៥​ចំណុច​បញ្ជាក់​ថា​ នីគី​នីគី​ គឺ​ជា​តារា​ចម្រៀង​ស្រី​កម្ពុជា​ដែល​គួរឲ្យ​សរសើរ​

  • 2018-01-04 08:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ខ្លួន​ជា​អាយ​ដល​ម្នាក់​ គឺ​ត្រឹម​តែ​មាន​រួប​សម្ផស្ស​ស្រស់​ស្អាត​ និង​មាន​សំឡេង​ពីរោះ​នោះ​គឺ​គ្រប់​គ្រាន់​ហើយ​មែន​ទេ?​ អាច​និយាយ​បាន​ថា​រូប​សម្បត្តិ​និង​សំឡេង​គឺ​ជា​អត្ថិភាព​ចម្បង​មួយ​។​ តែ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ អ្នក​មើល​រំលង​ពី​សមត្ថភាព​និង​ទេពកោសល្យ​របស់​អាយដល​មួយ​ចំនួន​ តួយ៉ាង​ដូច​ជា​ កញ្ញា​ នីគី​ នីគី។​ ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​នាង​ជា​តារា​ចម្រៀង​ស្រី​គួរ​ឲ្យ​សរសើរ​និង​លើក​តម្កើង​៖​

១.​ នាង​ជា​ម្ចាស់​បទ​ដើម (Original Songs)

នីគី​ នីគី​ច្រៀង​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​របស់​ខ្លួន​ឯង​ផ្ទាល់។​ នៅ​ពេល​ខ្លះ​គេ​ឃើញ​នាង​ច្រៀង​បទ​ចម្រៀង​បរទេស​ តែ​នាង​ច្រៀង​ជា​លក្ខណៈ​ Cover​ តាម​សំនូម​ពរ​អ្នក​គាំ​ទ្រ​ និង​មិន​ភ្លេច​ដាក់​ក្រេឌីត​ឲ្យ​ម្ចាស់​ដើម​ឡើយ។

២.​ នាង​នៅ​ពី​ក្រោយ​ការ​ផលិត​ទាំង​អស់​របស់​នាង

មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ទេ​ តែ​ជា​អ្នក​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ច្រៀង​​,​ សរសេរ​សាច់​រឿង​,​ ដឹក​នាំ​សម្ដែង​វីដេអូ​​ MV​​ និង​កាត់​វីដេអូ​ខ្លួន​ឯង​ផង​ដែរ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ពេល​ខ្លះ​នាង​ត្រូវ​ចំណាយ​ពេល​រក​Concept​ ផាត់​មុខ​ធ្វើ​សក់​ខ្លួន​ឯង​ដើម្បី​ឲ្យ​ស៊ី​នឹង​បទ​ល្បី​របស់​នាង​ដូច​ជា​ Home for dinner, Mine,​ បល្ល័ង្ក​ និង​ Beautiful art​ ជា​ដើម។

៣.​ ចម្រៀង​របស់​នាង​ធ្វើ​ឲ្យ​អន្តជាតិ​ស្គាល់​ខ្មែរ​

នាង​ផលិត​និង​ច្រៀង​ជា​ពីរ ​ភាសា​ ខ្មែរ​និង​អង់គ្លេស​ដែល​នេះ​ហើយ​ជា​ហេតុផល​ដែល​អាច​ឲ្យ​នាង​មាន​អ្នក​គាំ​ទ្រ​ជា​ជន​បរទេស​និង​បាន​ផ្សព្វផ្សាយ​ពី​កម្ពុជា​ផង​ដែរ។​ ​វីដេអូ​ចម្រៀង​ទៀត​សោត​បាន​ផលិត​ឡើង​ក្នុង​គុណភាព​មួយ​ដែល​ទទួល​ស្គាល់​ដោយ​ស្តង់ដារ​ក្រៅ​ប្រទេស​ និង​បាន​ការ​សរសើរ​ច្រើន​ពី​អ្នក​គាំ​ទ្រ​បរទេស។​ នេះ​ជា​មោនភាព​មួយ​របស់​​ជាតិ​យើង​ដែល​មាន​មនុស្ស​ប្រកប​ដោយ​ទេពកោសល្យ។​

៤.​ នាង​មាន​ស្ទីល​ Fashion ​ក្នុង​ការ​តុប​តែង​ខ្លួន​

ការ​តែង​ខ្លួន​របស់​នាង​ថ្វី​បើ​មើល​ទៅ​មាន​ទម្រង់​របៀប​បរទេស​ ប៉ុន្តែ​ទាំង​តួ​សម្ដែង​និង​អត្ថន័យ​បង្កប់​ក្នុង​ឈុត​និមួយៗ​​សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​កូន​ខ្មែរ​។​ ការ​ស្លៀក​ពាក់​Fashion​ គឺ​ជា​ចំណី​ចក្ខុ​មួយ​ដែល​បង្ហាញ​ពី​ភាព​ទាន់​សម័យ​ឲ្យ​ស៊ី​សង្វាក់​គ្នា​នឹង​ភាព​ស៊ីវិល័យ​ពិភពលោក។​

៥.​នាង​ស្មោះ​ត្រង់​នឹង​ក្រុម​ការងារ

នាង​តែង​តែ​ឲ្យ​ក្រេឌីត​ដល់​អ្នក​ដែល​រួម​ចំណែក​ក្នុង​ការ​ផលិត​ជា​មួយ​នាង។​ ជារឿយៗ​នាង​តែង​តែ​ចេញ​វីដេអូ​ក្រៅ​ឆាក​ដើម្បី​ថ្លែង​អំណរ​គុណ​និង​រាយ​នាម​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​វីដេអូ​ទាំង​មូល​ផង​ដែរ។

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម