ហេតុអី មាន សូនីតា ស្លៀករ៉ូបរូបពស់ក្នុងកម្មវិធីបែបនេះអ៊ីចឹង?

  • 2017-09-17 07:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយ​ភាព ​ដែល​ប្រិយ​មិត្ត​ស្គាល់​ថា​ជា​ «រាជនី​ក្រម៉ា» បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​មហា​ស្រព​ទូរទស្សន៍​អាស៊ាន​-ជប៉ុន ​កាល​ពី​ថ្ងៃ​ទី​ ១០ ​កញ្ញា ​កន្លង​ទៅ​។ ក្នុង​ចំណោម​ប្រទេស​ទាំង ​១១ នាង​គឺ​ជា​អ្នក​តំណាង​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នោះ​នៅ​ឯ​ទីក្រុង​ម៉ានីល ​ប្រទេស​ភីលីពីន​។

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កត់​សម្គាល់​នោះ​គឺ ​សូនីតា បាន​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ​ដែល​មាន​ច្នៃ​រូប​ពស់​ តើ​ហេតុអ្វី​បាន​ជា​នាង​ជ្រើស​រើស​ស្លៀក​ពាក់​បែប​នេះ? តាម​រយៈ​សារ​ខ្លី​ដែល​បង្ហោះ​លើ​បណ្តាញ ​Instagram ​ព្រម​ជាមួយ​រូប​ថត​របស់​នាង​បាន​ឱ្យ​ដឹង​ថា​៖ «នាង​សម ​នាង​សួន​ នាងចេះ​រៀប​ខ្លួន​តាម​កាលៈ​ទេសៈ​ មាន​មិត្តភក្តិ​ជា​ច្រើន​បាន​ឆ្ងល់​ថា​ ហេតុអី​បាន​ជ្រើស​រើស​ដាក់​រូប​ពស់​?នៅ​លើ​រ៉ូប​ដែល ​>> ​នាង​ << បាន​ពាក់​នៅ​ថ្ងៃ​អាស៊ាន​? មិន​លាក់​បាំង​ទេ​ នាង​កើត​ឆ្នាំ​ពស់ ​ហើយ​ពស់​នាង​គួរ​អោយ​ស្រលាញ់​ គ្មាន​ពិស ​ហើយ​ក៏​គ្មាន​ល្បិច​ដែរ​ និយាយ​ទៅ​ខ្ចូត​ម្ម៉ង​? »

ប្រភព៖ @meansonyta

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម