សម្ដី​៧​​ឃ្លា​ដែល​បុរសៗ​​ចង់​ឮ​​បំផុត​​ពី​មនុស្ស​ស្រី​ជា​ទី​ស្រឡាញ់ តែ​មិន​ហ៊ាន​ហា​​មាត់​ប្រាប់​

  • 2017-12-16 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ភាគ​ច្រើន ពិបាក​នឹង​បង្ហាញ​អារម្មណ៍​ពិត​​​​របស់​ខ្លួន​ណាស់​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​។ សូម្បី​តែ​​​តម្រូវការ​​កំប៉ិកកំប៉ុក​​សោះ​​​​​​ ក៏​មិន​ហ៊ាន​​ទាមទារ​ពី​មនុស្ស​ស្រី​​ជា​ទី​ស្រឡាញ់​ដែរ​។​ នេះ​ក៏​ព្រោះ​តែ​គាត់​គិត​ថា​ ពេល​ដែល​ប្រាប់​អ្នក​ទៅ​ គាត់​អាច​ក្លាយ​ជា​មនុស្ស​ប្រុស​ទន់ជ្រាយ រញ៉ាំរញ៉ូវ រឿង​ច្រើន​ដូច​ស្រី ខុស​ពី​ស្តង់ដារ​ដែល​អ្នក​រំពឹង​ទុក​។ ស្នេហា​​​​មិន​​អាច​ផ្អៀង​តែ​ម្ខាង​បែប​នេះ​ទេ​ ​​ដើម្បី​ជា​គន្លឹះ​ខ្លះៗ​ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង សម្ដី​​៧​ឃ្លា​ដែល​​គូ​ស្នេហ៍​អ្នក​ ​ចង់​ឮ​បំផុត​ចេញ​ពី​មាត់​អ្នក​៖​

១. បង​​មាន​រឿង​​​​លំបាក​ លាក់​ក្នុង​ចិត្ត​​​តែ​ឯង​ឬ​អត់​?​

មនុស្ស​ប្រុស​ក៏​ចង់​ចែក​រំលែក​រឿង​មិន​ល្អ រឿង​​ពិបាក​ចិត្ត ប្រចាំ​ថ្ងៃ​ប្រាប់​មនុស្ស​នៅ​ក្បែរ​ដែរ​។ ប្រសិន​អ្នក​អាច​បើក​ចំហ​ចិត្ត សួរ​ពី​សុខទុក្ខ របស់​គាត់​​រៀងរាល់​ថ្ងៃ គាត់​និង​មាន​អារម្មណ៍​ធូរ​ស្រាល រីករាយ​ ដែល​អ្នក​តែងតែ​ខ្វល់ខ្វាយ​ពី​គាត់​​។​

២. អូន​មាន​​ភាព​កក់ក្ដៅ​ណាស់ ពេល​នៅ​ក្បែរ​បង​

ទោះ​អ្នក​ជា​មនុស្ស​ស្រី​រឹងមាំ និង​ឯករាជ្យ​ប៉ុណ្ណា ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​​គាត់​ដែរ​។ មនុស្ស​ប្រុស​តែង​គិត​ថា​គាត់​មាន​តួនាទី​ការពារ​នារី​ដែល​ខ្លួន​ស្រឡាញ់​ ដូច្នេះ​ពាក្យ​មួយ​​ឃ្លា​នេះ​ពិត​ជា​​មាន​ន័យ​ណាស់​សម្រាប់​មនុស្ស​ប្រុស​។​

៣. អូន​ជឿជាក់​លើ​បង​

​ពេល​​ដែល​​គាត់​បរាជ័យ ឬ​ធ្វើ​មិន​បាន​ល្អ អ្នក​​មិន​គួរ​​​ចាំ​តែ​ស្ដី​បន្ទោស​គ្រប់​​ពេល​នោះ​ទេ​។ អ្នក​ត្រូវ​ចេះ​លួងលោម ហើយ​ប្រាប់​ថា​អ្នក​នៅ​តែ​ជឿជាក់​លើ​គាត់ បែប​នេះ​ទើប​ជា​ការ​​ជំរុញ​​ទឹក​ចិត្ត​ដែល​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

រូបតំណាង

៤. តោះ​ទៅ​ដើរ​លេង​​ឆ្ងាយៗ ជាមួយ​គ្នា!

មនុស្ស​ប្រុស​ក៏​ចេះ​នឿយហត់ ដែល​ត្រូវ​ចាំ​តែ​ជា​អ្នក​បបួល ឬ​​រៀប​គម្រោង​ពេល​ចង់​ដើរ​លេង​ឆ្ងាយៗ​ជាមួយ​គ្នា​។ ហេតុនេះ​ប្រសិន​បើ​ ពេល​ខ្លះ​អ្នក​​​ក្លាយ​ជា​អ្នក​បបួល​គាត់​ម្ដង នោះ​គាត់​ប្រាកដ​ជា​រំភើប​ និង​ត្រេកអរ​ខ្លាំង​ជា​មិន​ខាន​។​

៥. បង​ជា​បុរស​ដែល​អូន​ត្រូវការ​តែ​ម្នាក់​ប៉ុណ្ណោះ​

ពេល​ខ្លះ​មនុស្ស​ប្រុស​ក៏​​​អាច​គ្មាន​ភាព​ជឿជាក់​គ្រប់គ្រាន់​លើ​ខ្លួន​​ឯង​ ឬ​ភ័យ​ខ្លាច​ថ្ងៃ​ណា​មួយ​​​​អ្នក​ជួប​មនុស្ស​ល្អ​ជាង​ រួច​​បោះបង់​​​គាត់​ចោល​។ ដើម្បី​សាង​ទំនុក​ចិត្ត​ឲ្យ​គាត់ សម្ដី​មួយ​ឃ្លា​នេះ ពិត​ជា​ចាំបាច់​បំផុត​។​

៦. អូន​មាន​មោទនភាព​ណាស់​ដែល​មាន​បង​​ជា​គូ​​

បង្ហាញ​គាត់​ថា​វត្តមាន​របស់​គាត់​ សំខាន់ និង​មាន​តម្លៃ​ប៉ុណ្ណា​សម្រាប់​ជីវិត​អ្នក​។ ពាក្យ​សម្ដី​សរសើរ ដែល​ពោរពេញ​ដោយ​មោទនភាព​​បែប​នេះ មនុស្ស​ប្រុស​ណា​ដែល​ថា​មិន​ញញឹម​ពេល​បាន​ឮ​នោះ​។​

៧. អូន​ស្រឡាញ់​បង​ជាង​អ្នកណាៗ​ទាំង​អស់​

ចុង​ក្រោយ ឧស្សាហ៍​ប្រាប់​គាត់​ថា​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​។ អ្នក​​​ទាំង​ពីរ​ត្រូវ​រំលឹក​ប្រាប់​​​គ្នា​ឲ្យ​បាន​ញឹកញាប់ នោះ​ភាព​ផ្អែមល្ហែម​ និង​មិន​ងាយ​បាត់បង់​ឡើយ ទោះ​ជា​រស់នៅ​ជាមួយ​គ្នា​រយៈ​ពេល​​យូរ​ប៉ុណ្ណា​ក៏​ដោយ​៕

ចុចអាន៖វិធីសាស្ត្រ​ចង​បេះដូង​មនុស្ស​ប្រុស​ឲ្យ​ស្រឡាញ់​អ្នក​កាន់​តែ​ខ្លាំងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

ប្រភព៖ relrules ប្រែសម្រួល៖ អូន បញ្ញា ​

អត្ថបទពេញនិយម