កាត់បន្ថយការឈឺចាប់ពេលមករដូវដោយវិធី ៤ យ៉ាង

  • 2017-10-10 01:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឈឺ​ចាប់​ពេល​មក​រដូវ​មិន​មែន​កើត​ឡើង​ចំពោះ​ស្ត្រី​គ្រប់​គ្នា​ ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​ដែរ​សម្រា​ប់​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះ​។ ប្រសិន​បើ​អ្នក​តែង​តែ​មាន​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​ កញ្ញដូច្នេះមែន​ សូម​ណែ​នាំ​ឱ្យ​អ្នក​អនុវត្ត​តាម​វិធី​សាស្ត្រ​ទាំង​ ៤ ​ខាង​ក្រោម​នេះ​៖

១. ជៀស​វាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ឬ​មាន​ជាតិ​ហ្គាស​៖ ជៀស​វាង​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស ​ឱ្យ​បាន​មួយ​សប្តាហ៍​មុន​មក​រដូវ​។ វា​ជួយ​កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន​ដែល​មាន​ក្នុង​រាង​កាយ ​ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​។ គួរ​ជំនួស​ដោយ​ការ​ផឹក​ទឹក​ធម្មតា​វិញ​ ដើម្បី​រក្សា​បរិមាណ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។

២. គេង​ឱ្យ​បាន​ច្រើន​៖ ជៀស​វាង​ការ​ហាត់​ប្រាណ​ឬ ​ធ្វើ​ចលនា​ធ្ងន់​ៗ​ ហើយ​ត្រូវ​ព្យាយាម​គេង​ដាក់​ខ្លួន​ឱ្យ​ត្រង់​លើ​គ្រែ​។

៣. របប​អាហារ​៖ ត្រូវ​ជ្រើស​រើស​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ហ្វាយ​ប័រ​ច្រើន​ដូច​ជា​ផ្លែ​ឈើ​ និង​បន្លែ​បៃតង​។

៤. ស្អំ​ពោះ​៖ អាច​ប្រើ​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហ​ៗ​ស្អំ​ត្រង់​កន្លែង​ដែល​ឈឺ​ នៅ​ពេល​មក​រដូវ​។ នេះ​ជា​វិធី​សាស្រ្ត​បុរាណ​បន្តិច​តែ​វា​ពិត​ជា​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន​៕

ចុចអាន៖កត្តា​៦​យ៉ាង​​ធ្វើ​ឲ្យ​នារី​មិន​មក​រដូវ និង​រដូវ​មិន​ទៀង

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម