ស្វែងយល់ដឹងនឹងវិធីទប់ស្កាត់ពីបញ្ហា នៃរោគសញ្ញា Imposter គឺជាអ្វី?

  • 2022-11-17 06:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ននេះ ការថែទាំសុខភាពផ្លូវចិត្ត វាមានសារៈសំខាន់ដូចគ្នាទៅនឹង ថែរក្សាសុខភាពផ្លូវកាយ ព្រោះតាមពិតទៅ សុខភាពផ្លូវចិត្តរួមចំណែកដល់ជំងឺផ្លូវកាយ។ ជំងឺផ្លូវចិត្ត ម្យ៉ាងទៀតដែលយើងតែងតែ ឮសព្វថ្ងៃនេះគឺ Imposter Syndrome ជំងឺនេះអាចធ្វើអោយមនុស្សជាច្រើនមានអារម្មណ៍មិនល្អ។ រហូតបណ្តាលឱ្យមានរោគសញ្ញាជាច្រើនទៀតតាមក្រោយ ប៉ុន្តែជំងឺនេះនឹងមានរោគសញ្ញាយ៉ាងណាទើបអាចដោះស្រាយបាន។

តោះ! កញ្ញា នាំអ្នកទៅស្គាល់ជំងឺនេះ ហើយគួររកវិធីព្យាបាល នឹងទប់ស្កាត់ឲ្យហើយ ដើម្បីកុំមានបញ្ហាសុខភាពផ្លូវចិត្ត ទៅថ្ងៃក្រោយដោយមិនដឹងខ្លួនខាងក្រោម៖

១. រោគសញ្ញា Imposter គឺជា ជំងឺផ្លូវចិត្តម្យ៉ាទៀត បើមិនព្យាបាលទាន់ពេល អាចវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត ដោយអ្នកដែលមានជំងឺនេះ វានឹងមានអារម្មណ៏ថាអ្នកមិនល្អគ្រប់គ្រាន់ នឹងមិនមានសមត្ថភាពគ្រប់គ្រាន់ ធ្វើអ្វីៗបានល្អ និងជោគជ័យ។ ដែលមិនមែនជាខ្លួនគាត់ពាក្យនេះត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ 1970 ដោយអ្នកចិត្តសាស្រ្ត Suzanne Imes និង Pauline Rose Clance ។ ជម្ងឺ Imposter Syndrome គឺជាជម្ងឺដែលធ្វើអោយអ្នកបាត់បង់តម្លៃខ្លួនឯង នឹងតែងគិតខ្លួនឯងមិនល្អ។ មានអារម្មណ៍អសន្តិសុខអំពីខ្លួនអ្នក រហូតដល់អាចមានអារម្មណ៍ឈឺទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតដល់ប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ពេលខ្លះមនុស្សជាច្រើនអាចយល់ខុស មើលខ្លួនឯងថាមិនល្អគ្រប់គ្រាន់ វាជាការបន្ទាបខ្លួន ប៉ុន្តែតាមពិតវាអាចជាសញ្ញាមូលដ្ឋានបំផុត ដែលធ្វើឲ្យប៉ះពាល់ចំពោះអ្នកដែលកំពុងជួបបញ្ហានេះ ។

២. បញ្ហាដែលបណ្តាយឲ្យមានជំងឺនេះ វាចាប់ផ្ដើមមានអារម្មណ៍មិនដឹងគុណចំពោះស្នាដៃរបស់ខ្លួនឯង ដោយសារបរិយាកាសជុំវិញខ្លួន បានបង្ខាំងនូវការស្តែងចេញ នឹងការចង់ធ្វើធ្វីមួយរបស់ពួកគេ។ ប្រសិនបើអ្នក ជោគជ័យក្នុងអ្វីមួយ ដូចជាទទួលបានការងារថ្មី។ សម្រេចបានជោគជ័យនូវគម្រោងធំៗ ឬសូម្បីតែរឿងតូចតាច ដូចជាការសម្រកទម្ងន់។ ប៉ុន្តែចាប់ផ្តើម បាត់បង់មានអារម្មណ៍ទាំងនោះ ឬមកពីកត្តាផ្សេងៗ ពីអ្នកនៅជុំវិញខ្លួនអ្នក ទាំងពាក្យសម្តីមិនល្អ ការបង្អាប់ ការប្រៀបធៀប ការមើលងាយ ការមិនស្តាប់ពីហេតុផលរបស់អ្នកច្បាស់ ការបោះបង់អ្នកចោល នឹងមើលរំលងនៅអ្វីដែលអ្នកបានព្យាយាមធ្វើផងដែរ ។

៣. សញ្ញាបញ្ជាក់ ថាអ្នកមានអារម្មណ៍មិនគ្រប់គ្រាន់ នឹងគ្មានសុវត្ថិភាព • មានអារម្មណ៍អសន្តិសុខក្នុងសមត្ថភាពរបស់មនុស្សម្នាក់ និងបាត់ការផ្តោតអារម្មណ៍ នឹងទំនុកចិត្ត ព្រោះការបោកប្រាស់ផ្លូវអារម្មណ៍ នឹងពាក្យសម្តីមិនល្អជុំវិញ ដែលអ្នកមិនបានគិតពីរឿងគេ ឬបញ្ហាគេ តែគេបែរគិតពីបញ្ហារបស់អ្នក • ខ្លាចអ្នកដទៃ ទាំងទង្វើ នឹងនិយាយមិនល្អចំពោះខ្លួន។ ព្យាយាមលាក់អារម្មណ៍ និងប៉ះប៉ូវដោយការខិតខំ • គិតថាអ្នកមិនគួរជោគជ័យទេ។ មិនគួរត្រូវបានសរសើរទេ។ ដោយគិតជាញឹកញាប់ថាជោគជ័យដែលកើតឡើង ជាលទ្ធផលនៃសំណាងល្អ និងជំនួយពីអ្នកដទៃ លើសពីសមត្ថភាព ឬតម្លៃខ្លួនឯង • មិនសប្បាយចិត្តនឹងជោគជ័យ ឃើញថាជារឿងសាមញ្ញដែលអ្នកណាក៏អាចធ្វើបាន។ • នៅពេលដែលមានកំហុសបន្តិចបន្តួចកើតឡើង មានអារម្មណ៍ថាគាត់គ្មានចំណេះដឹង អសមត្ថភាព

៤. របៀបកែផ្នត់គំនិត ដើម្បីទប់ទល់នឹងជំងឺ Imposter Syndrome • កោតសរសើរភាពជោគជ័យរបស់អ្នក។ នៅពេលរួចរាល់ ហ៊ានទទួលយកការសរសើរ • កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រោះមនុស្សគ្រប់រូបមានទេពកោសល្យ និងជំនាញផ្សេងៗគ្នា • ទទួលស្គាល់កំហុស រំលឹកខ្លួនឯងជានិច្ច គ្មាននរណាម្នាក់ជោគជ័យគ្រប់រឿង កំហុស និងបរាជ័យឡើយ។ វាជារឿងដែលអាចកើតឡើងបានគ្រប់ពេល។ រៀនដោះស្រាយកំហុសដោយមនសិការ។ • វាយតម្លៃទាំងគុណសម្បត្តិ និងគុណវិបត្តិ? ថាអាចអភិវឌ្ឍវាបាន។ និងពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែម • ពិគ្រោះ ឬបញ្ចេញអារម្មណ៍របស់អ្នកទៅកាន់មនុស្សជិតស្និទ្ធនឹងអ្នក។ ឬនរណាម្នាក់ដែលអ្នកស្រឡាញ់ ដើម្បីឱ្យមានអារម្មណ៍ស្រួលជាងមុន ទទួលបានទស្សនៈថ្មីមួយចំនួនដែលខុសពីខ្លួនយើងផ្ទាល់។ រួមទាំងអាចទទួលបានដំណោះស្រាយ ឬការដោះស្រាយបញ្ហាដែលយើងមិនអាចគិតបាន។ល។

៥. គួរជួយរំលឹកអ្នកមាន បញ្ហាឲ្យទៅជួបប្រឹក្សាជាមួយពេទ្យ នឹងព្យាបាលបន្ទាន់ នឹងមិនត្រូវ បន្ថែមទម្ងន់ដល់ពួកគេ តាមតែអាចធ្វើបាន ប្រសិនបើអ្នកមានអារម្មណ៍ថា ចាប់ផ្តើមមានរោគសញ្ញាដូចខាងក្រោមនេះ៖ ឬកត់សំគាល់ នឹងមាននរណាម្នាក់ដែលនៅជិតអ្នកចាប់ផ្តើមមានរោគសញ្ញា។ កុំភ្លេចជួយរំលឹកពួកគេ ឲ្យទៅជួបគ្រូពេទ្យ គឺជាដំណោះស្រាយមួយដែលអាចជួយអ្នកបាន។ មិនត្រូវ ខ្មាស់អៀន អាស្រ័យហេតុនេះ ទើបយើងថែរក្សាសុខភាពផ្លូវចិត្ត ព្រោះវាមានសារៈសំខាន់ដូចគ្នា។ មិនថាស្វែងរកសកម្មភាពសម្រាកលំហែកាយ ឬរបបញ៉ាំអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យយើងអាចរឹងមាំជាមួយគ្នាបាន។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម