បុរស ៦ ប្រភេទដែលនារីប្រាថ្នាចង់បានជាងបុរសសម្បូរលុយ
- 2017-09-15 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរស ៦ ប្រភេទដែលនារីប្រាថ្នាចង់បានជាងបុរសសម្បូរលុយ
បុរសមួយចំនួនតែងតែនិយាយថាមនុស្សស្រីស្រឡាញ់មនុស្សប្រុសសម្លឹងរកមើលតែអ្នកមាន ទោះម្នាក់នោះយ៉ាងម៉េចក៏ដោយ។ តែត្រូវដឹងថាមនុស្សស្រីមិនដូចគ្នាទាំងអស់ឡើយ ហើយបុរស ៦ ប្រភេទខាងក្រោមនេះគឺជាបុរសដែលនារីប្រថ្នាចង់បានជាជាងលុយទៅទៀត៖
១. មានការយកចិត្តទុកដាក់លើស្នេហា ៖ អាចនិយាយថាជាបុរសដែលនារីប្រាថ្នា ព្រោះមនុស្សតែងតែចង់បានភាពផ្អែមល្ហែម យកចិត្តទុកដាក់ និងការបារម្ភ មិនមែនជាមនុស្សប្រុសដែលគិតតែពីអារម្មណ៍ខ្លយនឯង ចង់មកក៏មក ចង់ទៅក៏ទៅនោះទេ តែគឺជាបុរសមានការស្រឡាញ់ ការអាណិត ខ្វល់ខ្វាយពីមនុស្សស្រី។
**២. មានគំនិតចាស់ទុំ ៖** មិនមែនមានន័យថាគាត់ជាមនុស្សចាស់កំរិលនោះទេ តែគាត់គឺជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ហើយយល់ការងារ មិនធ្វេសប្រហែស និង មានភាពម៉ដ្ឋចត់ក្នុងការងារ។ គាត់គិតបានវែងឆ្ងាយពីអនាគត មិនមែនជាមនុស្សគិតតែមួយថ្ងៃឲ្យតែរួចឡើយ។
៣. ចេះបែងចែកពេលវេលាច្បាស់លាស់ ៖ គាត់មានការគ្រប់គ្រងពេលវេលាបានច្បាស់លាស់ ពេលធ្វើការ ពេលរៀន ពេល សម្រាប់អ្នក និង ពេលសម្រាប់គ្រួសារ គឺគាត់មិនឲ្យលាយឡំគ្នានោះទេ ហើយក៏មិនឲ្យអ្នកខកពេលនោះដែរ។ គាត់ជាមនុស្សគោរពពេលវេលា ហើយក៏ស្រឡាញ់បេលវេលាផងដែរ មិនមែនចំណាយចោលទាំងគ្មានបានការទេ។
៤. បុរសដែលមានរូបរាងមាំទាំ ៖ ជាមនុស្សប្រុសដែលស្រឡាញ់សុខភាពខ្លួនឯង ហើយមិនខ្ជិលច្រអូសក្នុងការធ្វើអ្វីមួយ ហើយចេះរៀបចំខ្លួនស្របទៅតាមស្ថានភាព ថែមទាំងមើលទៅរឹងមាំ។ បុរសដែលចេះថែរក្សាសុខភាពខ្លួនឯង មិនមែនដើរតែស៊ីផឹកមិនដឹងពេល មិន ដឹងឈឺ មិនដឹងជាឡើយ។
៥. ចូលចិត្តលេងសើច និង តែងតែធ្វើឲ្យអ្នកសើចជាងយំ ៖ ជាមនុស្សម្នាក់ដែលតែងតែផ្ដល់ភាពរីករាយ និងស្រស់ថ្លាឲ្យយើង ហើយគ្រប់ពេលឲ្យតែមានគេគឺយើងភ្លេចរាល់ភាពមិនសប្បាយចិត្ត និង រឿងរ៉ាវមិនល្អ។ គាត់ជាអ្នកផ្ដល់ស្នាមញញឹមជាជាងទឹកភ្នែក ផ្ដល់ភាពកក់ក្ដៅជាជាងផ្ដល់លុយឲ្យយើងចាយ។
៦. ការពារយើងជាងការពារខ្លួនឯង ៖ គ្រប់ពេលគឺគាត់គិតពីអ្នកជាជាងខ្លួនឯង ហើយមិនចង់ឲ្យអ្នកលំបាកនោះទេ គឺគាត់ចង់ឃើញអ្នកមានក្ដីសុខ និង ទោះបីពេលខ្លះគាត់ហត់នឿយក៏ដោយ។
មនុស្សប្រុសល្អនៅតែមានតែមកពីយើងមិនទាន់ជួប ដូច្នេះជូនពរប្រិយមិត្តរបស់ កញ្ញា ឲ្យឆាប់បានជួបបុរសបែបនេះ៕
ចុចអាន៖៥វិធីជួយឲ្យជោគជ័យសម្រាប់អ្នកស្រឡាញ់បុរសវ័យកណ្ដាល