​សមត្ថភាព​។ មនុស្ស​ជា​ច្រើន​តែង​ឆ្ងល់​ថា​ ហេតុ​អី​អ្នក​នៅ​តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ពិបាកៗ។ រាល់​ពេល​អ្នកធ្វើ​អ្វី​បាន​ជោគជ័យ គ្រប់​គ្នា​គិត​ថាវា​ជា​ការ​ងាយ​ស្រួល​ ហើយ​ក៏​ចង់​ធ្វើ​តាម តែ​ចុងក្រោយ​លទ្ធផល​មិន​បាន​ដូច​អ្នក​ឡើយ។ អ្នក​ជា​មនុស្ស​ដែល​ដឹង​ច្បាស់​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី នៅ​កន្លែង​ណា​ដោយ​មិន​ខ្វល់ពី​អ្វី​ដែល​អ្នកដទៃ​គិត​ឡើយ។

រូប​ទី២៖ អ្នក​ជា​មនុស្ស​ចេះ​ប្រុងប្រយ័ត្ន និង​ម៉ត់ចត់

អ្នក​តែង​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ ហើយ​មិន​ចង់​ឃើញ​មាន​ចំណុច​ខ្វះ​ខាត​ឡើយ សូម្បី​តែ​ចំណុច​តូច​មួយ​ក៏ដោយ។ អ្នក​ជា​មនុស្ស​ដែល​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ ដោយ​មិន​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ឱ្យ​អ្នក​ដទៃ​ឃើញ​ងាយ​ៗ​ទេ។ ពេល​ខ្លះ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក អ្នក​ក៏​មិន​ឱ្យ​អ្នក​ផ្សេង​មើល​ដឹង​ពី​ភាព​ទន់​ខ្សោយ​ និង​អាច​សម្រេច​ចិត្ត​បាន​យ៉ាង​ត្រឹមត្រូវ​។

រូប​ទី​៣៖ អ្នក​ជា​មនុស្ស​រ៉ូមែនទិក​ ចូល​ចិត្ត​ស្រមើស្រមៃ

អ្នក​តែង​បង្កើត​រូបភាព​ស្រមើស្រមៃ​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន​ឯង​។ អ្នក​មាន​ក្ដី​ស្រមៃ​ធំៗ​ជា​ច្រើន និង​តាំង​ចិត្ត​ថា​នឹង​ធ្វើ​វា​ឱ្យ​ក្លាយ​ជា​ការ​ពិត​ឱ្យ​បាន​។ ក្រៅ​ពី​នេះ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត តែង​មាន​គំនិត​ថ្មីៗ និង​ជា​មនុស្ស​លុះ​នឹង​ការងារ​ មិន​ថា​អ្នក​ណា​មក​រារាំង អ្នក​នៅ​តែ​តាំង​ចិត្ត​ធ្វើ​រហូត​បាន​ជោគជ័យ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់។

រូប​ទី​៤៖ អ្នក​ជា​មនុស្ស​ចេះ​អត់​ឱន​ និង​ចេះ​ឈឺឆ្អាល​ជាមួយ​អ្នក​ដទៃ

គ្រប់​គ្នា​តែង​និយាយ​ថា​អ្នក​ជា​មនុស្ស​ដែល​គិត​គូរ​ពី​អ្នក​ដទៃ​ស្ទើរ​តែ​ច្រើន​ជាង​ខ្លួន​ឯង។ អ្នក​តែង​ទុក​គេ​សំខាន់​ និង​ចង់​ឱ្យ​គេ​ដើរ​ផ្លូវ​ត្រូវ​។ អ្វី​ដែល​អ្នក​អាច​ជួយ​គេ​បាន គឺ​ជា​ក្ដី​សុខ​មួយ​សម្រាប់​អ្នក​។ ហេតុ​នេះ​ជីវិត​របស់​អ្នក​ហាក់​ពោរពេញ​ទៅ​ដោយ​ក្ដី​សុខ ព្រោះ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​មើល​ឃើញ​ភាព​អវិជ្ជមាន​នោះ​ទេ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម