មើលទៅស្លូតៗ តែតារានិករនេះមិនងាយឲ្យគេបោកក្នុងរឿងស្នេហាបានងាយឡើយ

  • 2022-10-05 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គេ​មើល​ដឹង​ថា​នរណា​ចូល​មក​គ្រាន់​តែ​លេង​សើច ឬ​ក៏​ច្បាស់​លាស់​ជាមួយ​នឹង​គេ។

១. Leo

​គេ​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ទាំង​សកម្មភាព​និង​ពាក្យ​សម្តី​ ស្អប់​ភាព​មិន​ច្បាស់​លាស់ និង​ពុត​ត្បុត។ តារានិករ​នេះ​ពូកែ​សង្កេត​ហើយ​គេ​នឹង​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ច្បាស់​របស់​អ្នកដទៃ​ទាំង​អាកប្បកិរិយានិង​សម្តី​ថា​ចេញ​ពី​ចិត្ត​ឬ​អត់។ដើម្បី​ឈ្នះ​ចិត្ត​របស់ Leo ​​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ​មិន​លាក់​លៀម​។

២. Scorpio

​​គេ​ជា​មនុស្ស​មាន​ហេតុផល។ គំនិត​របស់​គេ​កម្រ​ចេញ​ពី​អារម្មណ៍​ណាស់ ​ដូច្នេះ​គេ​អាច​មើល​ដឹង​ពី​ភាព​ពុត​ត្បុត​និង​សកម្មភាព​ចម្លែក​​នៃ​ពាក្យ​សម្តី​។ ​នៅ​ពេល​គេ​មាន​អារម្មណ៍​ល្អ ​គេ​​អាច​បង្ហាញ​​ធម្មតា​ថា​មិន​ដឹង​អី ​តែ​នៅ​ពេល​គេ​កំពុង​មាន​អារម្មណ៍​មិន​ល្អ ​​គេ​នឹង​បង្ហាញ​ច្បាស់​ថា​នេះ​ត្រឹម​ពាក្យ​កុហក។ បើ​ចង់​ស្រលាញ់​តារានិករ​នេះ ​អ្នក​ត្រូវ​តាម​ចិត្ត​​គេ​និង​មិន​ត្រូវ​ទុក​គេ​ចោល​នោះ​ទេ។ ​កុំ​ចង់​មក​ភូត​កុហក ព្រោះ​គេ​ជា​មនុស្ស​ឆ្លាត ​និង​មាន​ហេតុ​ផល។ ​ក្នុង​រឿ​ង​ស្នេហា ​Scorpio ​គ្រាន់​ចង់​បានភាព​សាមញ្ញ​និង​មនុស្ស​ស្មោះ​ត្រង់​ប៉ុណ្ណោះ​។

៣. Virgo

​​គេ​ជា​មនុស្ស​ឆ្លាត​វៃ ​មុន​ជឿ​ជាក់​នរណាដែល​​គេ​ត្រូវ​ការ​សង្កេត​មើល​រៀង​យូរ​បន្តិច ។ ​យ៉ាង​ណា​ក្តី ​គេ​តែង​រក្សា​បាន​នូវសុជីវធម៍ ​មិន​ថា​នៅ​មុខ ឬ​ក្រោយ​ខ្នង​គេ​ទេ។ ​អាច​ជា​រឿង​លំបាក​បន្តិច​សម្រាប់​អ្នក​ដទៃ​ដែល​ចង់​ចូលមក​ជិត​ស្និទ្ធ​នឹង​គេ ​ព្រោះ​តារានិករ​នេះ​មិ​ន​ងាយ​ស្រួល​ឡើយ៕​​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម