កុំ​រំលង! ទម្លាប់​សាមញ្ញ​ៗ ៥​យ៉ាង​នេះ​​អាច​ឲ្យ​អ្នក​ស្រក​គីឡូ​បាន​រាង​ស្លីម​​ដូច​​ចិត្ត

  • 2017-11-24 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង​ស្គម ស្អាត ត្រូវ​ស្តង់ដារ អ្នកណា​ដែល​ថា​មិន​ប្រាថ្នា​​ចង់​បាន​នោះ​។ ប្រសិន​បើ​អ្នក​បរាជ័យ​ក្នុង​ការ​សម្រក​គីឡូ​ម្តង​ហើយ​ម្តង​ទៀត កុំ​បារម្ភ​ខាង​ក្រោម​​នេះ​ជា​ទម្លាប់​​សាមញ្ញៗ​៥​យ៉ាង ដែល​អ្នក​អាច​អនុវត្ត​ជា​ប្រចាំ ធានា​ថា​ទោះ​​​គីឡូ​អ្នក​​ស្រក​យឺតៗ ប៉ុន្តែ​អ្នក​នៅ​តែ​ថែរក្សា​បាន​សុខភាព​ល្អ និង​មិន​​ចាំបាច់​ប្រើ​កម្លាំង និង​ការ​លះបង់​​ខ្លាំង​៖​

១. ញ៉ាំ​ទឹក​

ផឹក​ទឹក​មួយ​កែវ​ភ្លាម បន្ទាប់​ពី​អ្នក​ញ៉ាំ​អាហារ​ទាំង​បី​ពេល​រួច​។ វា​នឹង​​ធ្វើ​ឲ្យ​​អ្នក​​​​មាន​អារម្មណ៍​ឆ្អែត ដូច្នេះ​អ្នក​នឹង​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ទៀត​ទេ​។​

២. ទម្លាប់​ញ៉ាំ​យឺត​

ទម្លាក់​ស្លាបព្រា និង​សម​ចុះ​រៀង​​រាល់​ពេល​អ្នក​ញ៉ាំ​បាន​មួយ​ម៉ាត់ៗ​។​ បែប​នេះ​អ្នក​នឹង​ញ៉ាំ​អាហារ​យឺត ញ៉ាំ​​តិច ហើយ​ធ្វើ​ឲ្យ​អ្នក​រីករាយ ជាមួយ​រសជាតិ​​អាហារ​ថែម​​ទៀត​ផង​។​

៣. ញ៉ាំ​តែ​ពាក់​កណ្តាល​

បើ​មាន​ណាត់​ខាង​ក្រៅ កុម្ម៉ង់​​​​​របស់​ញ៉ាំ​​ដែល​អ្នក​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ញ៉ាំ​តែ​​ពាក់​កណ្តាល​បាន​ហើយ ទុក​ពាក់​កណ្តាល​ទៀត​​ឲ្យ​មិត្តភក្ដិ ឬ​​មិត្ត​ប្រុស​របស់​​អ្នក​ជួយ​ញ៉ាំ​។ បើ​អ្នក​ញ៉ាំ​នៅ​ផ្ទះ​ម្នាក់​ឯង​ ត្រូវ​ដួស​​ញ៉ាំ​តែ​​ពាក់​កណ្តាល​ នូវ​​បរិមាណ​ដែល​អ្នក​​ធ្លាប់​ញ៉ាំ​ពី​មុន​បាន​ហើយ​។​

៤. អាហារ​សម្រន់​

ក្រៅ​ពី​​អាហារ​បី​ពេល អ្នក​​អាច​ញ៉ាំ​អាហារ​បន្ថែម ឬ​អាហារ​សម្រន់​ណា​ដែល​ប្រភេទ​ជា​បន្លែ ឬ​ផ្លែ​ឈើ​ប៉ុណ្ណោះ​។​

៥. ហាត់ប្រាណ​

អ្នក​គួរ​ចំណាយ​ពេល​​២០​នាទី​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ហាត់​ប្រាណ​បែប​សាមញ្ញៗ​ដូច​ជា ដើរ រត់​យឺតៗ​ ឬ​ជិះ​កង់​ជា​ដើម​។ ការ​ហាត់ប្រាណ​ជួយ​ឲ្យ​ចង្វាក់​​បេះដូង​អ្នក​លោត​បាន​ល្អ​។

ដំបូង​អាច​ពិបាក ប៉ុន្តែ​បើ​អ្នក​ព្យាយាម​ធ្វើ​វា​ជា​ប្រចាំ ឲ្យ​ក្លាយ​ជា​ទម្លាប់ អ្នក​​នឹង​ស៊ាំ​ ដូច្នេះ​ត្រូវ​ប្រញាប់​​អនុវត្ត​ទម្លាប់​ទាំង​៥​​​ឲ្យ​បាន​ឆាប់ ប្រសិន​បើ​អ្នក​ចង់​​ឲ្យ​គីឡូ​ស្រក់ រាង​ស្គម​ស្អាត​ ព្រម​ជាមួយ​សុខភាព​ល្អ​​​ ៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម