មនោសញ្ចេតនា​បច្ចុប្បន្ន​គួរ​បន្ត​ទៀត ឬ​បញ្ចប់?

  • 2022-12-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ស្នេហា​របស់​អ្នក​សព្វ​ថ្ងៃ​នេះ មាន​សង្ឃឹម​ដើរ​បានផ្លូវ​វែង​ឆ្ងាយ​ ឬ​ទេ ឬ​គួរ​បញ្ចប់​ត្រឹម​នេះ?

១. លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្នេហា​របស់​អ្នក​មាន​ឧបសគ្គ​រាំង​ស្ទះ​ច្រើន​ខ្លាំង​ណាស់។ ទម្រាំ​បាន​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​បាន​ឆ្លង​កាត់​រឿង​​ច្រើន​ហើយ។ ទោះ​បី​ជា​មិន​ទាន់​អស់​ឧបសគ្គ​ក៏​ដោយ តែ​ក៏​សូម​ឲ្យ​អ្នក​កុំ​បោះបង់​ឲ្យ​សោះ ព្រោះ​មនោសញ្ចេតនា​មួយ​នេះ​គឺ​អាច​ដើរ​ជាមួយ​គ្នា​ផ្លូវ​ឆ្ងាយ​បាន។

២. សន្លឹក​បៀរ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ គេ​ជា​មនុស្ស​រវល់​ខ្លាំង​បំផុត ហើយ​អ្នក​ហាក់​គ្មាន​ស្ថិត​នៅ​ក្នុង​កាលវិភាគ​របស់​គេ​ឡើយ អ្នក​ហាក់​គ្មាន​តម្លៃ​ក្នុង​ភ្នែក​គេ​ទេ។ គេ​មិន​សូវ​ខ្វល់​ពី​វត្តមាន​របស់​អ្នក​ឡើយ។ គេ​ក៏​មិន​សូវ​មាន​អារម្មណ៍​ជ្រៅ​ជ្រះ​នឹង​ស្នេហា​នេះ។ ហើយ​អ្នក​នៅ​បន្ត​ទៀត​ក៏​គ្មាន​លទ្ធផល​អ្វី​ដែរ។

៣. ស្នេហា​របស់​អ្នក​មើល​ពី​ក្រៅ​មក​ហាក់​ដូច​គ្មាន​ឃើញ​បញ្ហា​អ្វី​ទាំង​អស់ តែ​មាន​តែ​អ្នក​ និង​គេ​ផ្ទាល់​ទេ​ដែល​ដឹង​ថា មនោសញ្ចេតនា​នេះ​មាន​រឿង​ជា​បន្តបន្ទាប់ ហើយ​អ្នក​ខ្លួ​​នឯង​ក៏​មិន​ដឹង​ដែរ​ថា អាច​រក្សា​បាន​ដល់​ពេល​ណា។ យក​ល្អ អ្នក​គួរ​បញ្ចប់​ត្រឹម​នេះ ព្រោះ​ដើរ​ទៅ​មុខ​ក៏​មិន​អាច​កែប្រែ​បាន​ដែរ។

៤. លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​អ្នក អ្នក​មិន​ក្លាហាន​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បញ្ហា​របស់​ខ្លួន​ឯង។ អ្នក​ចង់​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​ដោះស្រាយ។ តែ​បើ​អ្នក​នៅ​តែ​បណ្ដោយ​បែប​នេះ គឺ​មាន​តែ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​ប៉ុណ្ណោះ មិន​អាច​ល្អ​ប្រសើរ​ឡើង​នោះ​ទេ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម