រង្វង់ភ្នែក​ខ្មៅ​ដូច​ខ្លាឃ្មុំ Panda នឹងរលុបភ្លាមដោយសារវត្ថុ ៣ យ៉ាងនេះ

  • 2017-08-17 08:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​ពេល​នេះ​ទៅ​អ្នក​មិន​បាច់​បារម្ភ​ខ្លាច​រង្វង់​ភ្នែក​ខ្មៅ​ដូច​ខ្លា​ឃ្មុំ ​Pandaទៀត​ទេ បើ​ទោះ​បី​ជា​អ្នក​មិន​បាន​គេង​គ្រប់​គ្រាន់ ​ឬ​ដើរ​លេង​ដាច់​យប់​ក៏​ដោយ​។ ថ្ងៃ​នេះ​កញ្ញា​សូម​ណែ​នាំ​នូវ​វិធីលាយគ្រឿង​ផ្សំ​ដែល​មាន​តម្លៃ​ថោក​ទាំង ​៣​ មុខ​ ដើម្បី​ជួយ​អ្នក​ឱ្យ​គេច​ផុត​ពី​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ដោយ​សារ​ការ​គេង​មិន​គ្រប់​គ្រាន់​បាន​៖

គ្រឿងផ្សំ៖

១. ផ្លែ​ប៉េង​ប៉ោះ​៖ គាបយកតែទឹក

២. ទឹក​ក្រូច​ឆ្មារ

៣. ម្សៅ​រមៀត​

វិធីធ្វើ៖

១. លាយ​គ្រឿង​ផ្សំ​ទាំង​បី​បញ្ចូល​គ្នា​។

២. យក​សំឡី​ទៅ​ជ្រលក់​ក្នុង​ល្បាយ​ឱ្យ​ជោករួច​យក​មក​បិទ​នៅ​លើ​ជុំវិញ​រង្វង់​ភ្នែក។

៣. ទុក​ចោល​រហូត​ដល់​សំឡី​អស់​ជាតិ​សើម ​ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។

ចំណាំ៖ ទន្ទឹម​នឹង​ការ​អនុវត្ត​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​គួរ​ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ណា​មួយ​នៅ​ត្រង់តំបន់​រង្វង់​ភ្នែក​ខ្មៅ ​ជា​ពិសេស​ត្រូវ​បង្កើន​ការ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​៕

ចុចអាន៖ញេច​មុនរួច​មានស្នាម​ សាក ៦ វិធី​​នេះម្ដង គ្មាន​​សល់​ស្នាម​ និង​ជួយ​ឲ្យ​មុខ​កាន់តែ​រលោង

ប្រភព៖ thoibao ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម