ខោអាវប្រភេទណាខ្លះ ដែល​ស្រី​ៗគួរស្លៀកក្នុងអំឡុងពេលមករដូវ?

  • 2017-07-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​គឺ​ជា​រឿង​ធម្មជាតិ​របស់​ស្ត្រី ​ប៉ុន្តែ​ច្បាស់​ណាស់​ថា​វា​តែង​តែ​ផ្តល់​នូវ​ផល​រំខាន​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​គ្មាន​ផា​សុកភាព​។ ​ដូច្នេះ ​កញ្ញា ​សូម​ណែ​នាំ​នូវ​សម្លៀក​បំពាក់​ទាំង​ ៤ ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​ភាព​ងាយ​ស្រួល​ក្នុង​អំលុង​ពេល​មក​រដូវ​៖

១. ខោ​យឺត​រឹប​ជើង​វែង​៖ វា​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​ធ្វើ​ចលនា ជា​ពិសេស​អ្នក​មិន​បាច់​បារម្ភ​អំពី​ការ​ខូច​ទ្រង់​ទ្រាយ​របស់​សំឡី​អនាម័យ​ទេ​។

២. ខោ​រលុង​រឹប​ជើង

៣. រ៉ូប​ផាយ​ៗ

៤. អាវ​ក្រៅ​វែង​៖ វា​អាច​ជួយ​បិទ​បាំង​ប្រសិន​បើ​សំឡី​អនាម័យ​របស់​អ្នក​ជ្រាប​។

៥. ស្បែក​ជើង​ឃ្លប់​៖ ស្បែក​ជើង​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ផា​សុក​ភាព និង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ក្នុង​អំលុងពេលមករដូវដែរ៕

ប្រភព៖ gurl ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម