គួរផឹកទឹកក្តៅឧណ្ណៗ លាយជាមួយអ្វីខ្លះដែលមានអត្ថប្រយោជន៍ជួយចំពោះសុខភាព

  • 2022-10-31 07:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកក្តៅឧណ្ណៗជារបស់ល្អក្បែរខ្លួនដែលមានអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់សុខភាពរាងកាយ។ ដោយសារតែងាយស្រួលផឹក ងាយសរួលធ្វើ ហើយវាមានលក្ខណៈសម្បត្តិជាច្រើន មិនថាផឹកវាដើម្បីអ្វីនោះទេ ឬលាយជាមួយឱសថ ឬបន្លែ ផ្លែឈើណាមួយ។ វាកាន់តែមានប្រយោជន៍ចំពោះសុខភាព។ ងាយៗ ទឹកក្តៅគឺល្អសម្រាប់ផឹកជាមួយអ្វីៗទាំងអស់។

កញ្ញា សូមណែនាំអ្នកទាំងអស់គ្នាខាងក្រោម គួរទទួលទឹកជាមួយអ្វីខ្លះ នៅក្នុងសីតុណ្ហភាពប៉ុន្មានទើបល្អ យល់ដឹងពីគុណសម្បត្តិរបស់វាមានខ្លះ៖

១-គុណសម្បត្តិនៃការផឹកទឹកក្តៅសុទ្ធ ជាមួយសីតុណ្ណភាព សីតុណ្ហភាពនៃទឹកក្តៅដែលសមរម្យសម្រាប់ការផឹកគឺនៅ 48 - 60 អង្សាសេសម្រាប់ការផឹកទឹកក្តៅ។ វាមានលក្ខណៈសម្បត្តិដូចជា៖ • ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធ excretory • បំបាត់ការតឹងច្រមុះ និងឈឺបំពង់ក • លាងសម្អាតជាតិពុល កាត់បន្ថយការកើតមុន។ • គ្រប់គ្រងទម្ងន់ បង្កើនការរំលាយអាហាររបស់រាងកាយ និងកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន

២.ផឹកទឹកក្តៅលាយជាមួយទឹកក្រូចឆ្មា ជារូបមន្តទឹកក្តៅឧណ្ហៗ លាយជាមួយទឹកក្រូចឆ្មា ផឹកពេលព្រឹក ១៥-៣០ នាទីមុនអាហារល្អបំផុតសម្រាប់សុខភាព និងរាងកាយ។ • រូបមន្ត៖ ទឹកក្តៅ ១ ពែង ទឹកក្រូចឆ្មា ១/២ ស្លាបព្រាបាយ។ • លក្ខណៈសម្បត្តិមាន៖ បង្កើនប្រព័ន្ធភាពស៊ាំ • ជួយរំលាយអាហារ សម្រាប់អាហារដែលពិបាករំលាយ • បំបាត់ការហើមពោះ នឹងជំរុញពោះវៀនឱ្យងាយស្រួលបញ្ចេញចោល

៣.ផឹកទឹកក្តៅលាយជាមួយខ្ញី វាជារូបមន្តដែលងាយស្រួលធ្វើ។ ហើយ ធ្វើវាជាប្រចាំ។ ដោយយកខ្ញីស្រស់មកស្ងោរឬឆុងជាមួយទឹក ឬអ្នកអាចប្រើម្សៅខ្ញីសម្រាប់ផឹកក៏បាន។ • រូបមន្ត៖ទឹកក្តៅ ១ ពែង ម្សៅខ្ញី ១ ឬ ២ ស្លាបព្រាបាយ បើសិនខ្ញីស្រស់ ៣ ទៅ ៤ចំណិតស្តើងៗ។ • លក្ខណៈសម្បត្តិ៖ បន្ថយកម្រិតជាតិស្ករក្នុងឈាម នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំនួយជំងឺឈឺក្បាលប្រកាំង ប៉ុន្តែត្រូវផឹករាល់ពេលមានការឈឺចាប់, កាត់បន្ថយការហើមពោះការពារជំងឺមហារីក

៤.ការផឹកទឹកក្តៅជាមួយ ថ្នាំបុរាណចិន(ម្សៅ cinnamon) វាជារូបមន្តទឹកក្ដៅជាមួយឱសថបុរាណចិន។ • រូបមន្ត៖ ទឹកក្តៅ ១ ពែង ម្សៅ cinnamon ១ ស្លាបព្រា។ • លក្ខណៈសម្បត្តិ៖ បន្ថយកម្រិតជាតិស្ករក្នុងឈាម នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២, កូលេស្តេរ៉ុលទាប, កាត់បន្ថយហានិភ័យនៃជំងឺបេះដូង,កាត់បន្ថយអាស៊ីតក្រពះផងដែរ។

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម