ហោរាសាស្ត្រឆ្នាំ២០២២ ប្រចាំខែធ្នូ សម្រាប់តារានិករទាំង ១២

  • 2022-12-07 02:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រឡេកមកមើលជីវិតស្នេហា សុខភាព ទាំងផ្លូវកាយផ្លូវចិត្ត សេដ្ឋកិច្ចហិរញ្ញវត្ថុ របស់តារានិករទាំង ១២ សម្រាប់ខែធ្នូ នាចុងឆ្នាំ ២០២២ នេះ តើមានការប្រែប្រួលយ៉ាងណាដែរ ពីកញ្ញា ខាងក្រោម៖

១.Aries

  • ជីវិតស្នេហារបស់អ្នក នឹងប្រែជាស្ងប់ស្ងាត់។
  • នឹងគ្មានការឈ្លោះប្រកែកគ្នារវាងអ្នក និងគូស្នេហ៍របស់អ្នកឡើយ។
  • ប្រសិនបើមានកូន គឺកូនរបស់អ្នកនឹងសប្បាយចិត្តពេលឃើញអ្នកចុះសម្រុងគ្នា។
  • ផ្នែកហិរញ្ញវត្ថុ និងអាជីព នឹងកាន់តែល្អ។
  • ផ្នែកសុខភាព នឹងមិនមានអ្វីត្រូវគិតច្រើនទេ។
  • អ្នកនឹងឆ្លងកាត់បញ្ហាប្រឈមមួយចំនួន ជាមួយសុខភាពរបស់អ្នក ដោយសារតែការប្រែប្រួលអាកាសធាតុ។

២.Taurus

  • អ្នកនឹងត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានការឡើងតំណែង ដែលអ្នកតែងតែចង់បាន។
  • គ្មានជំងឺណាមួយ មករំខានដល់សុខភាពរបស់អ្នក ក្នុងខែនេះឡើយ។
  • បើជាសិស្ស នឹងធ្វើបានល្អ ក្នុងការសិក្សា ហើយអាចនឹងទទួលបានអាហារូបករណ៍ទៀតផង។

៣. Gemini

  • គ្មានអ្វីនឹងកើតឡើងខុសពីធម្មតាទេ ក្នុងខែនេះ។
  • វានឹងធ្វើឱ្យអ្នក មានអារម្មណ៍ថា អ្នកកំពុងខិតខំប្រឹងប្រែងយ៉ាងត្រឹមត្រូវ ជាមួយនឹងអាជីពរបស់អ្នក។
  • ផ្នែកហិរញ្ញវត្ថុ នឹងកើនឡើង ព្រោះអាជីវកម្មរបស់អ្នក បានទទួលប្រាក់ចំណេញល្អ។
  • នៅក្នុងគ្រួសាររបស់អ្នក ជីវិតអាពាហ៍ពិពាហ៍ នឹងឈានទៅរកភាពល្អប្រសើរ។
  • អ្នក និងគូស្នេហ៍ នឹងធ្វើការជាមួយគ្នា ដើម្បីជីវិតស្នេហាកាន់តែរុងរឿង។

៤. Cancer

  • អ្នកនឹងប្រឈមមុខនឹងបញ្ហាតិចតួច ជាមួយនឹងសុខភាពរបស់អ្នក។
  • អ្នកអាចនឹងទទួលរងនូវជំងឺតិចតួច ដែលអាចដោះស្រាយដោយខ្លួនឯង ទោះបីជាមិនបានទៅរកគ្រូពេទ្យក៏ដោយ។
  • ផ្នែកអាជីវកម្ម នឹងរីកចម្រើន ដោយសារសេដ្ឋកិច្ចដើរលើផ្លូវត្រូវ។
  • អ្នកនឹងអាចរីករាយ ជាមួយនឹងហិរញ្ញវត្ថុដ៏អស្ចារ្យ ពីប្រាក់ចំណេញដែលអ្នករកបានពីអាជីវកម្មរបស់អ្នក។

៥. Leo

  • ជីវិតគូងាយនឹងជួបបញ្ហា ប៉ុន្តែអ្នកនិងគូស្នេហ៍ ត្រូវប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងរកដំណោះស្រាយ ។
  • ត្រូវប្រាកដថា អ្នកចំណាយពេលគ្រប់គ្រាន់ជាមួយគ្នា។
  • បើមានគ្រួសារហើយ ត្រូវដឹកនាំកូនៗរបស់អ្នក ក្នុងទិសដៅត្រឹមត្រូវនៃជីវិត។
  • ចំនែកឯសិស្សវិញ អាចនឹងទទួលលទ្ធផលល្អ លើការប្រឡង។
  • ទស្សនវិស័យផ្នែកអាជីពវិញ គឺឥតខ្ចោះ។

៦. Virgo

  • អ្នកនិងគូស្នេហ៍ នឹងមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងកម្រិតស្និទ្ធស្នាល នៅក្នុងខែនេះ។
  • បង្កើតមិត្តភាពយូរអង្វែង និងពង្រីករង្វង់សង្គមរបស់អ្នកឲ្យបានច្រើន។
  • ផ្នែកសុខភាព គឺល្អនៅក្នុងខែនេះ។
  • អ្នកត្រូវប្រឹងប្រែង ក្នុងអាជីពការងារកាន់តែច្រើន។
  • ត្រូវប្រាកដថាអ្នកកំណត់គោលដៅរបស់អ្នក ហើយចាប់ផ្តើមធ្វើការលើគោលដៅនោះ ម្តងមួយៗ។

៧. Libra

  • បន្ទាប់ពីសប្តាហ៍ទី ៣ នៃខែធ្នូ ជីវិតស្នេហារបស់អ្នក នឹងមានភាពចុះសម្រុងគ្នា។
  • ផ្នែកហិរញ្ញវត្ថុ ក៏នឹងល្អផងដែរ។
  • អ្នកអាចនឹងធ្វើដំណើរ ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ទៅលេងសាច់ញាតិឆ្ងាយ។
  • ផ្នែកជំនួញ នឹងប្រឈមមុខនឹងបញ្ហាមួយចំនួន ក្នុងការពង្រីកអាជីវកម្ម។

៨. Scorpio

  • អ្នកដែលនៅលីវ គួរតែប្រុងប្រយ័ត្ន កុំលោតចូលទៅក្នុងទំនាក់ទំនងស្នេហា វាអាចនឹងធ្វើឲ្យអ្នក សោកស្តាយនៅពេលក្រោយ។
  • គ្រួសាររបស់អ្នកអាចមានបញ្ហាច្រើន។
  • ហើយអ្នកគួរតែមានវត្តមាន សម្រាប់គ្រួសារ ឲ្យបានពេញលេញ នៅក្នុងខែនេះ។
  • កុំបារម្ភពីជីវិតអាជីពរបស់អ្នក ព្រោះឆាប់ៗនេះ ការផ្លាស់ប្តូរជាវិជ្ជមាននឹងកើតឡើង។
  • ផ្នែកសុខភាពនឹងល្អឥតខ្ចោះ។
  • ខែនេះគឺជាខែល្អសម្រាប់អ្នក ព្រោះវាមិនសូវនឹង មានបញ្ហាប្រឈមច្រើនទេ។

៩. Sagittarius

  • ការធ្វើដំណើរក្នុងខែនេះ នឹងនាំមកនូវប្រាក់ចំណេញច្រើន ព្រោះអ្នកនឹងធ្វើដំណើរទៅធ្វើការច្រើន។
  • កិច្ចការ ការងារ គ្រួសារ នឹងមានភាពប្រែប្រួល។
  • ខែនេះនឹងនាំមកនូវឱកាសដ៏អស្ចារ្យ ដល់អ្នកនៅលីវ សម្រាប់ការស្វែងរកស្នេហាផងដែរ។

១០. Capricorn

  • អ្នកនឹងបោះជំហានយ៉ាងខ្លាំង ក្នុងផ្នែកអាជីព។
  • អ្នកនឹងមានបញ្ហាប្រឈមខ្លះ ជាមួយនឹងរឿងលុយកាក់ ប៉ុន្តែអ្វីៗនឹងល្អ គឺនឹងកើតឡើង នៅចុងខែ។
  • ជីវិតស្នេហារបស់អ្នក នឹងមានភ្លើងបៃតង ដល់មនុស្សដែល កំពុងសម្លឹងមើលអ្នក។
  • ជីវិតគ្រួសារ នឹងពិបាកបន្តិចក្នុងខែនេះ។

១១. Aquarius

  • ស្នេហានឹងមិនមករកអ្នកទេ នៅពេលអ្នកនៅតែផ្ទះ។
  • អ្នកត្រូវតែចេញក្រៅខ្លះ ហើយរកមើលស្នេហាផង។
  • អាជីពរបស់អ្នកត្រូវចំណាយពេលច្រើន ដើម្បីដើរលើផ្លូវត្រូវ ប៉ុន្តែអ្នកត្រូវមានការអត់ធ្មត់ចំពោះខ្លួនឯង។
  • ផ្នែកសុខភាព ប្រហែលជាមិនសូវល្អទេ ក្នុងខែនេះ។
  • អ្នកនឹងទទួលរងពីជំងឺ ដែលនឹងធ្វើឱ្យអ្នកចុះខ្សោយបាន។
  • អ្នកអាចនឹងមិនធ្វើដំណើរទាល់តែសោះ ក្នុងខែនេះ ព្រោះអ្នករវល់នឹងរឿងផ្សេងៗជាច្រើន។

១២. Pisces

  • អ្នកដែលនៅលីវ នឹងរកឃើញដៃគូដែលត្រឹមត្រូវ។
  • ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ត្រូវការពេលវេលាខ្លះ ដូច្នេះ អ្នកគួរតែប្រាកដអំពីជម្រើសដែលអ្នកបានរក ពីដៃគូ។
  • ជំងឺខ្លះ អាចនឹងរំខានដល់សុខភាពរបស់អ្នក ក្នុងខែនេះ។
  • អ្នកនឹងទទួលបានជំនួយហិរញ្ញវត្ថុ ដែលអ្នកត្រូវការ ដើម្បីបណ្តាក់ទុនទៅក្នុងគម្រោងថ្មីៗ។
  • ចំនែកអាជីពវិញ ក៏នឹងមិនសូវរីកចម្រើនដែរ រហូតដល់ខែក្រោយ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម