ម៉ូដ​រ៉ូប​សាមញ្ញៗ តែ​មាន​ភាព​​ទាក់ទាញ​ខ្លាំង ដែល​ស្រី​ៗ​មិន​គួរ​មើល​រំលង

  • 2017-01-20 04:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ​យើង​ ​​មក​មើល​ម៉ូដ​រ៉ូប​​​ស្អាត​ៗ​ខាង​ក្រោម​បន្តិច​មើល៍។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ម៉ូដ​​រ៉ូប​ចូល​រួម​កម្មវិធី​ ឬ​ក៏​ សម្រាប់​ស្លៀក​ប្រចាំ​ថ្ងៃ​​​ ប្រាកដ​ជា​ត្រូវ​ចិត្ត​មិន​ខាន។ ​អាច​​ពិចារណា​កាត់​បាន​ណា៎!

១.​ រ៉ូប​ពណ៌​ខ្មៅ​៖ ជា​ម៉ូដ​ដ៏​ពេញ​និយម​បំផុត​មួយ​ព្រោះ​វា​តែង​តែ​ស្អាត​មិន​ចេះ​ហួស​សម័យ។​ ​​​​

២. រ៉ូប​ក្រហម៖ មិន​ដូច​រ៉ូប​ខ្មៅ​ទេ,​ រ៉ូប​ក្រហម​សម្រាប់​អ្នក​ដែល​ចង់​បាន​ភាព​លេច​ធ្លោ​។​ បើ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ជុំវិញ​ខ្លួន​ ជាពិសេស​ពី​ប្រុស​ៗ​នោះ​ រ៉ូប​ប្រភេទ​នេះ​អាច​ជួយ​បាន។​

៣. រ៉ូប​វែង​បែប​ Maxi៖ ជា​ម៉ូដ​ស្អាត​តម្រូវ​សម្រាប់​ស្ត្រី​គ្រប់​រូប​ជា​ទូទៅ។​

៤.​​ រ៉ូប​ក្រណាត់​ត្រឹម​ជង្គង់៖ ​អាច​ស្លៀក​ចូល​រួម​​ពិធី​​ច្រើន​​​យ៉ាង​បាន។​​ បើ​​បន្ថែម​គ្រឿង​អលង្ការ​ខ្លះ​ក៏​មើល​ទៅ​ស្អាត​ដែរ។

៤. ម៉ូដ​ចង​ចង្កេះ៖ ​មើល​ទៅ​រាង​តូច​នៅ​ចង្កេះ​ ហើយ​ទូលាយ​នៅ​ខាង​ក្រោម។​ ម៉ូដ​ប្រភេទ​នេះ​ត្រូវ​ជាមួយ​អ្នក​មាន​រាង​ស្លីម។ វា​ក៏​អាច​ជួយ​បិទបាំង​អ្នក​ដែល​មាន​ភ្លៅ​​ធំ​​ដែរ។​

៥. ម៉ូដ​អាវ​វែង៖ ម៉ូដ​នេះ​ក៏​ឡូយ​ដែរ​ ព្រោះ​ដំបូង​ឡើយ​វា​ច្នៃ​ចេញ​ពី​អាវ​ប្រុស​ៗ​ ហើយ​ក៏​វិវដ្ដ​ជា​បន្ត​បន្ទាប់។ យើង​អាច​លេង​ម៉ូង​នេះ​ជាមួយ​ខោវប៊យ​រឹប​បាន។​

៦. រ៉ូប​ ស៖ អាច​ស្លៀក​​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ ឬ កម្មវិធី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។​ បើ​បន្ថែម​គ្រឿង​លម្អ​​ពណ៌​ខ្មៅ​ ឬ ​ប្រផេះខ្លះ​ក៏​មើល​ទៅ​ស្អាត​ដែរ។​​​​

៧. ម៉ូដ​ចម្រុះ​បែប​ Cocktail៖ ត្រូវ​ជាមួយ​កម្មវិធី​ពេល​ល្ងាច​សម្រាប់​អ្នក​ចង់​បាន​ទាន់​សម័យ​ និង​សិចស៊ី។​ សម្រាប់​ចូល​ ​Club ​ក៏​ត្រូវ​ដែរ។​

៨. ម៉ូដ​រ៉ូប​សម្រាប់​ស្លៀក​ប្រចាំ​ថ្ងៃ៖ នេះ​ជា​ម៉ូដ​ដ៏​សាមញ្ញ​​ និង​ធូរ​ថ្លៃ​។ អាច​ស្លៀក​​ប្រចាំ​ថ្ងៃ​ដូច​ជា​ទៅ​រៀន​, ដើរលេង ឬ​ទៅ​មើល​កុន​ជាមួយ​មិត្តភ័ក្ដិ​ជា​ដើម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម