ជីវិតនឹងប្រសើរឡើងបើអ្នកបានធ្វើរឿងទាំងនេះ!

  • 2017-10-11 01:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាយ​ដឹង​ថា ១០​ ឆ្នាំ​ខាង​មុខ​ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​? ច្បាស់​ណាស់​អ្វី​ដែល​គ្រប់​គ្នា​ប្រាថ្នា​គឺ​ចង់​ឱ្យ​ជីវិត​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​ឡើង​ ហើយ​វា​ទាម​ទារ​ឱ្យ​យើង​ចេះ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ រៀន​ស្វែង​យល់ និង​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​ជីវិត​នា​ពេល​អនាគត​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ធំ​ៗ​ទាំង ​៥ ដែល​គួរ​តែ​អនុវត្ត​តាម ​ប្រសិន​បើ​អ្នក​ចង់ធ្វើឱ្យជីវិតប្រសើរឡើង៖

១. ផ្តើម​ពី​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​៖ ទោះ​អ្នក​គិត​ថា​ចំនុច​ដែល​អ្នក​កំពុង​ឈរ​នេះ​ពិត​ជា​ផ្តល់​ភាព​ស្រណុក​សុខ​ស្រួល​យ៉ាង​ណា​ក្តី​ តែ​ណា​គ្មាន​ថ្ងៃ​បាន​រីក​ច្រើន​ទេ​បើ​អ្នក​មិន​ព្រម​ក្រោក​ចេញ​ពី​កន្លែង​នេះ​ហើយ​បន្ត​ទៅ​កន្លែង​ថ្មី​មួយ​ទៀត​។ គួរ​ចាប់​ផ្តើម​ធ្វើ​ការងារ​ណា​ដែល​អ្នក​មិន​ធ្លាប់​ប្រឡូក​ពី​មុន​សោះ​ ឬ ធ្វើ​រឿង​ដែល​អ្នក​ស្អប់​និង​ខ្លាច​បំផុត ​នោះ​អ្នក​នឹង​ទទួល​បទ​ពិសោធន៍​ថ្មី​ហើយ​ប្លែក​។

រូបតំណាង

**២. ថែ​រក្សា​សុខភាព​៖** សុខភាព​គឺ​ជា​ទ្រព្យ​ប្រចាំ​កាយ​ដែល​មិន​អាច​កាត់​ថ្លៃ​ ប្រសិន​បើ​អ្នក​គ្មាន​សុខភាព​ល្អ​ទេ​ធ្វើ​ម្តេច​នឹង​ស្វែង​រក​ដំណើរ​ជីវិត​ដែល​ប្រសើរ​បាន​? អ្នក​គួរ​បង្កើត​ទម្លាប់​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ល្អ ​បែង​ចែក​ពេល​វេលា​សម្រាក​ ការ​ហាត់​ប្រាណ​និង​ការ​លំហែកាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ បើ​ដឹង​ថា​ខ្លួន​ឈឺ​គួរ​ទទួល​យក​ការ​ព្យាបាល​ភ្លាម​ៗ​កុំ​បន្ត​ពន្យារ​ពេល​ឱ្យ​សោះ​។

៣. កំណត់​គោល​ដៅ​និង​ជំហាន​៖ កំណត់​ទីតាំង​ឬ​ចំនុច​ដែល​អ្នក​ចង់​ទៅ​ដល់​ ហើយ​ដាក់​សំណួរ​សម្រាប់​ខ្លួន​ឯង​ថា៖ «ទៅ​ដើម្បី​អ្វី​? ទៅ​ត្រឹម​ចំនុច​ណា​? ទៅ​នៅ​ពេល​ណា ​និង​ទៅ​ដោយ​របៀប​ណា​?»

រូបតំណាង

៤. ទម្លាប់​សន្សំ​លុយ​៖ គេ​និយាយ​ថា​លុយ​មិន​សំខាន់​ តែ​សំខាន់​គឺ​អត់​លុយ​! ពិត​​ហើយ​លុយ​មិន​សំខាន់​ទេ​វា​គ្រាន់​តែ​ក្រដាស​មួយ​សន្លឹក​ដែល​មនុស្ស​ផ្ទេរ​ទៅ​ផ្ទេរ​មក​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​យើង​គ្មាន​លុយ​តើ​ឱ្យ​រស់​នៅ​យ៉ាង​ម៉េច​ទៅ​? មិនថា​អ្នក​បាន​រៀប​ចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏​ដោយ ​តែ​បើ​គ្មាន​ទម្លាប់​សន្សំ​លុយ​ទុក​ទេ​អ្នក​ក៏​មិន​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​បាន​ជោគ​ជ័យ​ដែរ​។

៥. បង្កើត​មិត្ត​មិន​បង្កើត​សត្រូវ​៖ តាម​ការ​ស្រាវ​ជ្រាវ​របស់​មហាវិទ្យាល័យ ​Havard នៅ​ឯ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ចំណែក​មួយ​ដ៏​ធំ​របស់​ជីវិត​ដែល​មាន​សុភមង្គល​នោះ​គឺ​ការ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​។ ត្រូវ​ស្រឡាញ់​ខ្លួន​ឯង ​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ និង​ចេះ​ចែក​រំលែក​ភាព​រីករាយ​នោះ​ទៅ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​៕

ចុចអាន៖ហេតុផលដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់​ៗ​ ចាំបាច់​ខំ​ប្រឹង​ធ្វើ​អ្វី​​ថ្មី​ៗជា​រៀងរាល់ថ្ងៃ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម