ស្ត្រី​ជា​ប្រពន្ធម្នាក់ សុខ​ចិត្ត​បញ្ចប់​ជីវិត​មង្គលការ​១០​ឆ្នាំចោល​ ដោយ​សារ​ប្ដី​ញៀន​ស្ទូច​ត្រី​ខ្លាំង​ពេក

  • 2022-12-16 04:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​ដាក់​ចំណង់ចំណូល​ចិត្ត​ស្ទូច​ត្រី​របស់​ខ្លួន​ខ្ពស់​ជាង​ការ​មើល​ថែ​ទាំ​គ្រួសារ​ បុរស​ម្នាក់​មក​ពី​ប្រទេស​ចិន​ត្រូវ​បាន​ប្រពន្ធ​ដាក់​ពាក្យ​សុំលែងលះ។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញព័ត៌មាន Sohu បាន​រាយការណ៍​ថា នារី​ចិន​ម្នាក់​មក​​ពី​ខេត្ត San Dong បាន​ដាក់​ពាក្យ​បណ្ដឹង​លែងលះ​ប្ដី​របស់​ខ្លួន ក្រោយ​ទ្រាំ​ទ្រ​លែង​បាន​អស់​រយៈ​ពេល​១០​ឆ្នាំ  ព្រោះ​ប្ដី​នាង​ញៀន​នឹង​ការ​ស្ទូច​ត្រីខ្លាំង​ពេក។

នារី​វ័យ ៣៥​ឆ្នាំ​ ត្រកូល Zhang បាន​ឲ្យ​ដឹង​ថា ខណៈ​នាង​ត្រូវ​ធ្វើ​ការងារ​ផ្ទះ និង​មើល​ថែ​ទាំ​កូន​ផង​នោះ​ ប្ដី​នាង​រវល់​តែ​ចុច​ទូរសព្ទ​ដើម្បី​ស្វែង​រក​ន្លែង​ស្ទូច​ត្រី​បន្ត​ទៀត។

“ព្រឹក​ថ្ងៃ​ណា​ក៏​ខ្ញុំ​ត្រូវ​ក្រោក​មុន​ម៉ោង ៦​ព្រឹក​ដើម្បី​ចំអិន​ម្ហូប​ឲ្យ​កូន និង​ប្ដី ហើយ​បាយ​ម្ហូប​រួច​អស់​ហើយ ទើប​ប្ដី​ខ្ញុំ​ងើប។ បាយ​ល្ងាច​ក៏​ដូច​គ្នា ក្រោយ​ពេល​បាយ​ល្ងាច គឺ​ប្ដី​ខ្ញុំ​ចេញ​ទៅ​ស្ទូច​ត្រី​ដល់​កណ្ដាល​អធ្រាត្រ​ទើប​ចូល​ផ្ទះ​វិញ។ រយៈ​ពេល​១០​ឆ្នាំ​មក​នេះ គឺ​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ” នារី​ត្រកូល Zhang ឲ្យ​ដឹង។

ក្រោយ​ពេល​ជួប​ដើម្បី​ផ្សះផ្សារ​បី​ដង ខាង​ប្រុស​ត្រកូល Sun នៅ​ទី​បំផុត ក៏​យល់​ព្រម​នឹង​ការ​សុំលែងលះ​របស់​ប្រពន្ធ​ខ្លួន។ ចៅ​ក្រម Fu Honglian អ្នក​កាត់​ក្ដី​ការ​លែងលះ​នេះ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ការ​ស្ទូច​ត្រី​មិន​មែន​ជា​អំពើ​អាក្រក់​ក៏​ដោយ តែ​អ្វី​ៗ​ទាំងអស់​គួរ​មានការ​កំណត់ មិន​គួរ​លើស​ពេក​នោះ​ឡើយ៕

ប្រែ​សម្រួល៖ Caramel

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម