ឆ្នាំ​ក្រោយ​នឹង​មាន​មនុស្សប៉ុន្មាន​នាក់​ចង់​ភ្ជាប់​ស្នេហា​ជាមួយ​អ្នក?

  • 2022-11-29 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ក្នុង​ឆ្នាំ ២០២៣ មាន​មនុស្ស​ចង់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយ​អ្នក​ដែរ ឬ​ទេ?

១. អត់​មាន​ទេ

អ្នក​ជា​មនុស្ស​ ហើយ​ក៏​មិន​ចូលចិត្ត​ឲ្យ​មាន​មនុស្ស​ច្រើន​ចោមរោម​នោះ​ដែរ។ អ្នក​ចង់​ប្រគល់​បេះដូង​ឲ្យ​​មនុស្ស​តែ​ម្នាក់​គត់ យ៉ាងណាក្ដី បុគ្គល​ដែល​អ្នក​ចង់​ប្រគល់​បេះដូង​នោះ មិន​មាន​ចិត្ត​លើ​អ្នក​ឡើយ ដូច​នេះ​ឆ្នាំ​ក្រោយ អ្នក​មិន​មាន​អ្នក​ណា​ចូល​មក​បេះដូង​អ្នក​ឡើយ។

២. យ៉ាង​តិច​ម្នាក់

ពាក់​កណ្ដាល​ដើម​ឆ្នាំ​ក្រោយ វិថី​ស្នេហា​របស់​អ្នក​គឺ​រលូន​ល្អ​ខ្លាំង​ណាស់។ យ៉ាង​តិច​ណាស់​ក៏​មាន​បុគ្គល​ល្អ​ម្នាក់​ចាប់​អារម្មណ៍​នឹង​អ្នក​ដែរ។ អ្នក​ចាប់​ផ្ដើម​ចេះ​វិនិយោគ​លើ​ខ្លួន​ឯង ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ធ្លាប់​ចាប់​អារម្មណ៍​លើ​អ្នក​ពី​មុន ក៏​មាន​ចិត្ត​លើ​អ្នក​ដែរ។

៣. ប្រហែល​ពីរ​នាក់

គំនិត​ពី​រឿង​ស្នេហា របស់​អ្នក​គឺ បើ​មិន​ជួប​មនុស្ស​ដែល​អ្នក​ពេញ​ចិត្ត​នោះ​ទេ អ្នក​សុខ​ចិត្ត​នៅ​លីវ ក៏​មិន​ប្រគល់​បេះដូង​​ឲ្យ​អ្នក​ណា​ដែរ។ ដូច​នេះ​ហើយ ទោះ​បី​ជា​ឆ្នាំ​ក្រោយ​មាន​មនុស្ស​ពីរ​នាក់​ចង់​សារសង​ជាមួយ​អ្នក​ក៏​ដោយ ក៏​អ្នក​ហាក់​មិន​អើ​ពើ។

៤. ច្រើន​នាក់

នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​កន្លង់​ច្រើន​ចង់​រោម​អ្នក​ខ្លាំង​ណាស់។ ដំបូង​ឡើយ អ្នក​ក៏​ឆ្ងល់​ហេតុ​អ្វីក៏​មាន​មនុស្ស​ច្រើន​ចាប់​អារម្មណ៍​អ្នក តែ​តាម​ការ​ពិត គឺ​អ្នក​ចាប់​ផ្ដើមមើល​ថែ​ទាំ​ខ្លួន​ឯង​ច្រើន​ជាង​មុន​ច្រើន តាំង​ពី​សម្លៀកបំពាក់ និង​គ្រឿង​សំអាង​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ជាង​មុន៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel