មកពី holiday វិញការងារគរដូចភ្នំគួរ​ដោះ​ស្រាយ​យ៉ាង​ណា​ល្អបំផុត?

  • 2017-09-25 13:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ត្រលប់​ពី​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ គ្រប់​គ្នា​ប្រាកដ​ជា​ធុញ​ទ្រាន់​ព្រោះ​គិត​ថា​នឹង​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​សម្រាប់​ថ្ងៃ​ចូល​ធ្វើ​ការ ​ឬ​ត្រលប់​ទៅ​រក​ស៊ី​វិញ​។ ដោយ​សារ​តែ​ការ​ងារ​អាច​នឹង​កក​ស្ទះ​ក្នុង​អំលុង​ពេល​ឈប់​សម្រាក ​ដូច្នេះ​អ្នក​គួរ​តែ​សាក​ល្បង​ជាមួយ​វិធីសាស្ត្រ​រៀប​ចំ​ការងារ​ឡើង​វិញ​ដូច​ខាង​ក្រោម​៖

១. ទាញ​ក្រដាស​និង​ប៊ិក​៖ អ្នក​មិន​អាច​ចងចាំ​បាន​គ្រប់​ចំនុច​​នោះ​ទេ​ព្រោះ​ការងារ​សំខាន់​អាច​នឹង​មាន​ច្រើន​ ដូច្នេះ​វា​ទាម​ទារ​ឱ្យ​អ្នក​មាន​កំណត់​ត្រា​។

២. រៀប​តាម​លំដាប់​៖ មិន​មែន​នឹក​ឃើញ​ធ្វើ​អ្វី​ក៏​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​នោះ​ទេ ​ត្រូវ​កំណត់​យក​ការងារ​ណា​ដែល​សំខាន់​ជាង​គេ​យក​មក​ធ្វើ​មុន​។

៣. ប្រមូល​អារម្មណ៍​មក​វិញ​៖ ក្រោយ​ពី​សម្រាក​លំហែ​កាយ​រួច​ គួរ​គប្បី​ប្រមូល​អារម្មណ៍​ឱ្យ​បាន​មូល​មក​លើ​ការងារ​ប្រចាំ​ថ្ងៃ​វិញ​។

៤. បញ្ចូល​កំណត់​ត្រា​ក្នុង​ប្រព័ន្ធ​អេឡិច​ត្រូនិច​៖ អ្នក​អាច​វង្វេង​ដៃ​ទុក​ក្រដាស​ដែល​កត់​ត្រា​ចំនុច​ដែល​ត្រូវ​ធ្វើ ​ប៉ុន្តែ​ប្រសិន​បើ​បញ្ចូល​វា​ទៅ​ក្នុង​សម្ភារៈ​អេឡិចត្រូនិច ​ដូច​ជា​ក្នុង​ទូរសព្ទ​ដៃ នោះ​អ្នក​នឹង​មិន​ភ្លេច​វា​ទេ​៕

ចុចអាន៖ស្ត្រីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះសោះឡើយ!

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម