រឿងសំខាន់ ៥យ៉ាងដែលត្រូវធ្វើពេលរួមភេទពិសេសសម្រាប់គូស្នេហ៍ថ្មោងថ្មី

  • 2017-12-01 03:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូ​ស្នេហ៍​ថ្មោង​ថ្មី​ ប្រហែល​អាច​មាន​អារម្មណ៍​ប្លែក​ៗ​បន្តិច​នៅ​ពេល​សាក​ល្បង​បទ​ពិសោធន៍​ថ្មី​ជាមួយ​គ្នា​។ ប៉ុន្តែ​មិន​ជា​បញ្ហា​ អ្នក​ទាំង​ពីរ​នៅតែអាចរីករាយជាមួយពេលវេលាដ៏ផ្អែមល្អែមបានឱ្យតែដឹងពីរឿងសំខាន់ទាំង ៥ នេះក្នុងពេលរួមភេទ៖

១. មាន​ភ្លេង​កំដរ​តិច​ៗ​៖ វា​ជួយ​ឱ្យ​ដៃ​គូ​កាន់​តែ​មាន​អារម្មណ៍​រំភើប​ក្នុង​ពេល​ប្រតិបត្តិ​ការ មិ​ន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​កាត់​បន្ថយ​ភាព​ស្ងប់​ស្ងាត់​របស់​បរិយាកាស​បាន​ផង​ដែរ​។

២. កុំភ្លេចផឹកទឹក៖ ស្តាប់​ទៅ​ដូច​កំប្លែង​បន្តិច​តែ​វា​ពិត​ជា​ចាំ​បាច់​ ក្នុង​ពេល​រួម​ភេទ​អ្នក​អាច​នឹង​ប្រើ​កម្លាំង​ច្រើន​ ក៏​ដូច​ជា​បែក​ញើស​ផង​ ដូច្នេះ​ការ​ផឹក​ទឹក​ជួយ​ឱ្យ​អ្នក​មាន​ថាមពល​បន្ថែម​ទៀត​ដើម្បី​បន្ត​ទៅ​មុខ​។

៣. មាន​កន្សែង​ពោះ​គោ​៖ វា​ជួយ​សម្រួល​ដល់​អនាម័យ​របស់​ដៃ​គូ​ពេល​កំពុង​រួម​ភេទ​។

៤. សួរ​ដៃ​គូ​ពី​អ្វី​ដែល​គេ​ចង់​បាន​៖ គូ​ស្នេហ៍​ថ្មោង​ថ្មី​ពិត​ជា​មិន​អាច​តម្រូវ​ចិត្ត​គ្នា​បាន​ទាំង​ស្រុង​ទេ​ ដូច្នេះ​គួរ​សួរ​ពី​អ្វី​ដែល​គេ​ពេញ​ចិត្ត​ ហើយ​ក៏​ត្រូវ​ប្រាប់​គេ​ដែរ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ទើស​ទាល់​ត្រង់​កន្លែង​ណា​មួយ​។

៥. ទៅ​បន្ទប់​ទឹក​៖ អ្នក​គួរ​តែ​ទៅ​បន្ទប់​ទឹក​នោម​ចេញ ​បន្ទាប់​ពី​រួម​ភេទ​រួច​ជា​ពិសេស​គឺ​ភាគី​ស្ត្រី​ ព្រោះ​វា​ជួយ​សម្អាត​បាក់​តេរី​ផ្សេង​ៗ​ដែល​ជាប់​នឹង​ប្រដាប់​ភេទ​៕

ចុចអាន៖​មូលហេតុ ៧​យ៉ាង​​ធ្វើ​ឲ្យ​​អ្នក​មាន​ឈាម​ក្រោយ​រួម​ភេទ

ប្រភព៖ gurl ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម