ញ៉ាំបង្កងធ្វើឱ្យ ជួយ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ

  • 2017-10-06 03:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​មាន​សម្រស់​ស្អាត​ក្មេង​ជាង​វ័យ ​អ្នក​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រើ​ប្រាស់​ផលិតផល​តែ​ម្យ៉ាង​ទេ​។ ស្បែក​ដែល​មាន​សុខភាព​ល្អ ​ទាម​ទារ​ឱ្យ​មាន​ជីវជាតិ​ចិញ្ចឹម​ពី​ខាង​ក្នុង​តាម​រយៈ​ការ​បរិភោគ​អាហារ​ និង​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​។ ​ថ្ងៃ​នេះ ​កញ្ញា​ នឹង​លើក​យក​ពី​អាថ៌កំបាំង​នៃ​ការ​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ ​ដោយ​គ្រាន់​បរិភោគ​បង្កង។

បង្កង​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ ដែល​ជួយ​បង្កើន​ភាព​ភ្លឺ​ថ្លា​ឱ្យ​ស្បែក ​និង​ពន្លឿន​ការ​ជួស​ជុស​កោសិកា​ខូចៗ ​ធ្វើ​ឱ្យ​កោសិកា​ថ្មី​ឆាប់​កកើត​ឡើង​វិញ​។ មិន​តែ​ប៉ុណ្ណោះ ​ញ៉ាំ​បង្កងធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ព្រោះ​វា​​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ និង​មានជាតិ​កូឡេស្តេរ៉ូល​ទាប​ដូច្នេះ​អ្នក​មិន​បាច់​បារម្ភ​ខ្លាច​ឡើង​ទម្ងន់​ទេ​។ ជាតិ​ខ្លាញ់ អូម៉េហ្គា​ ៣ ​ដែល​មាន​ក្នុង​បង្កង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​របស់​រាង​កាយ​រឹង​មាំ ហើយ​សមត្ថភាព​ខួរ​ក្បាល​ក៏​កាន់​តែ​មាន​សន្ទុះ។ សម្រាប់​អ្នក​ដែល​កំពុង​មាន​របួស​ យើងសូមណែនាំឱ្យបរិភោគ​សាច់​បង្កង​ព្រោះ​វាធ្វើ​ឱ្យ​របួស​នោះ​ឆាប់​ជា​សះ​ស្បើយ៕

ចុចអាន៖មិន​ចង់​មាន​គ្រោះ​ថ្នាក់! ​មនុស្ស​៥​ប្រភេទ​នេះ ហាម​ញ៉ាំ​ផ្លែ​ម្រះ​ដាច់​ខាត​

ប្រភព៖ herworldplus ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម