រឿង​៦​យ៉ាង​ដែល​ត្រូវ​ធ្វើ​មុន​ពេល​ផាត់​មុខ​ដើម្បី​កុំ​ឲ្យ​ខូច​ស្បែក

  • 2017-11-17 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុន​ថ្វី​បើ​ ជួយ​លើក​សម្រស់​ឲ្យ​បាន​ស្រស់​ស្អាត​មួយ​កម្រិត​ តែ​វា​ក៏​ជា​អ្នក​បំផ្លាញ​ស្បែក​មុខ​ឲ្យ​ខូច​ហើយ​ឆាប់​ចាស់​ផង​ដែរ​បើ​អ្នក​ឧស្សាហ៍​ផាត់​ញឹក​ញាប់។​ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​ការពារ​ពី​បញ្ហា​អស់​ទាំង​នេះ​ ដោយ​គ្រាន់​តែ​អនុវត្ត​ ៦​វិធី​នេះ​រៀងរាល់​មុន​ពេល​ផាត់​មុខ។​

ជំហាន​ទី​១​៖​ លាង​មុខ​

លាង​សំអាត​មុខ​ជា​មួយ​ហ្វូម​លាង​មុខ​ ដែល​លាង​ជម្រះ​ធូលី​ដី​ដែល​កក​ជាប់​លើ​ផ្ទៃ​មុខ​ចេញ​ឲ្យ​បាន​ស្អាត។​ អ្នក​គូរ​ជ្រើសរើស​ហ្វូម​លាង​មុខ​តាម​ប្រភេទ​ស្បែក​របស់​អ្នក​ ដូចជា​សម្រាប់​មុខ​ខ្លាញ់​ ស្ងួត​ឬ​ស្បែក​ប្រតិកម្ម​ជា​ដើម។​

ជំហាន​ទី​២៖​ ដុះ​មុខ​និង​ស្រ្កាប

បន្ទាប់​ពី​លាង​មុខ​រួច​អ្នក​គួរ​តែ​ប្រើ​ស្ក្រាប​ដុស​មុខ​ (​Facial scrub)​ ដើម្បី​ដុស​ជម្រះ​កោសិកា​ចាស់ៗ​​ដែល​ងាប់​ លើ​ស្បែក​មុខ​និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ទន់​ហើយ​ស្រស់​ស្រាយ​ជាង​មុន។​ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​ការ​ផាត់​មុខ​ឆាប់​ចូល​ម្សៅ​ផង​ដែរ។​

ជំហាន​ទី​​៣៖​ ប្រើ​ទឹក​បន្តឹង​ស្បែក​មុខ​ (Toner)

ក្រោយ​ពី​ស្ក្រាប​មុខ​រួច​ ជូត​មុខ​ឲ្យ​ស្ងួត​ដោយ​ថ្នមៗ​ រួច​ចាប់​ផ្ដើម​ លាប​ទឹក​បន្តឹង​ស្បែក​មុខ។​ អ្នក​អាច​យក​សំឡី​ និង​ចាក់​ទឹក​ Toner​លើ​ រួច​ជួត​ផ្ដិតៗ​ពេញ​ផ្ទៃ​មុខ។ Toner​ ជួយ​ការពារ​មិន​ឲ្យ​ស្បែក​មុខ​យារ​ធ្លាក់​និង​មើល​ទៅ​ឆាប់​ចាស់។​

ជំហាន​ទី៤៖​ ប្រើ​ក្រែម​ Moisturizer

Moisturizer​ ជា​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃ​មុខ​ដែល​ចាំ​បាច់​បំផុត​សម្រាប់​រក្សា​ស្បែក​មុខ​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​។​ តែ​ពេល​លាប​ត្រូវ​ប្រយ័ត្ន​ កុំ​លាប​ឲ្យ​ច្រើន​ហួស​ពេក​ គួរ​តែ​លាប​ក្នុង​បរិមាណ​ល្មម។​

ជំហាន​ទី​៥៖​ ប្រើ​ទឹក​បាញ់​មុខ​ (Facial Mist)​​

ក្រោយ​ពី​លាប​ក្រែម​ Moisturizer​ រួច​មក​គូរ​ប្រើ​ទឹក​បាញ់​មុខ​Facial Mist​ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​និង​ ជួយ​ដល់​ស្បែក​មុខ​ស្រូប​យក​ Moisturizer​ បាន​លឿន។​

ជំហាន​ទី​៦៖​ ចាំ​មួយ​សន្ទុះ​ដើម្បី​ឲ្យ​ក្រែម​និង​ទឹក​បាញ់​នោះ​ជ្រាប

មិន​គួរ​ប្រញាប់​ផាត់​មុខ​ភ្លាម​ៗ​ពេក​ទេ​ គួរ​ទុក​ឲ្យ​គ្រឿង​សម្អាង​ថែរក្សា​ស្បែក​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​សិន​សឹម​ផាត់​មុខ​។​

ប្រភព៖ gurl ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម