ជិត​ចូល​ឆ្នាំ​ចិន​ហើយ​ គួរឲ្យអាំងប៉ាវ ឬ​ទិញ​កាដូ​អ្វី​ឲ្យ​សង្សារ?

  • 2017-01-17 04:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ត្រៀម​របស់​អ្វី​ឲ្យ​សង្សារ​អត់​ សម្រាប់បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ? ​ មាន​ជម្រើស​ច្រើន​ដែល​យើង​អាច​​ពិចារណា​បាន។ ក្រៅពីអាំងប៉ាវ​​ ​ចង់ Surprise ​មិត្ត​ប្រុស!​ សាកមក​មើល​គំនិត​មួយ​ចំនួន​ខាងក្រោមនេះមើល៍៖

១. សៀវភៅ​បិទរូប​ស្នេហា​៣៦៥​ថ្ងៃ៖ យើង​អាច​ធ្វើ​បាន​ដរាប​ណា​ស្នេហា​យើង​មាន​រយៈពេល​លើស​ពី១ឆ្នាំ​ហើយ។​ តុបតែង​សៀវភៅ​ឲ្យ​ស្អាត​រួម​ជាមួយ​រូប​ថត​អនុស្សាវរីយ៍​ដែល​បាន​ថត​ជាមួយ​គ្នា​កន្លង​មក​ និង​ពាក្យ​ក្នុង​ចិត្ត​ដែល​ចង់​ប្រាប់​គាត់​។​ គ្រាន់​តែ​គិត​ក៏​ស្វីត​ដែរ!

​២. សម្លៀកបំពាក់៖ ​ បើ​គាត់​នៅ​ជា​សិស្ស​ យើង​អាច​ទិញ​ខោអាវ​ម៉ូដ​ថ្មី​ពេញ​និយម​ឲ្យ​បាន។​ បើ​ជា​អ្នក​ធ្វើ​ការ​ អាច​មើល​អាវ​សាច់​ក្រណាត់​ ឬ​ក្រវាត់កក៏​បាន។​

៣. សំបុត្រ​កុន៖ ​ជា​កាដូ​មួយ​បែប​ដែល​បាន​ទាំង​​សប្បាយ​​ បាន​ទាំង​ឱកាស​ចំណាយ​ពេល​ជាមួយ​គ្នា។

៤. អំណោយ​ជា​កន្ត្រក​៖ នរណា​មិន​​ភ្ញាក់​ផ្អើល​​ពេល​ឃើញ​​​ឥវ៉ាន់​មួយ​កន្ត្រក​ផ្ទុក​ទៅ​ដោយ​របស់របរ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ?

៥. ជូន​រូប​ Idol​ ក្នុង​ចិត្ត​របស់​គាត់៖ ដូច​ជា​តារា​បាល់ទាត់, តារា​សម្ដែង​ ឬ អ្នក​និពន្ធ​ជា​ដើម។​ ​

៦. ស្រា​សំប៉ាញ៖ បើ​សិន​ជា​អ្នក​ស្រឡាញ់​គ្នា​យូរ​ឆ្នាំ​ហើយ​នោះ​ វា​ក៏​ជា​គំនិត​ល្អ​ដែរ​ក្នុង​ទិញ​ស្រា​សំប៉ាញ​មក​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​គ្នា​ក្រោម​បរិយាកាស​ដ៏​រ៉ូមែនទិក៕

ប្រភព៖ 123NewYear ប្រែ​សម្រួល៖ Chhai Yarith