តារានិករ​បី​ចង់​បាន​ស្នេហា​នឹង​គេ​ដែរ តែ​នៅ​ធ្វើ​ឫក​ពារ

  • 2022-10-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចង់​បាន​មនោសញ្ចេតនា​ក៏​ពិត​មែន តែ​តារានិករ​ទាំង​បី​នេះ​មិន​ងាយ ម្ចាស់ការ​ទៅ​រក​គេ​មុន​ឡើយ។

១. Scorpio

ទោះ​បី​ជា​មាន​រូប​សម្បត្តិ​ខាង​ក្រៅ ហាក់​មិន​ខ្វល់​ពី​អ្នក​ដទៃ និង​មើល​រឿង​ស្នេហា​មិន​សំខាន់​​ក៏​ដោយ តែ​ធាតុ​ពិត តារានិករ​នេះ​ចង់​បាន​ស្នេហា​ខ្លាំង​ជាង​គេ​តែ​ម្ដង។ ពួក​គេ​ជា​មនុស្ស​ពូកែ​លាក់​អារម្មណ៍​ពិត ដូច​នេះ​ហើយ អ្នក​ក្រៅ​មើល​មិន​ដឹង​​ឡើយ​ថា​ពួក​គេឯកា។ បើ​ទោះ​អេ​ក៏​ពិត​មែន តែ​អ្នក​មិន​ទៅ​រក​គេ​មុន​ដែរ។

២. Capricorn

តារានិករ​នេះ​តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ស្ងប់ស្ងាត់ និង​និយាយ​ច្រើន។ ដូច​នេះ​ហើយ ពិបាក​មាន​អ្នក​យល់​ពី​ពួក​គេ​ណាស់។ យ៉ាងណាក្ដី នៅ​ក្នុង​ចិត្ត​គេ​ក៏​មាន​កូន​ចិត្ត​ថា នៅ​លីវ​យូរ​ហើយ ក៏​ចង់​បាន​ស្នេហា​ដែរ។ ទោះ​បី​ជា​បេះដូង​គេ​បើក​ចាំ​ទទួល​ស្នេហា​ក៏​ពិត​មែន តែ​គ្មាន​ថ្ងៃ​ពួក​គេ​ធ្វើ​សកម្មភាព​ទៅ​រក​មុន​ឡើយ។

៣. Taurus

តារាង​នេះ​មិន​អាច​ខ្វះ Taurus បាន​នោះ​ឡើយ សម្រាប់​អ្នក​ពូកែ​ធ្វើ​ឫកពារ។ អ្នក​ណា​មើល​មក​ក៏​គិត​ថា ពួក​គេ​ហាក់​មិន​ខ្វាយ​ខ្វល់​ពី​រឿង​មនោសញ្ចេតនា ទាំង​ដែល​ក្នុង​ចិត្ត​ពួក​គេ​គិត​ថា បើ​មាន​សង្សារ​នឹង​គេ​ម្នាក់ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ យ៉ាណាក៏ដោយ អ្នក​គ្មាន​ថ្ងៃ​ឃើញ​ពួក​គេ​ម្ចាស់​ការ​រឿង​ស្នេហា​នោះ​ទេ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម