មិន​ចង់​អាយុ​ខ្លី អ្នក​ធ្វើ​ការ​ការិយាល័យ​ត្រូវ​ចោល​ទម្លាប់​ទាំង​នេះ​ភ្លាម

  • 2017-06-20 03:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ជា​ប្រចាំ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សុខភាព​អ្នក​ចុះ​ដុនដាប​បើ​សិន​ជា​អ្នក​នៅ​តែ​បន្ត​ប្រព្រឹត្ត​វា​ជា​ប្រចាំ​ថ្ងៃ។

អង្គុយ​ច្រើន ខ្ជិល​ធ្វើ​ចលនា

អង្គុយ​ច្រើន ខ្ជិល​ធ្វើ​ចលនា​ធ្វើ​ឲ្យ​ចំនួន​ខ្លាញ់​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នេះ​គឺ​ជា​មូលហេតុ​ដែល​បុគ្គលិក​ការិយាល័យ​ច្រើន​មាន​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម បេះដូង និង​ធាត់​ជាង​អ្នក​ធ្វើ​ការងារ​ដទៃ។

ធ្វើ​ការ​បណ្ដើរ ញ៉ាំ​បណ្ដើរ

ទម្លាប់​មួយ​ទៀត​របស់​ក្រុម​បុគ្គលិក​ការិយាល័យ​នោះ​គឺ ញ៉ាំ​បណ្ដើរ ធ្វើ​ការ​បណ្ដើរ។ តុ​ធ្វើ​ការ​ប្រែ​ក្លាយ​ជា​តុ​ញ៉ាំ​អាហារ ពេល​ណា​នៅ​លើ​តុ​ក៏​មាន​នំ​ចំណី។ ញ៉ាំ​បណ្ដើរ មើល​កុំព្យូទ័រ លេងFacebook ផង ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ដើរ​មិន​បាន​ល្អ ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីដ​ច្រើន។ អាស៊ីដ​វាយ​លុក​ក្រពះ​បណ្ដាល​ឲ្យ​រលាក​ក្រពះ។

ញៀន​កាហ្វេ​អ៊ីន

កាហ្វេ ទឹក​បន្ថែម​ថាមពល សុទ្ធ​តែ​ជា​ភេសជ្ជៈ​ដែល​ពោរពេញ​ទៅ​ដោយ​កាហ្វេ​អ៊ីន​ដែល​អ្នក​ធ្វើ​ការ​ការិយាល័យ​និយម​ចូលចិត្ត ព្រោះ​វា​អាច​ជួយ​ដាស់​ស្មារតី​ឲ្យ​ភ្លឺ​ស្វាង ជ្រះ​ស្រឡះ។ តែ​បើ​ញៀន​វា​ខ្វះ​មិន​បាន នឹង​មាន​បញ្ហា​ដល់​សុខភាព។ កាហ្វេ​អ៊ីន​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង ញៀន មាន​អារម្មណ៍​ព្រួយ​បារម្ភ តឹង​តែង ឈឺ​ក្បាល វិល​មុខ និង​បត់​ជើង​តូច​ច្រើន​ដង​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក៕

ប្រភព៖ Phunutoday ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម