ស្នេហា​បន្ទាប់​អ្នក​នឹង​មាន​រសជាតិ​អ្វី ផ្អែមល្ហែម ឬ​ជូរចត់

  • 2022-10-05 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម​ដើម្បី​ដឹង​ថា​ស្នេហា​បន្ទាប់​របស់​អ្នក​នឹង​មាន​រសជាតិ​យ៉ាងណា។

១. មនោសញ្ចេតនា​បន្ទាប់​របស់​អ្នក​នឹង​មាន​រសជាតិ​សុភមង្គល និង​រ៉ូមេនទិក​ជាង​ស្នេហា​មុន​ៗ។ អ្នក​ជា​មនុស្ស​ដិតដល់ ហើយ​រាបសារ មិន​ថា​ចំពោះ​រឿង​ស្នេហា​ ឬ​ក្នុង​រឿង​ការងារ​នោះ​ទេ អ្នក​មិន​ងាយ​ឆេវឆាវ​ឡើយ។ តែ​អ្នក​ងាយ​ទុក​ឲ្យ​ស្នេហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក។ សង្សារ​បន្ទាប់​របស់​អ្នក​នឹង​មើល​ឃើញ​ពី​ជម្រៅ​ចិត្ត​របស់​អ្នក។

២. ស្នេហា​បន្ទាប់​រប​ស់​អ្នក​ប្រៀប​បាន​ដូច​ជា​ខ្យល់​បក់​ដែរ។ វា​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ដូច​ជា​ទំព័រ​សៀវភៅ​មួយ។ ស្នេហា​របស់​អ្នក​ពេល​ដំបូង​នឹង​ពុះ​កញ្ជ្រោល​ខ្លាំង មិន​អាច​បំបែក​ពី​គ្នា​បាន។ យ៉ាងណាក្ដី រយៈ​ពេល​ផ្អែមល្ហែម​នៃ​ស្នេហា​នេះ​គឺ​ខ្លី​ខ្លាំង​ណាស់ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ទំនោរ​ទម្លាក់​កំហុស​ឲ្យ​គ្នា។

៣. សាប និង​គ្មាន​រសជាតិ ​គឺ​ជា​រសជាតិ​នៃ​ស្នេហា​បន្ទាប់​របស់​អ្នក។ មនោសញ្ចេតនា​បន្ទាប់​របស់​អ្នក​នឹង​មិន​បន្សល់​នូវ​អនុស្សាវរីយ៍​អ្វី​ទាំង​អស់ ព្រោះ​វា​ជា​មិត្តភាព​ច្រើន​ជាង​មនោសញ្ចេតនា​ស្នេហា។ ចំណង​មួយ​នេះ គ្មាន​អ្វី​រ៉ូមេនទិក ក៏​មិន​ផ្អែមល្ហែម ដោយ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ស្រលាញ់​គ្នា​ដើម្បី​បន្លប់​ភាព​ឯកា​ប៉ុណ្ណោះ។

៤. ស្នេហា​បន្ទាប់​របស់​អ្នក​ប្រៀប​បាន​ដូច​ផ្លេក​បន្ទោរ ពោល​គឺ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត។ អ្នក​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ស្នេហា​បែប​នេះ​ឡើយ តែ​លើក​​នេះ​គឺ​ខុស​ប្លែក​ពី​លើក​មុន​ៗ គេ​ធ្វើ​ឲ្យ​អ្នក​ឈប់​គិត​ពី​គេ​មិន​បាន។ លើក​នេះ​ អ្នក​ហ៊ាន​ម្ចាស់​ការ ហើយ​ជា​អ្នក​ធ្វើ​សកម្មភាព​មុន​ទៀត​ផង។ នេះ​គឺ​ជា​ស្នេហា​ដែល​យូរ​អង្វែង​មួយ៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម