បង​ស្រី​ Park Min Young លាលែង​ដំណែង​អគ្គនាយក​ភ្លាម ក្រោយ​ប្អូន​ស្រី​បែក​គ្នា

  • 2022-10-05 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង​ស្រី​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Park Min Young បាន​លាលែង​ដំណែង​ពី​ក្រុមហ៊ុន​របស់​អតីត​មិត្ត​ប្រុសប្អូន​ស្រី​ខ្លួន​ភ្លាមៗ ក្រោយ​ពេល​នាង​ចេញ​មុខ​ថា​បែក​គ្នា។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលាកន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា Park Min Ah បង​ស្រី​របស់​តារា​សម្ដែង​លំដាប់ A កូរ៉េ Park Min Young បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែងនាយក​នៃ​ក្រុមហ៊ុន INBIOGEN ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​លោក Kang Jong Hyun អតីត​មិត្ត​ប្រុស​របស់ Park Min Young។

ត្រូវ​បាន​ទទួល​តំណែង​កាល​ពី​ខែ​មីនា ឆ្នាំ​នេះ បង​ស្រី​របស់​តួ​រឿង What’s Wrong Secretary Kim ត្រូវ​បាន​គេ​សង្ស័យ​ថា ជួយ​លាក់​បាំង​ម្ចាស់​ក្រុមហ៊ុន​ពិត​ប្រាកដ​ដែល​ជា Kang Jong Hyun។ តាម​នោះ​ដែរ Park Min Ah បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ ដែល​ជា​ថ្ងៃ Park Min Young ប្រកាស​លែង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​ទៀត។

INBIOGEN គឺ​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​ស្បែក​ជើង ដោយ​ក្នុង​ចំណោម​ការ​ប្រជុំ​ថ្នាក់​ដឹក​នាំ​ទាំង​៧​លើក​ពី​ខែ​មីនា ដល់​ខែ​កញ្ញា បង​ស្រី​របស់ Park Min Young ចូល​រួម​ប្រជុំ​តែ​ម្ដង​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម