ស្រាយមូលហេតុដែលនាំឲ្យអ្នកថប់បារម្ភច្រើន នៅមួយរយៈពេលនេះ

  • 2022-10-04 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ហាក់​មាន​ទុក្ខ​ព្រួយ​ច្រើន?

រូប A

មួយ​រយៈ​នេះ អ្នក​ស្រ្តេស​ខ្លាំង ប្រៀប​ដូច​ជីវិត​កំពុង​ចង់​ឲ្យ​អ្នក​ Challenge ​រឿង​មួយ បង្ខំ​ឲ្យ​អ្នក​​សាក​ល្បង​ជំនាញ​ថ្មី​ទាំង​ដែល​អ្នក​មិន​ទាន់​រួច​រាល់។ ​យ៉ាង​ណា​ក្តី ​អ្នក​ចាប់​ផ្តើម​សន្សឹម​ៗ ហើយ​​អ្នក​ចង់​ឲ្យ​រឿង​កើត​ឡើង​ដោយ​សន្តិវិធី។ ​ដូច្នេះ ​ប្រសិន​បើ​អ្នក​កំពុង​ធ្វើការ​ឲ្យ​គេ ​ជីវិត​របស់​អ្នក​ប្រហែល​មាន​រឿង​ខ្លះ​កើត​ឡើង​លើស​ពី​ការ​រំពឹង​ទុក។ ​អ្នក​ប្រហែល​​ចង់​​បង្កើត​របរ​មួយ​ដោយ​ខ្លួន​ឯង​ច្រើន​ជាង។

រូប B

​ការ​ថប់​បារម្ភ​របស់​អ្នក​កើត​ឡើង​ដោយសារ​តែ​ការ​គិត​ច្រើន​ខ្លាំង​ពេក។ ​​ឥលូវ​នេះ អ្នក​មិន​ទាន់​មាន​គោល​ដៅ​ច្បាស់​លាស់​ទេ។ ​អ្នក​ចង់​បាន​រឿង​នេះ​រឿង​នោះ តែ​ពេល​ខ្លះ​អ្នក​ក៏​មិន​ទាមទារ​អ្វី​ខ្ពស់​ពេក​ដែរ។ ​ក្តី​បារម្ភ​របស់​អ្នក​ហាក់​ធ្ងន់ធ្ងរ ព្រោះ​តែ​រក​មិន​ឃើញ​នូវ​ផ្លូវ​ដែល​ទទួល​បាន​ជោគជ័យ។ ​អ្នក​គួរ​តែ​រៀន​រម្ងាប់​អារម្មណ៍ និង​រៀប​ចំគោល​ដៅ​ដោយ​ម្តង​មួយ​ជំហាន ​ម្តង​មួយ​ជំហាន។ ​ គ្រប់​យ៉ាង​នឹង​ចាប់​ផ្តើម​ពី​ពេល​នេះ​ទៅ។​

រូប C

​អ្នក​ជា​មនុស្ស​សាមញ្ញ ហើយ​ពេល​ទំនេរ​អ្នក​ជ្រើស​រើស​យក​ការ​នៅ​ផ្ទះ​ ជា​ជាង​ចេញ​ក្រៅ។ ​ដូច្នេះ​ហើយ ​នៅ​ពេល​អ្នក​នៅ​ផ្ទះ​រយៈ​ពេល​យូរ​ពេក ​អ្នក​ប្រហែល​​មិ​ន​សូវ​សប្បាយ​ចិត្ត ហើយ​ជួន​កាល​អាច​មាន​រឿង​ឈ្លោះ​គ្នា​ជាមួយ​សមាជិក​គ្រួសារ​ទៀត​ផង ដែល​នេះ​ហើយ​ជា​មូល​ហេតុ​នាំ​ឲ្យ​អ្នក​មាន​ការ​ធុញ​ថប់។

រូប D

ហេតុ​ផល​ដែល​នាំ​ឲ្យ​អ្នក​ថប់​បាម្ភ​ច្រើន​ប៉ុន្មាន​ថ្ងៃ​នេះ ​ដោយសារ​អ្នក​ឯកោ មាន​រឿង​យល់​ច្រលំ​ខ្លះ។ ​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ជាមួយ​មិត្ត​ភក្កិ តែ​មិត្ត​របស់​អ្នក​វិញ​ជា​ញឹក​ញាប់​មើល​រំលង​ទង្វើ​ល្អ​របស់​អ្នក​។ ​អ្នក​ហាក់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​ទទួល​បាន​ដូច​ការ​រំពឹង​ទុក​ពី​មិត្ត​ភក្កិ​របស់​អ្នក៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម